រាជធានីភ្នំពេញ ៖ យោងតាមសេចក្ដីជូនព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ លោក ជុំ សុន្ទរី ចុះថ្ងៃទី១៦ មីនា ឱ្យដឹងថា ដើម្បីអបអរសាទរខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កម្ពុជានឹងរៀបចំកម្មវិធីប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិមួយរវាងក្រុមតារាបាល់ទាត់កម្ពុជា (Cambodia All-Stars)និងក្រុមតារាបាល់ទាត់ឡាវ ( Laos All-Stars) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង១៨និង៣០នាទី នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពលោកឧបនាយក
រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកបណ្ឌិត ថងលួន ស៊ីស៊ូលីត (Thongloun SISOULITH) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ៕
ចែករំលែកព័តមាននេះ