កាលពីថ្ងៃទី១៤ មីនា កន្លងមកនេះ អាជ្ញាធរឥណ្ឌូណេស៊ីបានកម្ទេចដោយប្រើគ្រឿងផ្ទុះនូវនាវាមួយគ្រឿងមានឈ្មោះថា VIKING ជានាវានេសាទលួចលាក់ចុងក្រោយតាមរកជាអន្តរជាតិចាប់តាំងពីច្រើនឆ្នាំមកហើយ ។
អង្គការ SEA SHEPHERD ដែលតាមប្រមាញ់បណ្តានាវានេសាទលួចលាក់ក្នុងសមុទ្រទាំងឡាយនៃពិភពលោកបានហៅនាវានេះថា «នាវាចោរទី៦» ។ រាយការណ៍ប្រាប់ប៉ូូលិសដោយអង្គការនេះ នាវាចុះបញ្ជីនៅប្រទេសនីហ្សេរីយ៉ានេះ ដែលចាប់ត្រី LEGINE ជាត្រីដែលមានចំនួនកាន់តែចុះថយដោយសារការនេសាទច្រើន ត្រូវអាជ្ញាធរឥណ្ឌូណេស៊ីចាប់កាលពីថ្ងៃទី២៥ កុម្ភៈ ពេលបើកចូលក្នុងដែនទឹកឥណ្ឌូណេស៊ី ។
មុនពេលកម្ទេចនាវានេះចោលក្រុមនាវិកបានចាកចេញ ។ ពេលប្រើគ្រឿងផ្ទុះនាវានេះបានលិចនៅមិនឆ្ងាយប៉ុន្មានពីទីក្រុង PANGANDARAN ភាគខាងលិចកោះជ្វា ។
រដ្ឋមន្ត្រីក្រសួងនេសាទឥណ្ឌូណេស៊ីថ្លែងថា បែបនេះជាគំរូមួយសម្រាប់នាវានេសាទលួចលាក់ឯទៀតៗ ។ លោកបន្តថា ពួកអ្នកអាចត្រាច់ចរគ្រប់ទីកន្លែងលើពិភពលោក ក៏ប៉ុន្តែបើពួកអ្នកឯងចូលដែនទឹកឥណ្ឌូណេស៊ីនោះនឹងទទួលវាសនាបែបនេះ ។
កាសែត LE MIRROR រាយការណ៍ថា ប្រទេសឥណ្ឌូណេស៊ីតែងកម្ទេចចោលជាញឹកញាប់បណ្តានាវានេសាទលួចលាក់ ដែលហ៊ានផ្សងព្រេងចូលក្នុងដែនទឹករបស់ខ្លួន ។
នាវា VIKING តែងប្តូរឈ្មោះជាញឹកញាប់ ។ អង្គការ SEA SHEPHERD បានហៅនាវានេះថា ជានាវាខ្មោចលង ទោះបីផ្កាយរណបក៏ពិបាកចាប់រកដែរ ៕
ចែករំលែកព័តមាននេះ