ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តើមគ្រប់គ្រងក្រុមអាជីវកម្មមិនទាន់ចុះបញ្ជី ដើម្បីប្រមូលពន្ធនិងអភិវឌ្ឍន៍

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អគ្គនាយដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបើកវគ្គបណ្តុះបណ្តាលស្តីពីសេដ្ឋកិច្ចស្រមោល ឬសេដ្ឋកិច្ចមិនផ្លូវ ដល់មន្រ្តីពាក់ព័ន្ធកាលពីពេលថ្មីៗនេះ ។ ការបណ្តុះបណ្តាលនេះទំនងជាផ្នែកមួយដើម្បីជំរុញដល់ការគ្រប់គ្រងសកម្មភាពសេដ្ឋកិច្ចស្រមោលឲ្យមកស្ថិតក្រោមច្បាប់ទម្លាប់ ។ អ្នកស្រាវជ្រាវសេដ្ឋកិច្ចថានោះជាផ្នែកសំខាន់ដើម្បីប្រពន្ធដារ…

រាជធានីភ្នំពេញ ៖ អគ្គនាយដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបើកវគ្គបណ្តុះបណ្តាលស្តីពីសេដ្ឋកិច្ចស្រមោល ឬសេដ្ឋកិច្ចមិនផ្លូវ ដល់មន្រ្តីពាក់ព័ន្ធកាលពីពេលថ្មីៗនេះ ។ ការបណ្តុះបណ្តាលនេះទំនងជាផ្នែកមួយដើម្បីជំរុញដល់ការគ្រប់គ្រងសកម្មភាពសេដ្ឋកិច្ចស្រមោលឲ្យមកស្ថិតក្រោមច្បាប់ទម្លាប់ ។ អ្នកស្រាវជ្រាវសេដ្ឋកិច្ចថានោះជាផ្នែកសំខាន់ដើម្បីប្រពន្ធដារ និងធ្វើការអភិវឌ្ឍក្រុមអាជីវកម្មមិនបានចុះបញ្ជីត្រឹមត្រូវនេះ ។ 

អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត គី សេរីវឌ្ឍន៍ ថាសេដ្ឋកិច្ចស្រមោល គឺសំដៅទៅលើសេដ្ឋកិច្ចក្រៅផ្លូវការ ពាក់ព័ន្ធអាជីវកម្មខុសច្បាប់ ឬអាជីវកម្មមិនបានចុះបញ្ជីជាដើម ។ លោកថា ចំពោះគោលការណ៍របស់រាជរដ្ឋាភិបាល ដែលបានអនុវត្តផ្ទាល់ដោយអគ្គនាយកដ្ឋានពន្ធដារ ចំពោះអាជីវកម្ម និងសេដ្ឋកិច្ចស្រមោលនេះ គឺជាការចាប់ផ្តើមប្រមូលអាជីវកម្មដែលមិនស្របច្បាប់ ដើម្បីចូលរួមក្នុងការប្រមូលពន្ធកុំឱ្យធ្លុះធ្លាយ ខណៈដែលនារយៈពេលកន្លងមក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់ការលើកលែកដល់វិស័យមិនផ្លូវការទាំងនោះ ។

អ្នកសេដ្ឋកិច្ចខាងលើថា «កាលណាមានការគ្រប់គ្រង និងការប្រមូលចំណូលពន្ធពីអាជីវកម្មប្រភេទនេះ ឬការលើកលែង ទើបម្ចាស់អាជីវកម្មប្រភេទនេះយល់ថា រាជរដ្ឋាភិបាលមានការយោគយល់ និងការលើកលែងផ្សេងៗ ។ តែប្រសិនរាជរដ្ឋាភិបាលមិនអនុវត្តគោលការណ៍ទាំងនេះ ម្ចាស់អាជីវកម្មយល់ ថា រាជរដ្ឋាភិបាលមិនមានសមត្ថភាពក្នុងការគ្រប់គ្រងនៃការប្រមូលពន្ធ និងការគ្រប់គ្រងអាជីវកម្មនោះឡើយ» ។ 

ការដោះស្រាយបញ្ហាសេដ្ឋកិច្ចស្រមោលនេះ អគ្គនាយកដ្ឋានពន្ធដារ ថា តម្រូវឱ្យមានការយកចិត្តទុកដាក់លើវិធានការសំខាន់ៗដូចជា ការពង្រឹងនូវនីតិរដ្ឋ ពង្រឹងការអប់រំ និងបណ្តុះបណ្តាលប្រជាជនឱ្យមានវិជ្ជាជីវៈច្បាស់លាស់ លើកស្ទួយសមភាពយេនឌ័រនៅក្នុងសង្គមរៀបចំបទប្បញ្ញត្តិច្បាប់ស្តីពីការងារ លក្ខខណ្ឌការងារ និងប្រព័ន្ធសន្តិសុខសង្គមឱ្យបានល្អ រិះរកមធ្យោយបាយក្នុងការបង្កើតការងារឱ្យប្រជាជនរៀបចំច្បាប់ បទប្បញ្ញត្តិ និងគោលនយោ បាយសារពើពន្ធឱ្យមានលក្ខណៈល្អប្រសើរ ដោយមានការលើកទឹកចិត្តទៅលើវិស័យចាំបាច់ និងពង្រឹងអនុលោមភាពសារពើពន្ធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ