ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងលទ្ឋផលហើយ ​! កូនថៅកែនៅទួលទំពូងដែល​វាយភ្ញៀវបែកកក្បាលជាមនុស្សសរសៃប្រសាទ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ទីបំផុតទៅ​កូនប្រុស​ថៅកែ​ហាង​លក់​គ្រឿងបន្លាស់​រថយន្ត​យីហោ​ «​តាំង ងួ​ន​ហេង​» ​នៅ​ទួល​ទំពូង​១ ​ដែល​បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ​ ក្រោយ​យក​កូនសោ​វាយ​ភ្ញៀវ​ដែល​មក​ទិញ​អីវ៉ាន់​បែកក្បាល​ហូរ​ឈាម​ ទៅ​ពិនិត្យ​រក​រោគ​សរសៃប្រសាទនោះ​ លទ្ឋផលចេញហើយជាមនុស្សសរសៃប្រសាទ ​។

សូម បញ្ជាក់​ថា ​នៅ​វេលា​ម៉ោង​ជិត​១០​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ ២០១៦ ​ មានការ​ភ្ញាក់ផ្អើល​នៅ​មុខ​ផ្ទះ​លេខ ៤៨Eo ផ្លូវ​លេខ​១៦៣​ ​ សង្កាត់​ទួល​ទំពូង​១ ​ខណ្ឌចំការមន កូនថៅកែលក់​គ្រឿងបន្លាស់​រថយន្តយីហោ​ “តំាង ងួនហេង”​ នៅទួលទំពូងវាយភ្ញៀវបែកក្បាល ​ដោយសារ​មាន​បុរស​ម្នាក់​ឈ្មោះ ហេង សំអាត ​អាយុ​៤៤​ឆាំ្ន​ មាន​ទីលំនៅ​ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ បាន​ចូល​ទៅ​រក​ទិញ​អីវ៉ាន់​នៅ​ក្នុង​ហាង​ខាងលើ​ មិនដឹង​យ៉ាងម៉េច​ស្រាប់តែ បុរស​ម្នាក់​ឈ្មោះ ងួ​ន ហេង ​អាយុ​៣៤​ឆាំ្ន​ជា​កូន​ថៅកែ​ហាង​លក់​គ្រឿងបន្លាស់​រថយន្ត​យីហោ ​«​តាំង ងួ​ន​ហេង​» បាន​ទាញ​កូន​សោ​វាយ​បែកក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន ។ ​ បើ​តាម​សេចក្តីរាយការណ៍​ភ្លាម​ៗ​ក្រោយ​កើតហេតុ ​ក្រុម​គ្រួសារ​ជន​ដៃដល់​បាន​អះអាង​ថា ​ឈ្មើ ងួ​ន ហេង ​ជា​មនុស្ស​សរសៃប្រសាទ ។