បើកការស៊ើបអង្កេត ករណីពុលស្រាលាយស្លា.ប់រហូតដល់១៨នាក់នៅរុស្ស៊ី
អាជ្ញាធររុស្ស៊ីកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានបើកការស៊ើបអង្កេត ក្រោយពីមនុស្សដល់ទៅ១៨នាក់ បានពុលស្រាស្លា.ប់ នៅទីក្រុង
អាជ្ញាធររុស្ស៊ីកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានបើកការស៊ើបអង្កេត ក្រោយពីមនុស្សដល់ទៅ១៨នាក់ បានពុលស្រាស្លា.ប់ នៅទីក្រុង
ប្រទេសរុស្ស៊ី ៖ អាជ្ញាធររុស្ស៊ីកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានបើកការស៊ើបអង្កេត ក្រោយពីមនុស្សដល់ទៅ១៨នាក់ បានពុលស្រាស្លា.ប់ នៅទីក្រុង EKATERINBOURG ជាទីក្រុងមួយនៅតំបន់អ៊ូរ៉ាល់រុស្ស៊ី បន្ទាប់ពីពួកគេផឹកស្រាលាយលក់។ នេះជាសោកនាដកម្មធ្ងន់ធ្ងរលើកទី២ហើយ ដោយសារការពុលស្រាក្នុងប្រទេសនោះ មិនដល់២សប្ដាហ៍ផង។
យោងតាមគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីថា រឿងនោះជារឿងឧក្រិដ្ឋសំខាន់ មនុស្សជាច្រើននាក់បានស្លា.ប់ដោយសារពុលស្រាផលិតពីមេតាណុលដែលគ្រោះថ្នាក់ ចំពោះអាយុជីវិត និងសុខភាព។ ក្រោយការផឹកស្រានោះមនុស្ស១៨នាក់បានស្លា.ប់ ហើយមនុស្ស២នាក់បានត្រូវចាប់ខ្លួន។ តាមការស៊ើបអង្កេតមួយបង្ហាញថា ការលក់ស្រានោះមិនឆ្លើយតបតាមបណ្ដាបទដ្ឋាន ហើយបណ្ដាលឲ្យមនុស្សស្លា.ប់ ដោយសារការធ្វេសប្រហែស ជាអំពើឧក្រិដ្ឋដែលអាចមានទោសជាប់គុក១០ឆ្នាំ។
កាលពីដើមខែតុលា មនុស្សយ៉ាងតិច៣៦នាក់បានត្រូវស្លា.ប់ ក្នុងតំបន់ ORENBOURG ក្រោយពីផឹកស្រាលាយមេតាណុល ជាផលិតផលមានអត្រាពុលខ្ពស់។
ពលរដ្ឋរុស្ស៊ីនិយមខ្លាំងបំផុតការផឹកស្រាវ៉ូដកា តែពលរដ្ឋរុស្ស៊ីជាច្រើនលាននាក់ដែលមានជីវភាពមិនធូរធា ជាពិសេសអ្នករស់នៅ់តាមបណ្ដាខេត្ត ដែលមានកម្រិតជីវភាពទាបបាននាំគ្នាប្រើស្រាដែលផលិតដោយការលាយមេតាណុលដែលមានតម្លៃថោក៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ