ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២ ១១១ លានដុល្លារលុយពន្ធដារប្រមូលបាន ៩ ខែនេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រយៈពេល ៩ ខែឆ្នាំនេះ អគ្គនាយដ្ឋានពន្ធដារ ប្រមូលចំណូលចូលជាតិបានសរុប ២ ១១១ លានដុល្លារ…

រាជធានីភ្នំពេញ ៖ រយៈពេល ៩ ខែឆ្នាំនេះ អគ្គនាយដ្ឋានពន្ធដារ ប្រមូលចំណូលចូលជាតិបានសរុប ២ ១១១ លានដុល្លារ ពោលគឺបានជាង ៩៤% នៃផែនការ ។ តែទោះយ៉ាងណាបើធៀបនឹងរយៈពេលដូចគ្នាទៅការប្រមូលពន្ធឆ្នាំ ២០២០ ឃើញថាថយចុះជាង ១៣៥ លានដុល្លារ ស្មើនឹង-៦,០៥% ។

 តាមផែនការឆ្នាំ ២០២១ ការប្រពន្ធត្រូវសម្រេចឲ្យបានប្រមាណជាង ២ ២៤៣ លានដុល្លារ ។ អគ្គនាយកដ្ឋានគយបានបញ្ជាក់ថា ប្រភេទពន្ធ និងអាករដែលប្រមូលបានរួមមាន អាករលើតម្លៃប្រមូលបាន ៣៨ ភាគរយនៃចំណូលសរុប, អាករពិសេសមានជាង ៣៧ ភាគរយ, ពន្ធនាំចូល មានជាង ១៨ ភាគរយ, អាករបន្ថែមលើផលិតផលប្រេងមាន ៤,៥ ភាគរយ និងអាករនាំចេញនិងកម្រៃផ្សេងៗមាន ២ ភាគរយនៃចំណូលសរុប ។ 

ជាការកត់សម្គាល់ ការប្រមូលពន្ធប្រចាំខែកញ្ញា បាន ២០១ លានដុល្លារ ដែលស្មើនឹងជិត ៩ ភាគរយនៃចំណូលសរុបដែលប្រមូលក្នុងរយៈពេល ៩ ខែមកនោះ ។ អគ្គនាយកពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា ដើម្បីសម្រេចតាមផែនការខ្លួនបានកំពុងពង្រឹងវិធានការប្រមូលពន្ធ ដែលក្នុងនោះបានកំពុងបន្តអនុវត្តលើការពង្រឹងការគ្រប់គ្រងប្រមូលពន្ធ និងអាករគ្រប់ប្រភេទពិសេសចំណូលអាករពិសេសលើស្រាបៀរ និងភេជ្ជៈគ្មានជាតិសុរា ។ ការប្រមូលពន្ធចំពោះសកម្មភាពនៃការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ដែលធ្វើប្រតិបត្តការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ។ ការប្រមូលពន្ធលើអចលនទ្រព្យ និងឬពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ ២០២១ និងបន្តពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ