ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូ​លី​ស​ទំនើង បង្ក​ហិង្សា​តាម​ផ្លូវ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​មុន​នេះ​បន្តិច​យប់​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៦ ម្តុំ​ស្តុ​ប​កោសដូង ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក មាន​ករណី​ហិង្សា​មួយ​បាន​កើតឡើង​

រាជធានី​ភ្នំពេញ ៖ នៅ​មុន​នេះ​បន្តិច​យប់​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៦ ម្តុំ​ស្តុ​ប​កោសដូង ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក មាន​ករណី​ហិង្សា​មួយ​បាន​កើតឡើង​។ ប្រភព​ផ្ដល់​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​ប្រាប់​ឲ្យ​ដឹង​ថា ភាគី​ទាំង​ពីរ​នេះ​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ម្ដុំ​ស្ដុ​ប​កោសដូង ។

អត្តសញ្ញាណ​ដែល​ជា​ជន​បង្ក​ដែល​គេ​បាន​ស្គាល់​ថា​ ជាមន្ត្រី​នគរបាល​ពាក់​ស័ក្ដិ​មួយម្នាក់ ជិះ​ម៉ូតូ​ស្គូ​ពី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BN-0756 បាន​ជិះ​ស្ទាក់​ពីមុខ​ជន​រង​គ្រោះ ដែល​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ មួយ​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1CP-3392 ហើយ​បាន​ដក​សោ​ម៉ូតូ​ថែម​ទៀត​ផង ។ ក្នុង​ហេតុការណ៍​នេះ​នៅ​ពេល​ដែល​ភាគី​ដែល​ជា​មន្ត្រី​នគរបាល​បាន​ដក​សោ​ម៉ូតូ ភាគី​ខាង​ប្រជាពលរដ្ឋ​បាន​សួរ​ថា ហេតុ​អី​បានជា​ដក​សោ​ម៉ូតូ​គាត់ មន្ត្រី​នគរ​ពាល​រូប​នោះ​បាន​ឆ្លើយ​ថា អញ​ឲ្យ​ឈប់ អញ​ដក​សោ​វា​យ៉ាងម៉េច ? អញចង់​ដក ។

ជាមួយ​គ្នា​នោះ​ដែរ​គេ​បានឃើញ​សកម្មភាព​របស់​មន្ត្រី​នគរបាល មាន​សភាព​ច្រងេងច្រងាង​ខ្លាំង ហើយ​ស្រវឹងស្រា​ថែម​ទៀត​ផង ។ ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​បាន​ជួយ​អន្តរាគមន៍ ហើយ​បាន​ទាក់ទង​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​មួយ ដើម្បី​ជួយ​ដោះស្រាយ ។ បន្ទាប់​មក​ក៏​មានការ​ចាប់​វាយ​ខ្នោះ បញ្ជូន​បុរស​ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​នគរបាល ពាក់​ស័ក្តិ​មួយ ទៅ​ប៉ុស្ដិ៍​រដ្ឋបាល ទឹកល្អក់​មួយ ដើម្បី​ធ្វើការ​អប់រំ ព្រោះ​នេះ​ជា​ទ​ង្វើ​អ​សីលធម៌​មួយ​នៅ​ក្នុង​សង្គម ក្នុង​នាមខ្លួន​ជា​សមត្ថកិច្ច បម្រើ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​បែរជា​មាន​សកម្មភាព​ច្រងេងច្រងាង បង្ក​ហិង្សា​នៅ​ទី​សាធារណៈ ធ្វើ​ឲ្យ​បាត់បង់​កិត្តិយស​ដល់​អង្គភាព ក៏​ដូច​ជា​មិត្ត​រួម​អាជីព​ផង​ដែរ ៕