ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ និងវៀតណាម នៅតែជាទីផ្សារសំខាន់សម្រាប់កសិផលខ្មែរក្នុងចំណោមទីផ្សារ ៩០ ប្រទេស

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ…

រាជធានីភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនាយកដ្ឋានកសិកម្ម នៃកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាបង្ហាញពីលទ្ធផលនៃការនាំចេញកសិផលទៅកាន់ ៩០ ប្រទេស នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២១ ដែលមានចំនួន ៥,៩៣ លានតោន ។

Picture

ក្នុងចំណោមប្រទេសទំាង ៩០ នោះ មាន ប្រទេសវៀតណាម និងថៃ ដែលជាប់របងកម្ពុជាជាទីផ្សារសំខាន់ទទួលទិញកសិផលខ្មែរនៅក្នុងនោះ វៀតណាមបានទទួលកសិផលកម្ពុជាចំនួន ៦៤,១១%  ប្រទេសថៃ មានចំនួន ២១,៤៩%  ប្រទេសចិន មានចំនួន ៩,៦៩% និងទៅកាន់គោលដៅប្រទេសចំនួន ៨៧ ផ្សេងទៀតមានចំនួន ៤,៧១% តែប៉ុណ្ណោះ ។

Picture

លោករដ្ឋមន្រ្តីក្រសួងកសិកម្មក៍ធ្លាប់បង្ហាញឲ្យដឹងដែលថា ក្នុងរយៈពេល ៩ ខែឆ្នាំនេះ ការនាំចេញកសិផលបានថវិកាប្រមាណជាង ៣ ពាន់លានដុល្លារ ។ កសិផលដែលកម្ពុជានាំចេញមាន ស្រូវអង្ករ ចំណិតដំឡូងមីក្រៀម ដំឡូងមីស្រស់ ម៉្សៅដំឡូងមី កាកសំណល់ដំឡូងមី គ្រាប់ស្វាយចន្ទី ពោត សណ្តែកបាយ សណ្តែកសៀង ចេកស្រស់ ផ្លែក្រូចថ្លុង ផ្លែស្វាយស្រស់ ដំណាប់ស្វាយ ទឹកស៊ីរ៉ូស្វាយ ដូងប្រេង ម្រេច ថ្នាំជក់ និងបន្លែចម្រុះជាដើម ៕

Picture
Picture