ថ្ងៃស៊យ ! កាច់សោ.កម៉ូតូប៉ះចំម៉ូតូបែកកង់
រាជធានីភ្នំពេញ ៖ ជនសង្ស័យធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូមួយគ្រឿងបានសម្រេចប៉ុន្តែប៉ះចំម៉ូតូបែកកង់ក្រោយ ជិះរត់មិនរួចត្រូវម្ចាស់ក្រឡេកឃើញទាន់ស្រែកថា «ចោរៗ»
រាជធានីភ្នំពេញ ៖ ជនសង្ស័យធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូមួយគ្រឿងបានសម្រេចប៉ុន្តែប៉ះចំម៉ូតូបែកកង់ក្រោយ ជិះរត់មិនរួចត្រូវម្ចាស់ក្រឡេកឃើញទាន់ស្រែកថា «ចោរៗ»
រាជធានីភ្នំពេញ ៖ ជនសង្ស័យធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូមួយគ្រឿងបានសម្រេចប៉ុន្តែប៉ះចំម៉ូតូបែកកង់ក្រោយជិះរត់មិនរួចត្រូវម្ចាស់ក្រឡេកឃើញទាន់ស្រែកថា «ចោរៗ» បង្កឱ្យមានការភ្ញាក់ផ្អើលឆោឡោនាំគ្នាដេញតាមចាប់បានទប់កំហឹងមិនបានព្រួតគ្នាវាយមួយដៃមួយជើងម្នាក់ស្ទើរក្ស័យជីវិត ទើបប្រគល់ឲ្យប៉ូលិសកាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ទី១៧ មីនា នេះ នៅចំណុចផ្ទះជួល ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះ កូយ វុធ ហៅម៉ាប់ អាយុ២៩ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ និងមានស្រុកកំណើត នៅក្នុងភូមិបារាយណ៏ ឃុំបារាយណ៏ ស្រុកបារាយណ៏ ខេត្តកំពង់ធំ ។ បានធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូ ម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ១គ្រឿង ដែលជាកម្មសិទ្ធិរបស់យុវជន ឈ្មោះ កែវ ម៉ៅ អាយុ២៤ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ មានស្រុកកំណើត នៅក្នុងខេត្តព្រៃវែង ៕
ចែករំលែកព័តមាននេះ