ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ប្រុស​ស្រី​ចំនួន​២២​នាក់ ត្រូវ​មេខ្យល់​យក​មក​ប្លុង​ចោល​ក្នុងផ្ទះ​មួយ​កន្លែង

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

នគរបាល​ស្រុក​ស្វាយចេក បាន​រក​ឃើញ​ពលករ​ខ្មែរ​ប្រុស​-​ស្រី​ចំនួន​២២​នាក់ ដែល​ត្រូវ​មេខ្យល់​នាំ​យក​មក​ប្លុង​ចោល​នៅផ្ទះ​មួយ​កន្លែង ស្ថិត​ក្នុង

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ស្រុក​ស្វាយចេក បាន​រក​ឃើញ​ពលករ​ខ្មែរ​ប្រុស​-​ស្រី​ចំនួន​២២​នាក់ ដែល​ត្រូវ​មេខ្យល់​នាំ​យក​មក​ប្លុង​ចោល​នៅផ្ទះ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ​៣១៧ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ នៅ​វេលា​ម៉ោង​០៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២១ ។

លោក​វរសេនីយ៍ឯក ជា ស្លូញ អធិការ​នគរបាល ស្រុក​ស្វាយចេក​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ ២០២១ វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក បាន​ទទួល​ព័ត៌មាន​ពី​លោក​មេ​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ​៣១៧ ស្ថិត​នៅ​ក្នុង​ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ បាន​រាយការណ៍​ប្រាប់​ថា នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ សួន ម៉ាង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ស្ថិត​ក្នុងភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ​៣១៧ មាន​ពលករ​បម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ មាន​ចំនួន​២២​នាក់ (​ស្រី​០៨​នាក់​) ក្នុង​នោះ​មាន​កុមារ​ចំនួន​០៤​នាក់ និង​ស្រី​០២​នាក់ ។

លោក​អធិការ​បាន​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​អធិការដ្ឋាន និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយចេក បាន​ចុះ​ទៅ​ដល់​ផ្ទះ​នោះ ហើយ​ក៏​បានឃើញ​ពលករ​ខ្មែរ​សរុប​មាន​២២​នាក់ ក្នុង​នោះ​មក​ពី​ខេត្តឧត្តរមានជ័យ​ចំនួន​០៦​នាក់ (​ស្រី​០៣​នាក់​), មក​ពី​ខេត្តបាត់ដំបង ០១​នាក់ (​ប្រុស​), មក​ពី​ខេត្តព្រះវិហារ​ចំនួន​០៦​នាក់ (​ស្រី​០៣​នាក់​) និង​មក​ពី​ខេត្ត​ខេត្តបន្ទាយមានជ័យ ចំនួន​០៩​នាក់ (​ស្រី​០២​នាក់​» ។

លោក​អធិការ​បាន​បញ្ជាក់​ទៀត​ថា តាម​ការ​សួរនាំ​ពលករ​ទាំងនោះ​បាន​ប្រាប់​ថា ពួក​គាត់​មាន​បំណង​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ដោយ​ក្នុង​ម្នាក់​ៗ​ត្រូវ​បាន​មេខ្យល់​យក​ក្នុង​តម្លៃ​៦,៥០០​បាត នៅ​ពេល​ទៅ​ដល់​ប្រទេស​ថៃ ។ ចំណែក​អ្នក​នៅ​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ចំនួន​០៧​នាក់​វិញ ក៏​បាន​និយាយ​ថា គាត់​ជិះឡាន​មក​ដល់​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ​នេះ ដោយ​ថ្លៃ​ឡាន​ម្នាក់​ចំនួន​២០​ម៉ឺន​រៀល ។

ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ​នេះ សមត្ថកិច្ច​មិន​ទាន់​បាន​មុខសញ្ញា​ជនសង្ស័យ​ជា​ម្ចាស់ និង​ជា​ម្ចាស់​រថយន្ត​នោះ​ទេ ព្រោះ​ពួក​គេ​បាន​រត់គេច​ខ្លួន​បាត់​អស់ បន្សល់​ទុក​តែ​រថយន្ត​ម៉ាក​នី​ស្សាន់​មួយ​បាំង​កន្លះ ពណ៌​ស​ស៊េរី​ឆ្នាំ​១៩៩៥ ពាក្យ​ស្លាក​លេខ​សៀមរាប 2A3605 ចង្កូត​ស្ដាំ​ចំនួន​០១​គ្រឿង ហើយ​ត្រូវ​យក​មក​រក្សា​ទុក​នៅ​កន្លែង​អធិការដ្ឋាន​គ​របាល​ស្រុក​ស្វាយចេក ។ ចំណែក​ពលករ​ទាំង​២២​នាក់​វិញ ក្រោយ​ធ្វើការ​សួរនាំ​រួច ត្រូវ​បាន​បាន​បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វិទ្យាល័យ​ស្វាយចេក​។ ហើយ​ចំពោះ​មុខសញ្ញា​ជា​មេខ្យល់​នគរបាល​កំពុង​តែ​បន្ត​ស្រាវជ្រាវ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ