ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ចាប់​អ្នក​រត់​កង់​បី​ឥ​ណ្ឌាម្នាក់ពីខេត្តព្រះសីហនុដល់​ខេត្ត​សៀប​រាម រឿងហិ.​ង្សា​លើ​ជន​ជាតិចិន

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តសៀមរាប ៖ កម្លាំង​សមត្ថកិច្ច​ជំនាញ​ចំនួន ២ ខេត្ត គឺខេត្តសៀមរាប និងខេត្តព្រះសីហនុ កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២១…

ខេត្តសៀមរាប ៖ កម្លាំង​សមត្ថកិច្ច​ជំនាញ​ចំនួន ២ ខេត្ត គឺខេត្តសៀមរាប និងខេត្តព្រះសីហនុ កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២១ បាន​សហ​ការណ៍​ជាមួយ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​បេនឡាន​ក្រុង​បុរី​សៀង​ណាំ ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ពាក់​ពន្ធ​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស (​ប្រើ​កាំ​.​បិត​ចា​.​ក់​ជនជាតិ​ចិន បណ្តាល​ឲ្យ​របួស​ធ្ង​.​ន់​ធ្ង​រ​) បន្ទាប់ពីជនសង្ស័យបានបង្កហេតុនៅខេត្តមាត់សមុទ្រ រួចរត់មកដល់ខេត្តសៀមរាប ។

ជនសង្ស័យ​ឈ្មោះ ថង សម្បត្តិ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​រត់​ផាស​អាប់​កង់​បី​ឥណ្ឌា ស្នាក់​នៅ​សង្កាត់​លេខ​៣ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ ។ ដោយ​ដើមចម បណ្តាល​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​អ្នក​រត់​ម៉ូតូ​កង់​បី​ឥ​ណ្ឌ​នោះ កាលពី​ម៉ោង​៤​ទៀប​ភ្លឺ​យប់ ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​ទល់មុខ​សណ្ឋាគារ​ស៊ី​ហ៊ូ ស្ថិត​នៅ​ក្រុម​២ ភូមិ​១ សង្កាត់​លេខ​៣ មាន​ករណី​ហិ​.​ង្សា​មួយ​កើតឡើង​បង្ក​ឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឥ​ណ្ឌ (​ផាស់​ស្អាប់​) ។

ខណៈនោះ​មាន​ជន​រង​គ្រោះជា​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ CHEN JIALI ភេទ​ប្រុស អាយុ​២៩​ឆ្នាំ បាន​ជួល​ម៉ូតូ​កង់​បី​ជិះ​ជាមួយ​មិត្ត​ស្រី​ម្នាក់​ចេញពី​ឆ្នេរ​អូ​ឈើទាល ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​កើត​មាន​ជម្លោះ​ជាមួយ​អ្នក​បើក​ម៉ូតូ​កង់​បី​រឿង​ដឹក​ចម្ងាយ​ផ្លូវ​វែង អ្នក​ជិះ​ឲ្យ​លុយ​តិច ។

ពេល​កើត​មាន​ជម្លោះ​នោះ អ្នក​រត់​ម៉ូតូ​កង់​បី​បាន​ទាញ​យក​កូន​កាំ​បិ​.​ត​ចា​.​ក់​ទៅ​លើ​ជន​រង​គ្រោះ​ចំពោះ​ខាងឆ្វេង បណ្តាល​ឲ្យ​រង​របួស​ធ្ង​.​ន់​ធ្ងូ​រ (​សន្លប់​រហូត​) ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ថៃ​ខាង ចំណែក​ជន​បង្ក​បាន​គេចខ្លួន​បាត់ ។

ក្រោយ​កើត​មាន​អំពើ​ហិ​.​ង្សា​នោះ លោក​ឧត្តម​សេនី យ៍​ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេ​ក្រុងព្រះសីហនុ​បាន​ដាក់​បទបញ្ជា​ទៅ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ឲ្យ​បើក​ការ​ស៊ើបអង្កេត​ជា​បន្ទាន់ ដើម្បី​វែកមុខ​ជន​ដល់​ដៃ​ឲ្យ​ខាង​តែ​បាន ។

ជាក់ស្តែង​កម្លាំង​ជំនាញ ក្រោម​ការ​ដឹកនាំ​ផ្ទាល់​ពី​លោក​វរៈសេនីយ៍ឯក តី វិសាល អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ សហការ​ជាមួយ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​នគរបាល​ខេត្តសៀមរាប​ចាប់ខ្លួន​ជនសង្ស័យ​នៅ​បេនឡាន​បុរី​សេង​ណាំ សង្កាត់​ជ្រាវ ក្រុង​.​ខេត្តសៀមរាប រួច​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ