ផ្ទុះកំប៉ុងហ្គាស រងរបួស៣នាក់
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ ស្ថិតក្នុងផ្ទះគ្មានលេខក្នុងក្រុមទី៧ ផ្លូវលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ ស្ថិតក្នុងផ្ទះគ្មានលេខក្នុងក្រុមទី៧ ផ្លូវលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ ស្ថិតក្នុងផ្ទះគ្មានលេខក្នុងក្រុមទី៧ ផ្លូវលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ មានករណីផ្ទុះកំប៉ុងហ្គាសបណ្ដាលឱ្យរងរបួស៣នាក់។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគ្រួសារជនរងគ្រោះកំពុងចំអិនម្ហូបទទួលទានជួបជុំគ្រួសារ ហើយពីរនាក់ប្ដីប្រពន្ធបានយកស្រាបៀរមកផឹកម្នាក់មួយកំប៉ុង តែមិនទាន់បានផឹកផងស្រាប់តែផ្ទុះកំប៉ុងហ្គាសបណ្ដាលឱ្យឆាបឆេះតែម្ដង។
ភ្លាមៗនោះអ្នកជិតខាងក៏បានមកអន្ដរាគមន៍ពន្លត់ភ្លាមៗដែរ តែជនរងគ្រោះត្រូវបានរបួសរលាកពេញខ្លួនបាត់ទៅហើយ។ ជនរងគ្រោះ ដែលរងរបួសដោយសារផ្ទុះកំប៉ុងហ្គាសមួយគ្រួសារនេះ មាន ១.ឈ្មោះ តូច លីអាត អាយុ៣០ឆ្នាំ ជាប្ដី ២.ឈ្មោះ អឿ ស្រីធន អាយុ២៩ឆ្នាំ ជាប្រពន្ធ និង ទី៣.ឈ្មោះ តូច ប៉ូរ៉ា អាយុ២ឆ្នាំ ត្រូវជាកូន ។ ក្រោយពេលកើតហេតុជនរងគ្រោះទាំងបីនាក់ ត្រូវបានរថយន្ដសង្គ្រោះដឹកទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា៕
ចែករំលែកព័តមាននេះ