ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​លោក​អ្នក​ជឿ​លើ​បុណ្យ​បាប​ដែរ​ឬទេ ?

2 ឆ្នាំ មុន

ព្រះសម្មាសម្ពុទ្ធ ព្រះ​បច្ចេកពុទ្ធ ព្រះ​អគ្គសាវ័ក ព្រះ​អគ្គសាវិកា ពុទ្ធមាតា ពុទ្ធបិតា​ជាដើម សុទ្ធតែ​បាន​សម្រេច​ដោយសារ​បុណ្យ​ដែល​ខ្លួន​បាន​សាង​មក​ហើយ​ទាំងអស់ ចំណែក​ការ​យោនយកកំណើត​ជា​នរក ប្រេត តិរច្ឆាន…

ព្រះសម្មាសម្ពុទ្ធ ព្រះ​បច្ចេកពុទ្ធ ព្រះ​អគ្គសាវ័ក ព្រះ​អគ្គសាវិកា ពុទ្ធមាតា ពុទ្ធបិតា​ជាដើម សុទ្ធតែ​បាន​សម្រេច​ដោយសារ​បុណ្យ​ដែល​ខ្លួន​បាន​សាង​មក​ហើយ​ទាំងអស់ ចំណែក​ការ​យោនយកកំណើត​ជា​នរក ប្រេត តិរច្ឆាន អសុរកាយ ក៏​សុទ្ធតែ​ធ្លាប់​បាន​សាង​ទុច្ចរិត​កម្ម ។ ហេតុ​ម្ដេច​ក៏​ត្រូវ​មិន​ជឿ​បុណ្យ​បាប ?

ទ្រព្យ​តិច ឬ​ទ្រព្យ​ច្រើន​សុទ្ធតែ​កើតឡើង​អំពី​បុណ្យ បើ​មិន​មានបុណ្យ​ទេ​នឹង​មាន​ទ្រព្យធន​មកពីណា បើ​មិនមែន​បុណ្យ​ទេ​បាន​អ្វី​មក​កើតជា​មនុស្ស​នេះ បើ​គ្មាន​បុណ្យ​ឧបត្ថម្ភ​គាំទ្រ​ទេ​បាន​អ្វី​ឱ្យ​យើង​មានជីវិត​នៅ​រស់​នេះ បើ​គ្មាន​បាប​ទេតើ​អកុសលវិបាក​គឺ​ផល​នៃ​អំពើ​អកុសល​មាន​មកពីណា ។

ហេតុ​អ្វី​ក៏​ក្បត់​បុណ្យ ទៅ​ចុះចូល​បម្រើ​បាប​វិញ ? ឬ​គិត​ថា​បាប​នាំ​ឱ្យ​ផុត​ទុក្ខ​ឬ ? ត្រូវ​ដឹង​ថា អំពើ​បាប​មិន​ដែល​ឱ្យ​ផល​ល្អ​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ