ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀបធ្វើផ្លែសំនៀង

13 ឆ្នាំ មុន

ដំបូង​គេ​យក​ផ្តិល​បាក់​​បែក​ដែល​មាន​ជាតិ​លង្ហិន​សុទ្ធ មក​ដុត​ក្នុង​កំដៅ​ធម្ម​តា​ដើម្បី​ឱ្យ​ផ្តិល​ទាំង​នោះ​​មាន​សភាព​ស្រួយ​ ស្រួល​នឹង​ដំ​កំទេច​ឱ្យ​ល្អិត ។ ពេល​បាន​កំទេច​លង្ហិន​ហើយ ទើប​គេ​ចាប់​ថ្លឹង​តាម​កំណត់​ទម្ងន់​ផ្លែ​នីមួយៗ ដែល​មាន​ទម្ងន់​ពី​១,០០​គីឡូ​ក្រាម ទៅ​១,២០​គីឡូក្រាម ។ គេ​យក​លង្ហិន​សំរាប់​ផ្លែ​គង​នីមួយៗ ទៅ​​ដាក់​ក្នុង​បាវ (ធ្វើ​អំពី​ដី​ដំបូក​លាយ​អង្កាម​រាង​ក្រឡូម​ដូច​ចាន) មួយ​ រួច​កប់​ទៅ​ក្នុង​ភ្លើង​ធ្យូង​ដែល​មាន​កំដៅ​ខ្លាំង​ដោយ​សារ​ការ​​សប់​យ៉ាង​ ញាប់ដៃ​ទុក​រហូត​ដល់​លោហ​ធាតុ​នោះ​រលាយ​ទៅ​ជា​ទឹក ។ គេ​យក​ទឹក​លោហ​ធាតុ​​នោះ​ទៅ​ចាក់​ក្នុង​ពុម្ព (ធ្វើ​អំពី​ដី​ដំបូក​មានរាង​ដូច​ជា​ពែង អា​កោ​ធុន​ធំ) ប៉ុន្តែ​​មុន​នឹង​ចាក់​ទឹកលោហធាតុ​ចូលទៅ​ក្នុង​ពុម្ព គេ​ត្រូវ​ចាក់​ខ្លាញ់ត្រី​មួយ​ស្លាប​ព្រា​តូច​​ចូល​ទៅ​ក្នុង​ពុម្ព​ជា​មុន​ សិន ទើប​​គេ​ចាក់​ទឹក​​លោហ​ធាតុ​ចូល​ជា​​ក្រោយ ។ គេ​ធ្វើ​របៀប​ខាង​លើ​នេះ​រហូត​បាន​ចំនួន​ដុំ​លោហ​ធាតុ​គ្រប់​១៦ ទើប​គេ​ចាប់​​បន្ត​ការ​ងារផ្សេង​ទៀត ។

ដំបូង​គេ​យក​ផ្តិល​បាក់​​បែក​ដែល​មាន​ជាតិ​លង្ហិន​សុទ្ធ មក​ដុត​ក្នុង​កំដៅ​ធម្ម​តា​ដើម្បី​ឱ្យ​ផ្តិល​ទាំង​នោះ​​មាន​សភាព​ស្រួយ​ស្រួល​នឹង​ដំ​កំទេច​ឱ្យ​ល្អិត ។ ពេល​បាន​កំទេច​លង្ហិន​ហើយ ទើប​គេ​ចាប់​ថ្លឹង​តាម​កំណត់​ទម្ងន់​ផ្លែ​នីមួយៗ ដែល​មាន​ទម្ងន់​ពី​១,០០​គីឡូ​ក្រាម ទៅ​១,២០​គីឡូក្រាម ។ គេ​យក​លង្ហិន​សំរាប់​ផ្លែ​គង​នីមួយៗ ទៅ​​ដាក់​ក្នុង​បាវ (ធ្វើ​អំពី​ដី​ដំបូក​លាយ​អង្កាម​រាង​ក្រឡូម​ដូច​ចាន) មួយ​ រួច​កប់​ទៅ​ក្នុង​ភ្លើង​ធ្យូង​ដែល​មាន​កំដៅ​ខ្លាំង​ដោយ​សារ​ការ​​សប់​យ៉ាង​ញាប់ដៃ​ទុក​រហូត​ដល់​លោហ​ធាតុ​នោះ​រលាយ​ទៅ​ជា​ទឹក ។ គេ​យក​ទឹក​លោហ​ធាតុ​​នោះ​ទៅ​ចាក់​ក្នុង​ពុម្ព (ធ្វើ​អំពី​ដី​ដំបូក​មានរាង​ដូច​ជា​ពែង អា​កោ​ធុន​ធំ) ប៉ុន្តែ​​មុន​នឹង​ចាក់​ទឹកលោហធាតុ​ចូលទៅ​ក្នុង​ពុម្ព គេ​ត្រូវ​ចាក់​ខ្លាញ់ត្រី​មួយ​ស្លាប​ព្រា​តូច​​ចូល​ទៅ​ក្នុង​ពុម្ព​ជា​មុន​សិន ទើប​​គេ​ចាក់​ទឹក​​លោហ​ធាតុ​ចូល​ជា​​ក្រោយ ។ គេ​ធ្វើ​របៀប​ខាង​លើ​នេះ​រហូត​បាន​ចំនួន​ដុំ​លោហ​ធាតុ​គ្រប់​១៦ ទើប​គេ​ចាប់​​បន្ត​ការ​ងារផ្សេង​ទៀត ។ គេ​យក​ដុំ​លោហធតុ​ទៅដុត​ក្នុង​ធ្យូង​ភ្លើង​ម្តង​មួយ​ដែល​មាន​កំដៅ​ល្មម​នៅ​ពេល​ដុំ​លោហ​ធាតុ​ឡើង​ក្រហម គេ​យក​វា​មក​ដំ​ផែ​ឱ្យ​សំប៉ែត​មួល ប៉ាន់​ស្មាន​ល្មម​សម​ទៅ​នឹង​ទំហំ​ផ្លែ​គង​នៅ​ពេល​ណា​ដែល​គេ​យក​វា​​ទៅ​ធ្វើ​ជា​​រាង​​ផ្លែ​គង​ទាំង​នោះ​បាន ។ ​គេ​ធ្វើ​បែប​ខាង​លើ​នេះ រហូត​បាន​គ្រប់​១៦​ផែន សំប៉ែត​មូល ទើប​គេ​ចាប់​ផ្តើម​បន្ត​​ការ​ងារ​មួយ​បែប​ទៀត ។ គេ​យក​លោ​ហ​ធាតុ​សំប៉ែត​នោះ​ទៅ​ដុត​ម្តង​ទៀត​ឱ្យ​ឡើង​ក្រហម​ព្រឿងៗ រួច​យក​មក​ដំ​ផែ​វា​ឱ្យ​ក្រឡូម​ដូច​ផ្តិល​ដង​ទឹក ។ បាន​ជា​រាង​ផ្តិល​ហើយ ទើប​គេ​យក​ផ្តិល​នោះ​ទៅ​ដុត​ដំ​យក​រាង​ជា​ផ្លែ​គង​តាម​ទំហំ​ធំ ឬ​តូច​នៃ​ផ្លែ​គង​នីមួយៗ​បាន​ជា​រាង​ផ្លែ​គង ហើយ​ទើប​គេ​យក​ផ្តិល​នោះ​ទៅ​ដុត​ដំ​បញ្ចេញ​ដោះ​​ជា​ក្រោយ ។ នៅ​ពេល​ដែល​​គេ​ដុតដំ​ចេញ​ជា​រាង​ផ្លែ​គងត្រឹម​ត្រូវ​​ហើយ ទើប​គេ​ដុត​វា​ម្តង​ទៀត ​រួច​យក​ទៅ​លត់ (ជ្រលក់​ក្នុងទឹក) នឹង​ទឹក​ម៉្យាង​ដែល​មានជាតិ​ជូរ​ ដើម្បី​ឱ្យ​ផ្លែ​គង​នោះ​ស្វិត​ជាប់​ធ្លាក់​មិន​បែក ។ គេ​ធ្វើ​របៀប​នេះ​រហូត​ដល់​បាន​គ្រប់​ផ្លែ​ទាំង​១៦ ទើប​គេ​យក​ម្តង​មួយៗ តាម​លេខ​រៀង​ទៅ​ក្រឡឹង​សំអាត​នឹង​អន្ទោក​ក្រឡឹង​ដៃ ប៉ុន្តែ​គេ​ប្រុង​ប្រយ័ត្ន​​ខ្លាំង​ណាស់​ក្នុង​ពេល​ក្រឡឹង​ម្តងៗ ខ្លាច​ជ្រុល​ហួស​សំនៀង​ដែល​គេ​ត្រូវ​ទុក ។ ផ្លែ​ទាំង​១៦ បាន​ក្រឡឹង​ចប់​សព្វ​គ្រប់​ហើយ ទើប​គេ​យក​វា​ទៅ​ចោះ​រន្ធ​សំរាប់​ស៊ក​ខ្សែ​ចង​ព្យួរ​ទៅ​នឹង​រង្វង់​គង រួច​ទើប​គេ​យក​ប្រមរមក​បិទ​ក្នុង​ដោះ​នៃ​ផ្លែ​នីមួយៗ ដើម្បី​រឹត​រក​សំនៀង​ត្រូវ​របស់​វា ។ សំរាប់​ផ្លែ​សំនៀង​នីមួយៗ ត្រូវ​លត់​នឹង​ទឹក​សំរាប់​លត់​២ដង ។

លត់​លើក​ទី​១ គឺ​នៅ​ពេល​ដំ​បាន​ជា​រាង​ផ្លែ​គង​ហើយ​ភ្លាម ។ ក្រោយ​ពីលត់​មក​គេត្រូវ​ពិនិត្យ​សំនៀង​របស់​វាជា​លើក​ដំបូង​ជា​មួយ​នឹង​ផ្លែ​សំនៀង​រនាត​ឯក តើ​វា​មាន​សំនៀង​ឡើង​ដល់​ត្រឹម​ណា ។ បើ​មាន​សំនៀង​ខ្ពស់​ខ្លាំង​ពេក​គេ​ត្រូវ​ដំ​បញ្ចុះ​សំនៀង​ឱ្យ​មក​នៅ​ត្រឹម​សំនៀង​កំរិត​ ។លត់​លើក​ទី២ គឺ​លត់​បញ្ចប់​នៅ​ពេល​ដែល​គេ​ដំ​សំរួល​សំនៀង​បាន​ត្រឹម​ត្រូវ​ហើយ គេ​យក​ផ្លែ​គង​នោះ​ទៅ​ដុត​ម្តង​ទៀត​ឱ្យ​ក្រហម​ព្រឿងៗ រួច​គេ​យក​ទៅ​ជ្រលក់​នឹង​ទឹកសំរាប់​លត់​នោះ​មុន​នឹង​យក​ទៅ​ក្រឡឹង ។ របៀប​ដំ​ទុក​សំលេង​ និង​របៀប​ក្រឡឹង​ទុក​សំលេង​ ចំពោះ​ផ្លែ​សំនៀង​គង​វង់​តូច​ ផ្លែ​សំនៀង​គង​វង់​តូច​​ចែក​ចេញ​ជា​ពីរ​ក្រុម ៖

ក្រុម​ទី​១ ហៅ​ថា​ក្រុម​ផ្លែ​មេ គឺ​ពីផ្លែ​ទី៧ ដល់​ទី​១៦ ។ ក្រុម​នេះ​​ក្រោយ​ពី​ក្រឡឹង​​រួច​សំរាប់​ផ្លែ​​នីមួយៗ​ត្រូវ​មាន​សំនៀង​២,៥០​ខ្ពស់​ជាង​សំនៀង​ត្រឹម​ត្រូវ​មែនទែន ។
ក្រុម​​ទី​២ ហៅ​ថា ក្រុម​ផ្លែ​កូន គឺ​ពី​ផ្លែ​ទី​១​ដល់​ផ្លែ​ទី​៦ ។ ក្រុម​នេះ​ក្រោយ​ពី​ក្រឡឹង​រួច សំរាប់​ផ្លែ​នីមួយៗ ត្រូវ​មាន​សំនៀង​១,៥០​ខ្ពស់​ជាង​សំនៀង​ត្រឹមត្រូវ​មែនទែន ។
ការ​ទុក​សំនៀង​ខ្ពស់​បែប​នេះ គឺ​សំរាប់​នៅ​ពេល​ណា​បិទ​ប្រ​មរ​ សំនៀង​ត្រូវ​ធ្លាក់​មក​ចំ​សំនៀង​មែន​ទែន ។

ឧទាហរណ៍​ ៖ ក្រុម​ផ្លែ​មេ «ផ្លែ​ទី​១៦»
១-​​ដំ​បាន​ជា​រាង​ផ្លែ​គង​ហើយ​មាន​សំនៀង
២-ផ្លែ​គង​ក្រឡឹង​ហើយ​មាន​សំនៀង
៣-ផ្លែ​គង​បិទ​ដុំ​ប្រមរ​ហើយ​មាន​សំនៀង
ក្រុម​ផ្លែ​កូន«ផ្លែ​ទី​៦»
១-​ដំ​បាន​ជា​រាង​ផ្លែ​គង​ហើយ​មាន​សំនៀង
២-ផ្លែ​គង​ក្រឡឹង​ហើយ​មាន​សំនៀង
៣-ផ្លែ​គង​បិទ​ដុំ​ប្រមរ​ហើយ​មាន​សំនៀង
ចំពោះ​ផ្លែ​សំនៀង​គង​វង់​ធំ​
ផ្លែ​​សំនៀង​គង​វង់​ធំ​ចែក​ចេញ​ជា​ពីរ​ក្រុម ៖
ក្រុម​ទី​១ ហៅ​ថា ក្រុម​ផ្លែ​មេ គឺ​ពី​ផ្លែ​ទី​៩ ដល់​ទី​១៦ ។ ក្រុម​នេះ​ក្រោយ​ពី​ក្រឡឹង​រួច​សំរាប់​ផ្លែ​នីមួយៗ ​ត្រូវ​មាន​សំនៀង​៣​ខ្ពស់​ជាង​សំនៀង​ត្រឹម​ត្រូវ​មែន​ទែន ។
ក្រុម​ទី​២ ហៅ​ថា​ក្រុម​ផ្លែ​កូន គឺ​ពី​ផ្លែ​ទី​១ ដល់​ទី​៨ ។ ក្រុម​នេះ​ក្រោយ​ពី​ក្រឡឹង​រួច សំរាប់​ផ្លែ​នីមួយៗ ត្រូវ​មាន​សំនៀង​២,៥០​ខ្ពស់​ជាង​សំនៀងត្រឹ​មត្រូវ​មែនទែន ។
ឧទា​ហរណ៍​ ៖ ក្រុម​ផ្លែ​មេ «ផ្លែ​ទី​១៦»
១-​​ដំ​បាន​ជា​រាង​ផ្លែ​គង​ហើយ​មាន​សំនៀង
២-​ផ្លែ​គង​ក្រឡឹង​ហើយ​មាន​សំនៀង
៣-​ផ្លែ​គង​បិទ​ប្រមរ​ហើយ​មាន​សំនៀង
ក្រុម​​ផ្លែ​កូន «​ផ្លែ​ទី​១»
១-​ដំ​បាន​ជា​រាង​ផ្លែ​គង​ហើយ​មាន​សំនៀង
២-​ផ្លែ​គង​ក្រឡឹង​ហើយ​មាន​សំនៀង
៣-​ផ្លែ​គង​បិទ​ប្រមរ​ហើយ​មាន​សំនៀង​
ផ្លែ​សំនៀង​នីមួយៗ​ក្រោយ​ពី​ដំំ​សំរួល​ហើយ ត្រូវ​មាន​សំនៀង​លើ (ខ្ពស់) ពី​កំរិត​សំនៀង​ក្រឡឹង​៣ ឬ​៤​សំនៀង ដើម្បី​ផ្តល់​ការ​ងាយ​ស្រួល​ដល់​ការ​ក្រឡឹង​បាន​រលីង​ស្អាត ។
ផ្លែ​សំនៀង​នី​មួយៗ ក្រោយ​ពី​ក្រឡឹង​រំ​លីង​ស្អាត​ ហើយ​ត្រូវស្ថិត​នៅ​ក្នុង​កំរិត​សំនៀង​ខ្ពស់​​នៅ​ឡើយ​​ ពី​ព្រោះ​​កា​ល​ណា​គេ​យក​ប្រមរ​មកបិទ សំនៀង​នោះ​ត្រូវ​ថយ​ចុះ​មក​ត្រឹម​សំនៀង​កំរិត​ត្រឹម​ត្រូវ​មែន​ទែន ។ ក្នុង​ពេល​ពិនិត្យ​សំនៀង​នៃ​ផ្លែ​នីមួយៗ​ម្តងៗ គេ​ត្រូវ​យក​ផ្លែ​សំនៀង​ត្រឹម​ត្រូវ​របស់​រនាត​ឯក​មក​ធ្វើ​​ជា​គំរូ ៕