ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចុះ​ពន្យល់​ស្លាក​សញ្ញា​ចរាចរ​ណ៍​ដល់​អ្នកដំណើរ​លើ​ផ្លូវ​​«ហៃ​វេ​»ក្រោយ​ជួប​គ្រោះថ្នាក់​ច្រើន​ករណីពេក​

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ​ មន្ត្រី​ជំនាញនៃ​មន្ទីរ​សាធារណៈការ និងដឹក​ជញ្ជូន​ខេត្ត ដែល​មានការ​ចូលរួម​ពី​មន្ត្រី​នគរបាល​ចរាចរ​ណ៍ផង បាន​ចុះ​អប់រំ​ណែនាំពន្យល់​អំពី​ស្លាក​សញ្ញា​ចរាចរ​ណ៍ និងគំនូស​សញ្ញា​នៅ​លើ​ដងផ្លូវ​នានា កាលពី​ព្រឹក​ថ្ងៃ​ទី១៦ តុលា…

ខេត្តបាត់ដំបង ៖ ​ មន្ត្រី​ជំនាញនៃ​មន្ទីរ​សាធារណៈការ និងដឹក​ជញ្ជូន​ខេត្ត ដែល​មានការ​ចូលរួម​ពី​មន្ត្រី​នគរបាល​ចរាចរ​ណ៍ផង បាន​ចុះ​អប់រំ​ណែនាំពន្យល់​អំពី​ស្លាក​សញ្ញា​ចរាចរ​ណ៍ និងគំនូស​សញ្ញា​នៅ​លើ​ដងផ្លូវ​នានា កាលពី​ព្រឹក​ថ្ងៃ​ទី១៦ តុលា ដល់​អ្នកដំណើរ​ឲ្យ​បាន​ស្គាល់ និងត្រូវ​គោរព​ច្បាប់​ ។ មន្ត្រី​ដែល​ចុះ​បំពេញការងារ​នេះបាន​និយាយ​ថា លោក​ព្រូ​ញ រិ​ទ្ធ​ថា ប្រធាន​មន្ទីរ​សាធា​រណៈ​ការ និង​ដឹក​ជញ្ជូន​ខេត្ត បាន​ដឹកនាំ​កម្លាំង​ចុះ​អនុវត្ត​ផ្ទាល់​នូវ​កិច្ចការ​នេះ​។

មន្ត្រី​បាន​ប្រាប់​ថា កិច្ច​ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើងជា​ពិសេស​ត្រង់​ចំណុច​ផ្លូវ​ប្រសព្វ​សំខាន់​ៗ នៅ​លើ​កំណាត់​ផ្លូវ​ហៃ​វេ (​ផ្លូវជាតិ​លេខ​៥) ដែល​មាន​ស្លាក​សញ្ញា និងគំនូស​សញ្ញា​ចរាច​ណ៍​ច្រើន​ស្អេកស្កះ ដើម្បី​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ដំណើរ​លើ​ដងផ្លូវ ឬ ឆ្លង​ការ​ផ្លូវជាតិ​នេះ ឲ្យ​ពួក​គាត់​ស្គាល់​ស្លាក​សញ្ញា​ទាំងនោះ និងត្រូវ​គោរព​ច្បាប់ ពេល​ធ្វើ​ដំណើរ​ ។ ពាក់ព័ន្ធ​នឹង​កិច្ច​ប្រតិបត្តិការ​ចុះ​អប់រំ​ណែនាំ​អំពី​ច្បាប់​ចរាចរ​ណ៏​ដល់​អ្នកដំណើរ លើ​កំណាត​ផ្លូវ​ហៃ​វេ​ខាងលើ​នេះ ត្រូវ​គេ​កត់​សម្គាល់ថា គឺ ក្រោយ​ពី​ឃើញ​មាន​អ្នកដំណើរ​ដែល​ធ្វើ​ចរាចរ​ណ៏​លើ​ដងផ្លូវ​ដ៏​ធំ​ល្វឹងល្វើយ​នេះ ជួប​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ជា​ច្រើន​ករណី ចាប់តាំងពី​ថ្ងៃ​ដែល​ជា​អាជ្ញាធរ​ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ បើក​ឲ្យ​អ្នកដំណើរ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៥ (​ផ្លូវ​ហៃ​វេ​) នេះ​ជា​បណ្ដោះអាសន្ន​រវាង​ខេត្ត​ទាំង​ពីរ កាលពី​ជាង​កន្លះ​ខែ​មុន​នេះ​។

មន្ត្រី​ចរាចរ​ណ៍បាន​និយាយ​ថា បើ​តាម​ពិនិត្យ​ជាក់ស្ដែង​នៅ​លើ​ទីតាំង​កើតហេតុ ពេល​មាន​គ្រោះថ្នាក់​ចរាចរ​ណ៍​ម្ដង​ៗ ភាគច្រើន គ្រោះថ្នាក់​បាន​កើតឡើង​នៅ​ត្រង់​ចំណុច​ផ្ឡុ​វប្រ​សព្វ (​ផ្លូវបែក​ជា​បួន​) ដែល​មាន​ស្លាក​សញ្ញា​ចរាចរ​ណ៏​ច្រើន​ស្អេកស្កះ ជាមួយនឹង​គំនូស​សញ្ញា​នៅ​លើ​ផ្លូវ​គ្រប់សព្វ​ទាំងអស់​។ ប៉ុន្តែ​អ្នកដំណើរ​ហាក់​មិន​យកចិត្តទុកដាក់​មើល​ស្លាក​សញ្ញា មិន​គោរព​ច្បាប់ មិន​គោរព​ស្លាក​សញ្ញា និងមិន​ពិនិត្យ​មើល​គំនូស​ផ្លូវ​ទាំងនោះ​ទេ ​។ នេះ​ជា​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ស្ទើរ​រាល់ថ្ងៃ​ ។

ប្រធាន​មន្ទីរ​សាធារណៈការ និងដឹក​ជញ្ជូន​ខេត្ត លោក ព្រូ​ញ រិ​ទ្ធ​ថា ដែល​ដឹកនាំ​កិច្ច​ប្រតិបត្តិការ​នេះ បាន​ថ្លែង​នៅ​ក្នុង​បណ្ដាញ​សង្គម​របស់​លោក​ថា កិច្ច​ប្រតិបត្តិការ​ខាងលើ​នេះ គឺ​លោក​បាន​ដឹកនាំ​មន្ត្រី​ជំនាញ ដែល​មានការ​ចូលរួម​ពី​មន្ត្រី​នគរបាល​ចរាចរ​ណ៍ និងមន្ត្រី​ពាក់​ព័​ន្ឌ​ដទៃ​ៗ​ទៀត​ផង បាន​ចុះ​ដល់ទី​តាំង​សំខាន់​ៗ​នានា លើ​កំណាត់​ផ្ឡុ​វ​ហៃ​វេ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ច្បាប់​ចរា
ចរ​ណ៍​ផ្លូវគោក ចែក​ខិតប័ណ្ណ និង​ណែនាំ​អំពី​ច្បាប់​ចរាចរ​ណ៏​ដល់​អ្នកដំណើរ​ ។

ជាមួយ​គ្នា​នេះ លោក​និង​មន្ត្រី​ជំនាញ ក៏​បាន​ធ្វើការ​ពន្យល់​ដល់​អ្នក​ធ្វើ​ដំណើរ​ទូទៅ ឲ្យ​ពួក​គេ​ត្រូវ​ចេះ​រៀន​មើល​ស្លាក​សញ្ញា​ចរាចរ​ណ៏​ឲ្យ​បាន​ត្រឹម​ត្រូវ ដែល​បំពាក់​នៅ​លើ​ដងផ្លូវ​មុន​នឹង​បើកបរ​យានយន្ត​ឆ្លងកាត់ ដើម្បី​បញ្ចៀស​​នូវ​គ្រោះថ្នាក់​ដែល​កើតឡើង​ដោយ​យថាហេតុ​៕ ​

អត្ថបទសរសេរ ដោយ