ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផែនការបើកទទួលអ្នកទេសចរបរទេសបានជជែកក្នុងជួរមន្ត្រីសំខាន់ៗហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ផែនការយុទ្ធសាស្រ្ត ស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព (ទេសចរវ៉ាក់សាំង) និងវិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ ២០២១-២០២៣ បានលើកមកជជែកនៅក្នុងជួរមន្រ្តីធំៗហើយនៅក្នុងសប្តាហ៍នេះ ។ លោក អូន…

រាជធានីភ្នំពេញ ៖ ផែនការយុទ្ធសាស្រ្ត ស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព (ទេសចរវ៉ាក់សាំង) និងវិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ ២០២១-២០២៣ បានលើកមកជជែកនៅក្នុងជួរមន្រ្តីធំៗហើយនៅក្នុងសប្តាហ៍នេះ ។ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំមួយដើម្បីពិភាក្សាទៅលើផែនការទំាងពីរខាងលើនេះ កាលពីថ្ងៃទី ១៣ តុលា ដែលមានមន្រ្តីចូលរួមសរុបប្រមាណ ៥១ រូបក្នុងនោះមានលោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងវប្បធម៌ ថ្នាក់ដឹកនាំខេត្តមួយចំនួនទៀត ។

ឯកសារទាំង ២ នេះរៀបចំឡើងដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ។ ក្រសួងទេសចរណ៍ ថា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ផ្តើមចេញពីការបើកសាលារៀនឡើងវិញ បន្ទាប់មក គឺវិស័យសេវាកម្ម ពិសេសវិស័យទេសចរណ៍ ដែលត្រូវធ្វើឡើងជា ២ ជំហាន ដោយជំហានទី ១ គឺបើកទេសចរផ្ទៃក្នុង និងជំហានទី ២ គឺបើកទទួលទេសចរវ៉ាក់សាំង ។

ការបើកទទួលភ្ញៀវចាក់វ់ាក់សំាងហើយរបស់កម្ពុជាគ្រោងធ្វើនៅចុងឆ្នាំនេះ ឬដើមឆ្នាំ ២០២២ ស្របពេលដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះវេទិកាទេសចរណ៍អាស៊ាននៅដើមឆ្នាំក្រោយក្នុងខេត្តព្រះសីហនុ ។ ប្រភពពីវិស័យឯកជនបង្ហើបថា ការផ្តើមបើកវិស័យទេសចរណ៍ទទួលភ្ញៀវអន្តរជាតិដែលចាក់វ៉ាក់សំាងគ្រោងធ្វើចេញពីខេត្តជាប់សមុទ្រនោះ ។

មិនថា ការបើកទទួលអ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សំាងហើយ និងការបើកសង្គមសេដ្ឋកិច្ចឲ្យពេញលេញវិញនោះទេ កម្ពុជានៅមិនទាន់បញ្ជាក់ច្បាស់លាស់នៅឡើយទេ ប៉ុន្តែបានសាទរចំពោះលទ្ធផលផ្តល់វ៉ាក់សំាងយ៉ាងតិចដល់ពលរដ្ឋអាយុ១៨ឆ្នាំឡើងទៅសឹងតែ១០លាននាក់នោះ ជាផ្នែកសំខាន់សម្រាប់ការស្តារប្រទេសជាតិចេញពីកូវីដ ១៩ ឆាប់ៗនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ