ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ទំនិញ​ជា​ច្រើន​ប្រភេទ​ខូចគុណភាព​ជាង​១០០​គីឡូ​តាម​តូប​លក់​នៅ​ឃុំ​ជាប់​ជាយ​ដែន

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

មន្ត្រី​សាខា (​ក​.​ប​.​ប​) បាន​ចុះ​ពិនិត្យ​កន្លែង​លក់​តាម​តូប​នៅ​ក្នុង​ឃុំ​ជាប់​ជាយ​ដែន ហើយ​ក៏​បាន​ដកហូត​ទំនិញ​ខូចគុណភាព​ទម្ងន់​ជាង​១០០​គីឡូក្រាម

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​សាខា (​ក​.​ប​.​ប​) បាន​ចុះ​ពិនិត្យ​កន្លែង​លក់​តាម​តូប​នៅ​ក្នុង​ឃុំ​ជាប់​ជាយ​ដែន ហើយ​ក៏​បាន​ដកហូត​ទំនិញ​ខូចគុណភាព​ទម្ងន់​ជាង​១០០​គីឡូក្រាម នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២១​នេះ ស្ថិត​នៅ​ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​។

បើ​តាម​លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ប្រធាន​សាខា​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ថា ការពារ​សុខុមាលភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​ទប់ស្កាត់​ការ​លួច​នាំ​ចូល​ទំនិញ​ហួស​កាលបរិច្ឆេទ និង​ខូចគុណភាព​ពី​ប្រទេស​ជិតខាង និង​សេដ្ឋកិច្ច​អ្នក​ប្រើប្រាស់ ធានា​អោយ​ឱ្យ​ទីផ្សារ​ពាណិជ្ជកម្ម​មាន​ភាព​ប្រកួតប្រជែង​ប្រកប​ដោយ​សមធម៌​។

លោក​បាន​បញ្ជាក់​ថា មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​ទំនិញ​ដែល​លក់​តាម​តូប តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៨ ក្នុងភូមិ​អាង​សីលា​ខ្មែរ រហូត​ដល់​ភូមិ​ទំនប់​ដាច់ ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ក៏​បាន​រក​ឃើញ និង​ដកហូត​ទំនិញ​ហួស​កាលបរិច្ឆេទ​ដែល​ខូចគុណភាព​រួម​មាន ៖ ភេសជ្ជៈ Sting ចំនួន​១១​កំប៉ុង​, ទឹកក្រូច​ចម្រុះ​ដប​ចំនួន​១១​កំប៉ុង​, ខ្ទិះដូង​ចំនួន​២​កំប៉ុង​, នំ​ដំឡូង​កញ្ចប់​ទម្ងន់​៤,៨០​គីឡូ​ក្រាម​, ទឹកក្រូច​ដប​តូច​ចម្រុះ​ចំនួន​៤៦​ដប ស្មើ​១,២៥​លី​ត្រ​, ទឹកក្រូច​ចម្រុះ​កំប៉ុង​៨៣​កំប៉ុង ស្មើ​៥៧,៨៨​លី​ត្រ​, កំទិច​មី​ទម្ងន់​៩​គីឡូ​ក្រាម​, សណ្តែក​បំពង​៩៩​កញ្ចប់​, នំ​ស្រួយ​៣​គីឡូក្រាម​, ភេ​ជ្ជ Charge ចំនួន​៤​កំប៉ុង និង​ទឹកដោះគោ​ជូរ​២​ដប ដែល​សរុប​ទម្ងន់​១១៩,៥៩​គីឡូក្រាម​។

លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​មន្ត្រី (​ក​.​ប​.​ប​) ចុះ​ពិនិត្យ​តាម​តូប ហើយ​រក​ឃើញ​ទំនិញ​ហួស​កាលបរិច្ឆេទ​ខូចគុណភាព​នេះ មន្ត្រី​ក៏​បាន​ណែនាំ​ដល់​អ្នកលក់​អោយ​បញ្ឈប់​សកម្មភាព​លក់ទំនិញ​ដែល​ហួស​កាលបរិច្ឆេទ ហើយ​ខូចគុណភាព ហើយនឹង​មុន​ទិញ​នាំ​យក​មក​លក់​ត្រូវ​មើល​គុណភាព​ទំនិញ ថ្ងៃ​បរិច្ឆេទ​លក់​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​គិត​ពី​សុខភាព​ប្រជាពលរដ្ឋ បើសិនជា​រក​ឃើញ​ជា​លើក​ទី​២​ទៀត នឹង​ត្រូវ​មាន​វិធានការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ