ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ឈើ​អណ្តែត​ទឹក បុរស​ម្នាក់​លោ​.​ត​ចុះ​ទៅ​តោង​ឈើ​នោះ ​​បាត់​ទាំង​មនុស្ស​ទាំង​ឈើ

1 ខែ មុន
  • ប៉ៃលិន

មាន​ករណី​បុរស​ម្នាក់​បាន​បាត់​ខ្លួន​នៅ​ក្នុង​ទឹកស្ទឹង​ភ្នំ​ដំបង ជាប់​ព្រំប្រទល់​ស្រុក​សំឡូត ដោយសារ​តែ​បុរស​រង​គ្រោះ​រូប​នេះ​បានឃើញ​ឈើ​អណ្ដែត​ទឹក​ក៏​លោ​.​ត​ចុះ​ទៅ​តោង​ឈើ​នោះ ក៏​ស្រាប់តែ

ខេត្ត​ប៉ៃលិន ៖ បើ​តាម​របាយការណ៍​របស់​មន្ត្រី​ជំនាញ​ប៉ុ​ស្ថិ៍​សង្កាត់​អូរ​តា​វ៉ៅ បាន​ឲ្យ​ដឹង​ថា មាន​ករណី​បុរស​ម្នាក់​បាន​បាត់​ខ្លួន​នៅ​ក្នុង​ទឹកស្ទឹង​ភ្នំ​ដំបង ជាប់​ព្រំប្រទល់​ស្រុក​សំឡូត ដោយសារ​តែ​បុរស​រង​គ្រោះ​រូប​នេះ​បានឃើញ​ឈើ​អណ្ដែត​ទឹក​ក៏​លោ​.​ត​ចុះ​ទៅ​តោង​ឈើ​នោះ ក៏​ស្រាប់តែ​លិច​បាត់​ទាំង​ឈើ​ទាំង​មនុស្ស​តែ​ម្តង រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២១​នេះ នៅ​មិន​ទាន់​រក​ឃើញ​នៅឡើយ​ទេ ។

Picture

ហេតុការណ៍​បុរស​ម្នាក់​លោ​.​ត​ចាប់​ឈើ​អណ្តែត​ទឹក ហើយ​លិច​បាត់​ក្នុង​ទឹកស្ទឹង​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤៧​នាទី ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២១ ស្ថិត​នៅ​ចំណុច​ភ្នំ​ដំបង ភូមិ​ក្រចាប់ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ៖ បុរស​ម្នាក់​ដែល​បាត់​ខ្លួន​នេះ មានឈ្មោះ ណា​ង ស៊ី​ណា​ល់ អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​-​កើតហេតុ​ខាងលើ ។

Picture

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​អូរ​តា​វ៉ៅ និង​កម្លាំង​ប្រជា​ការពារ​ភូមិ បាន​មក​ចុះ​ពិនិត្យ និង​សាកសួរ​ជុំវិញ​កន្លែង​កើតហេតុ ដោយនៅ​មុន​ពេល​កើតហេតុ មាន​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ស៊ា​ង ម៉ា​ល័យ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា បានឃើញ​បុរស​ខាងលើ​ឈរ​នៅ​ម្ខាង​ស្ទឹង ហើយ​ក៏​បាន​លោ​.​ត​ចុះចូល​ទៅ​ក្នុង​ស្ទឹង​ដែល​មាន​ជំនន់​ទឹកភ្លៀង កំពុង​ហូរ​ខ្លាំង ដើម្បី​ចុះ​ចាប់​ឈើ​ដែល​អណ្តែត​តាម​ទឹក​នោះ ហើយ​ក៏​លិច​បាត់​ទៅ​តែ​ម្តង ។ បន្ទាប់​មក​សាក្សី​ខាង​លើ ក៏​បាន​ស្រែក​នៅ​ឱ្យ​គេ​ជួយ រួច​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​ភ្លាម​ៗ​ផង​ដែរ ។

Picture

ប្រភព​ដដែល​បញ្ជាក់​ថា បន្ទាប់​មក​សមត្ថកិច្ច និង​កម្លាំង​ប្រជា​ការពារ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ដើរ​រក​មើល​តាម​មាត់​ស្ទឹង តែ​មិន​ទាន់​ឃើញ​អណ្តែត​នៅឡើយ​ទេ ។ ទោះបីជា​យ៉ាងណា ក្រោយ​ពី​បាត់​ខ្លួន​ជន​រង​គ្រោះ ក៏​មាន​បន្សល់​ទុក​នូវ​វត្ថុ​តាង​នៅ​ទីតាំង​កើតហេតុ ដោយ​មានកាំបិត​ខ្វែវ​មួយ​ដើម​ផង​ដែរ ៕

Picture
Picture
Picture
Picture