សូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ខណៈទឹកនៅស្រុកសំឡូត បន្តហូរចូលស្ទឹងសង្កែ
- បាត់ដំបង
ខេត្តបាត់ដំបង ៖ រដ្ឋបាលខេត្ដបាត់ដំបងបានប្រកាសនៅថ្ងៃទី១៦ ខែតុលានេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ខណៈទឹកនៅស្រុកសំឡូតបន្តហូរចូលស្ទឹងសង្កែ ។

រដ្ឋបាលបាលខេត្តបាត់ដំបងបានបញ្ជាក់ថា សូមគោរពជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងទាំងអស់ឱ្យបានជ្រាបថា ដោយសារមានភ្លៀងធ្លាក់ច្រើននៅប៉ែកខាងលើ ស្រុកសំឡូត ហើយបានបន្តហូរចូលក្នុងស្ទឹងសង្កែ ធ្វើឱ្យទឹកស្ទឹងសង្កែមានការកើនឡើងខ្ពស់។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើសូមបង្កើនការប្រុងប្រយត្ន័ឱ្យបានខ្ពស់បំផុត ៕



ចែករំលែកព័តមាននេះ