ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​រញ្ជួយ​ដី​នៅ​កោះ​បាលីធ្វើឲ្យបាត់បង់ជីវិតមនុស្ស ៣​នាក់

2 ឆ្នាំ មុន

មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ៣​នាក់​បាន​ស្លា​.​ប់ បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​វាយប្រហារ​កោះ Bali របស់​ឥណ្ឌូ​នេ​ស៊ី​នៅ​ព្រឹក​ថ្ងៃ​សៅ​រិ៍​នេះ ​។ ការ​វា​.​យ​ប្រហារ​រង្វាស់ ៤,៨​រិច​ទ័​រ បាន​បំផ្លាញ​អគារ និង​ធ្វើ​ឲ្យ​ប្រជាជន​ជា​ច្រើន​ជាប់​ក្នុង​គំនរ​បាក់បែក​។…

មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ៣​នាក់​បាន​ស្លា​.​ប់ បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​វាយប្រហារ​កោះ Bali របស់​ឥណ្ឌូ​នេ​ស៊ី​នៅ​ព្រឹក​ថ្ងៃ​សៅ​រិ៍​នេះ ​។ ការ​វា​.​យ​ប្រហារ​រង្វាស់ ៤,៨​រិច​ទ័​រ បាន​បំផ្លាញ​អគារ និង​ធ្វើ​ឲ្យ​ប្រជាជន​ជា​ច្រើន​ជាប់​ក្នុង​គំនរ​បាក់បែក​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ CNN​។

ភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ Bali បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​ថា គ្រោះ​រញ្ជួយ​ដី​បាន​បំផ្លាញ​អគារ​ជា​ច្រើន​នៅ​តំបន់ Karangasem និង​តំបន់ Bangli នៅ​ភាគ​ខាងកើត​កោះ Bali​។

ប្រតិបត្តិការ​សង្គ្រោះ​កំពុង​បន្ត​នៅ​ក្នុង​តំបន់ Karangasem ទីកន្លែង​ដែល​មាន​មនុស្ស​ជា​ច្រើន​កំពុង​ជាប់​នៅ​ក្រោម​គំនរ​បាក់បែក​របស់​អគារ​។ មនុស្ស​ចំនួន ៧​នាក់​រង​របួស និង​ម្នាក​ស្លា​.​ប់​នៅ​ទីនោះ ខណៈ ២​នាក់​ទៀត​ស្លា​.​ប់​នៅ​តំបន់ Bangli​។ នៅ Bangli មានការ​រអិល​បាក់​ដី បង្ក​ឡើង​ដោយ​គ្រោះ​រញ្ជួយ​ដី​។

ភ្នាក់ងារ​គ្រប់​គ្រោះ​មហន្តរាយ​បាន​ព្រមាន​ប្រជាជន​ឲ្យ​ត្រៀមខ្លួន​សម្រាប់​ការ​រញ្ជួយ​ដី​ដែល​អាច​កើត​មាន​ឡើង​ទៀត​។

សូម​បញ្ជាក់​ថា កាលពី​ស​ប្តា​ហ៍​នេះ កោះ Bali បាន​បើក​ទទួល​អ្នក​ទេសចរណ៍​ចាក់​វ៉ាក់សាំង​រួច​មក​ពី​ប្រទេស​ចំនួន ១៩ ដែល​ការ​បើក​នេះ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​របស់​កោះ Bali ឡើង​វិញ​ដែល​ពឹងផ្អែក​ទៅ​ល​លើ​វិស័យ​ទេសចរណ៍​៕ (​យោង​តាម​ប្រភព​៖ CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ