ម៉ូស្គូ ៖ មនុស្ស៦១នាក់បានស្លាប់ក្នុងការធ្លាក់យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing ៧៣៧ មួយគ្រឿង ខណៈបម្រុងចុះចត នៅព្រលានយន្តហោះ Rostov-on-Don នៅភាគខាងត្បូងប្រទេសរុស្ស៊ី កាលពីព្រឹកថ្ងៃសៅរ៍ ទី១៩ មីនា ២០១៦ នេះ។
នេះបើយោងតាម ទូរទស្សន៍CNN បានរាយការណ៍ ពីមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ក្នុងតំបន់ភាគខាងត្បូងប្រទេសរុស្ស៊ី បានអោយដឹងថា មនុស្ស៥៥នាក់ នៅលើយន្តហោះបានស្លាប់ទាំងអស់ ដែលសុទ្ធសឹងជាជនជាតិរុស្ស៊ី ដែលធ្វើដំណើរតាមជើងហោះហើរលេខ ៩៨១ ដោយធ្វើដំណើរមកពីក្រុងឌូបៃ ។
មន្ត្រីមូលដ្ឋានបានបញ្ជាក់ចុងក្រោយថា ទូរលេខអ្នកស្លាប់ជាផ្លូវការ មានចំនួន៦១នាក់ រួមមានអ្នកដំណើរជនជាតិរុស្ស៊ី ៥៥នាក់ និងនាវិកចំនួន៦នាក់ ។
ចែករំលែកព័តមាននេះ