ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះបន្ទប់ជាន់ទី១ នៅមន្ទីរសម្រាកព្យាបាលមេត្រូ២ ទាំងកណ្តាលថ្ងៃត្រង់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​ឆាបឆេះ​បន្ទប់​ជាន់​ទី​១ ក្នុង​មន្ទីរ​សម្រាក​ព្យាបាល​មេត្រូ​២ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកជំងឺ គ្រូពេទ្យ បងប្អូន​ប្រជាពលរដ្ឋ​រត់​ជួយ​អន្តរាគមន៍ និង​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់ ។ ករណី​អគ្គិភ័យ​នេះ​បាន​កើតឡើង…

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​ឆាបឆេះ​បន្ទប់​ជាន់​ទី​១ ក្នុង​មន្ទីរ​សម្រាក​ព្យាបាល​មេត្រូ​២ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកជំងឺ គ្រូពេទ្យ បងប្អូន​ប្រជាពលរដ្ឋ​រត់​ជួយ​អន្តរាគមន៍ និង​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់ ។

ករណី​អគ្គិភ័យ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​ជាន់​ទី​១ របស់​មន្ទីរ​សម្រាក​ព្យាបាល មេត្រូ​២ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ឃើញ​មាន​ផ្សែង​ហ៊ុយ​ចេញពី​ម៉ាស៊ីនត្រជាក់​ក្នុង​បន្ទប់​ជាន់​ទី​១ ដែល​ជា​បន្ទប់​ដាក់​សម្ភារៈ​ប្រើប្រាស់​របស់​មន្ទីរពេទ្យ មន្ទីរ​សម្រាក​ព្យាបាល មេត្រូ​២ ខាងលើ ។

ភ្លាម​ៗ​នោះ គ្រូពេទ្យ និង​បុគ្គលិក​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់ តែ​មិន​អាច​គ្រប់គ្រង​ក៏​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ចេញ​រ៉ឺ​ម៉ក​បាញ់​ទឹក​របស់​សាលា​ខណ្ឌ និង​ទាក់ទង​ទៅ​កម្លាំង​ជំនាញ​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​កា​រិ​យា​ល័​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​៣​គ្រឿង​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ភ្លាម​ៗ ។

លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ម្ចាស់​ទីតាំង​ឈ្មោះ ផេង ស្រី​ភ​ស្ស ភេទ​ស្រី អាយុ ២៨​ឆ្នាំ មុខរបរ​ប្រធាន​រដ្ឋបាល ចំពោះ​មូលហេតុ​នៃ​ការ​ឆាបឆេះ​បណ្តាល​មក​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី​ពី​ម៉ាស៊ីនត្រជាក់ ក្នុង​បន្ទប់​ជាន់​ទី​១ ។

ក្នុង​ករណី​អគ្គិភ័យ​មួយ​នេះ បណ្តាល​ឲ្យ​ឆាបឆេះ​ខូចខាត​ទំហំ​ថ្ម​បេតុង​ទំហំ​៤​ម៉ែត្រ x ៦​ម៉ែត្រ សម្ភារៈ​ម៉ាស៊ីនត្រជាក់​ចំនួន​មួយ​, សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន និង​ពុំ​បណ្ត​ល​ឲ្យ​ឆេះ​រាលដាល​ដល់​បន្ទុប ផ្សេង ឬ​ផ្ទះ​អ្នក​ជិតខាង​ឡើយ ។

សម្រាប់​ប្រតិបត្តិការ​សង្គ្រោះ​វិញ សមត្ថកិច្ច​ប្រើប្រាស់​រថយន្ដ​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ ចំនួន​៣​គ្រឿង ប្រើប្រាស់​ទឹក​អស់ ៣​ឡាន ស្មើរ​នឹង ១២​ម៉ែត្រគូប ទើប​រលត់​ទាំងស្រុង​នៅ​វេលា​ម៉ោង​១២ និង​៣០​នាទី​នៅ​ថ្ងៃ​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ