ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះពិសេសដើម្បីបង្រៀនកូនអ្នកឱ្យចេះដាក់ខ្លួន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្វីដែលក្មេងៗទទួលរងគ្រោះសព្វថ្ងៃនេះ គឺការបន្ទាបខ្លួននៅកន្លែងខុស ។ យ៉ាងណាមិញក្មេងៗ និងមនុស្សជាច្រើននាពេលបច្ចុប្បន្ននេះមានជំនឿជឿជាក់ជ្រុលលើមតិ និងការមើលឃើញផ្ទាល់ខ្លួនរបស់ពួកគេ ដែលនេះគឺមានន័យថា ពួកគេជឿ…

រាជធានីភ្នំពេញ ៖ អ្វីដែលក្មេងៗទទួលរងគ្រោះសព្វថ្ងៃនេះ គឺការបន្ទាបខ្លួននៅកន្លែងខុស ។ យ៉ាងណាមិញក្មេងៗ និងមនុស្សជាច្រើននាពេលបច្ចុប្បន្ននេះមានជំនឿជឿជាក់ជ្រុលលើមតិ និងការមើលឃើញផ្ទាល់ខ្លួនរបស់ពួកគេ ដែលនេះគឺមានន័យថា ពួកគេជឿ និងឱ្យតម្លៃជ្រុលលើខ្លួនឯង ដោយពេលខ្លះមិនយល់ស្រប ឬស្តាប់មតិរបស់អ្នកដទៃឡើយ ។ វាគឺជាភាពក្រអឺតក្រទមដ៏មិនគួរគប្បីកើតមាន ជាពិសេសលើក្មេងៗ ។

ខាងក្រោមនេះ គឺជាវិធីសាស្រ្តពិសេសដើម្បីបង្រៀនកូនអ្នកពីរបៀបបន្ទាបខ្លួន ឬដាក់ខ្លួន ៖

. គំរូ ៖ កុំមើលស្រាលអំណាចនៃការបង្រៀនកូនរបស់អ្នកតាមរយៈឧទាហរណ៍ ។ សូមបង្ហាញ និងបង្រៀនកូនរបស់អ្នកអំពីការដាក់ខ្លួន និងអត្ថប្រយោជន៍របស់វាគ្រប់ពេលវេលា ។

. បង្កើតឡើង ៖ វាជាការសំខាន់ដែលត្រូវយល់ថា ការដាក់ខ្លួនកើតមកពីជំហរនៃជំនឿ កម្លាំង និងការជឿជាក់ខ្លួនឯង ។

៣. លើកទឹកចិត្ត និងជួយពួកគេឱ្យល្អបំផុត ៖ ចូរលើកទឹកចិត្ត និងជួយពួកគេឱ្យល្អបំផុតតាមដែលអាចធ្វើបានមិនថា ពួកគេធ្វើអ្វីក៏ដោយ ។ ការដាក់ខ្លួនមានដំណើរការល្អបំផុតនៅពេលកូនរបស់អ្នកពិតជាសម្រេចបានអ្វីមួយ ។ ជួយកូនរបស់អ្នកឱ្យសម្រេចកិច្ចការបានដោយភាពជឿជាក់ ។

. ត្រូវប្រាកដថា ពួកគេយល់ថា តម្លៃពិតរបស់ពួកគេមកពីណា ៖ ក្មេងៗត្រូវដឹងថា សមិទ្ធផល រូបរាង និងសមត្ថភាពមិនមែនជាអ្វីដែលផ្តល់ឱ្យពួកគេនូវតម្លៃនោះទេ ។

៥. កុំបន្ទាបបន្ថោកកូនរបស់អ្នក ៖ វាជាការសំខាន់ដែលអ្នកមិនត្រូវច្រលំពាក្យថា «ការបន្ទាបបន្ថោកកូន ការសម្លុត គំរាមកំហែង និងការវាយដំ» ជាមួយនឹងការអប់រំដោយការដាក់ខ្លួននោះទេ ។

. បង្រៀនពួកគេឱ្យចេះជួយការងារ ឬអ្នកដទៃ ៖ ជួយអ្នកគ្មានផ្ទះសម្បែង, ជួយអ្នកក្រ, ជួយសមាជិកក្នុងគ្រួសាររបស់ពួកគេនិងជួយគ្នាទៅវិញទៅមក ។

. បង្វឹកពួកគេពីរបៀបឆ្លើយតប ៖ ក្មេងៗត្រូវរៀននិយាយថា “សូម” និង “អរគុណ” ឱ្យបានច្រើនតាមដែលពួកគេត្រូវការ ដើម្បីស៊ាំនឹងវា ហើយនិយាយវាគ្រប់ពេលដោយឯកឯង ។ ដូច្នេះពួកគេនឹងស្គាល់ការដាក់ខ្លួនដោយគ្មានការណែនាំ ។

. បង្រៀនពួកគេពីរបៀបសុំទោស ៖ ការសុំទោសទាន់ពេលវេលា និងដោយស្មោះ គឺជាសមាសធាតុសំខាន់នៃការបន្ទាបខ្លួន ។ ពេលខ្លះពួកគេខុស ពួកគេត្រូវទទួលស្គាល់ថាខុស ។

៩. បង្រៀនពួកគេឱ្យចេះអរគុណ ៖ បេះដូងដែលដឹងគុណដោយស្មោះ គឺជាចំណុចសំខាន់សម្រាប់ការដាក់ខ្លួន ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ អបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី កម្មវិធីចំណេះទូទៅខ្មែរ (ពីថ្នាក់ទី ១ ដល់ទី ១២) ចាប់ចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ ។ សាលារៀនបន្តទទួលចុះឈ្មោះសិស្សមកពីបណ្តា ២៥ រាជធានី-ខេត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ។

សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។

សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។