ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​សង្ស័យ​សាកល្បង​មី​ស៊ីល​លឿន​ជាង​សំឡេង​ក្នុង​តារាវិថី

2 ឆ្នាំ មុន

ចិន​កាលពី​ខែសីហា​កន្លង​ទៅ បាន​បា.ញ់​​មី​ស៊ីល​មាន​សមត្ថភាព​នុយ​ក្លេអ៊ែរ ដែល​ហោះហើរ​ជុំវិញ​ផែនដី ក្នុង​តារាវិថី​ទាប​

ប្រទេស​ចិន ៖ យោង​តាម​កាសែត​ FINANCIAL TIMES ​ថា ចិន​កាលពី​ខែសីហា​កន្លង​ទៅ បាន​បាញ់​​មី​ស៊ីល​មាន​សមត្ថភាព​នុយ​ក្លេអ៊ែរ ដែល​ហោះហើរ​ជុំវិញ​ផែនដី ក្នុង​តារាវិថី​ទាប​។

កាសែត​នោះ​រាយការណ៍​នា​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ២០២១​នេះថា ចិន​បន្ត​ពង្រីក​ប​ច្ចេ​វិទ្យា​មី​ស៊ីល​លឿន​ជាង​សំឡេង​។ បែប​នេះ​ទើប​ប្រទេស​នោះ បាន​សាកល្បង​សមត្ថភាព​អវកាស​ថ្មី​មួយ​ជាមួយ​អាវុធ​នោះ ។ អត្ថបទ​កាសែត​អង់គ្លេស​នោះ​ដែល​ថា ដកស្រង់​ប្រភព​ជា​ច្រើន ដែល​ដឹង​ពី​ការ​សាកល្បង​នោះ​គូសបញ្ជាក់​ថា ក្រុង​ប៉េ​កាំ​ង​បាន​បាញ់​សាកល្បង​កាលពី​ខែសីហា មី​ស៊ីល​មាន​សមត្ថភាព​នុយ​ក្លេអ៊ែរ ដែល​ហោះហើរ​ជុំវិញ​ផែនដី ក្នុង​តារាវិថី​ទាប​មុន​ពេល​ហោះ​ចុះ​ឆ្ពោះទៅ​រក​គោលដៅ​វាយប្រហារ តែ​ខុស​ដោយ​ធ្លាក់​ជាង​៣២​គីឡូម៉ែត្រ​ពី​គោលដៅ​នោះ​។

​ប្រភព​នានា​របស់​កាសែត ​FINANCIAL TIMES ​និយាយ​ទៀត​ថា មី​ស៊ីល​លឿន​ជាង​សំឡេង​នេះ ត្រូវ​បាន​បញ្ជូន​ដោយ​កាំំ​ជ្រួ​ច​LONGUE MARCHE ដែល​ការ​បាញ់​បង្ហោះ​ជា​ទូទៅ​ត្រូវ​បាន​ប្រកាស ខណៈ​ការ​សាកល្បង​កាលពី​ខែសីហា ត្រូវ​បាន​រក្សា​ជា​សំងាត់​។ កាសែត​នេះ​បន្ត​ថា​ ការ​រីក​ចម្រើន​របស់​ចិន​ក្នុង​ផ្នែក​អាវុធ​លឿន​ជាង​សំឡេង បណ្ដាល​ឲ្យ​ពួក​ភ្នាក់ងារ​ស៊ើ​ប​ការណ៍​អា​មេ​រិ​ក​មានការ​ភ្ញាក់ផ្អើល​។

ក្រៅពី​ចិន សហរដ្ឋអាមេរិក ​និង​​រុ​ស្ស៊ី ស្ថិត​ក្នុង​ចំណោម​ប្រទេស​យ៉ាងតិច​៥ ដែល​ធ្វើការ​លើ​បច្ចេកវិទ្យា​នេះ​។ បណ្ដា​មី​ស៊ីល​លឿន​ជាង​សំឡេង ក៏​ដូច​ជា​មី​ស៊ីល​បា​លី្ទ​ក​ប្រពៃណី ដែល​អាច​បញ្ជូន​អាវុធ​នុយក្លេអ៊ែរ​ដែរ ក៏​អាច​ហោះហើរ​លឿន​ជាង​សំឡេង​ដល់​ជាង​៥​ដង​។ បណ្ដា​មី​ស៊ីល​បាលី​ស្ទិ​កតាម​ធម្មតា​ហោះហើរ​ចូល​ទៅ​ទី​អវកាស ទើប​ហោះ​ចុះ​សំដៅ​គោលដៅ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ