ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធំ​តាំងពី​យប់​រហូត​ដល់​ព្រឹក​ ខណៈ​​កម្ពស់​ទឹក​ស្ទឹងបរយ៉ាខាហក់ឡើងខ្លាំង

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​​​ប៉ៃលិន ៖ ចាប់តាំងពី​យប់​ថ្ងៃ​ទី​១៤ ​តុលា ឆ្នាំ​២០២១ រហូត​មក​ដល់​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ​តុលា​ ​​នៅ​​​ឃើញ​ផ្ទៃមេឃ​ខ្មៅ​ស្រអាប់​ងងឹតស្លុប​ពោរពេញ​ទៅ​ដោយ​គ្រាប់​ភ្លៀង​តូច​ធំ ធ្លាក់​ចុះ​មក​លើ​ក្រុងប៉ៃលិន​កាន់តែ​ខ្លាំង​ឡើង​ៗ…

ខេត្ត​​​ប៉ៃលិន ៖ ចាប់តាំងពី​យប់​ថ្ងៃ​ទី​១៤ ​តុលា ឆ្នាំ​២០២១ រហូត​មក​ដល់​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ​តុលា​ ​​នៅ​​​ឃើញ​ផ្ទៃមេឃ​ខ្មៅ​ស្រអាប់​ងងឹតស្លុប​ពោរពេញ​ទៅ​ដោយ​គ្រាប់​ភ្លៀង​តូច​ធំ ធ្លាក់​ចុះ​មក​លើ​ក្រុងប៉ៃលិន​កាន់តែ​ខ្លាំង​ឡើង​ៗ ធ្វើ​ឱ្យ​ទឹកស្ទឹង​
ប​រយ៉ា​ខា ស្ទុះ​ឡើង​គួរ​ឱ្យ​ព្រួយ​បា​ម្ភ កំពុង​ហូរ​ត្របាញ់ គំហុក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។

ជាក់ស្តែង កម្លាំង​ទឹកស្ទឹង​បាន​ហក់​ឡើង​រហូត​ដល់​មាត់ច្រាំង​ហើយ ធ្វើ​ឱ្យ​ម្ចាស់​រមណីយដ្ឋាន​មួយ​កន្លែង យីហោ «​ម្លប់​សាវម៉ាវ​» ស្ថិត​នៅ​ក្នុងភូមិ​បរ​ហ៊ុយ​ត្បូង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន មានការ​ព្រួយបារម្ភ​ខ្លាំង ក្រែង​ទឹកអូ​សទាញ​នាំ​យក​ខ្យុ​ស​របស់​ខ្លួន​ប្រមាណ​ជាង​៥០​ខ្នង ទៅ​តាម​ខ្សែទឹក ទើប​គាត់​ប្រញាប់​បើករថយន្ត​ទៅ​ក្រុងប៉ៃលិន ដើម្បី​ទិញ​ខ្សែពួរ​យក​ទៅ​ចង​សសរ​ខ្យុ​សទប់​នឹង​ដើមឈើ ដើម្បី​ការពារ​កុំឱ្យ​កម្លាំង​ទឹក​នេះ ហូរ​នាំ​បាត់​អស់ ។

ប្រភព​ព័ត៌មាន​ពី​លោក ញ៉ៅ សា​គុន អាយុ​៦៥​ឆ្នាំ ជា​ម្ចាស់​រមណីយដ្ឋាន​ខាងលើ បាន​ប្រាប់​ភ្នាក់ងារ​យើង​ឱ្យ​ដឹង​ថា ៖ រហូត​មក​ដល់​ពេល​នេះ ផ្ទៃមេឃ​ខ្មៅ​ងងឹត ហើយ​គ្រាប់​ភ្លៀង​បន្ត ធ្លាក់​ខ្លាំង​ឡើង​ៗ ធ្វើ​ឱ្យ​ទឹកស្ទឹង​ប​រយ៉ា​ខា ឡើង​កាន់តែ​ខ្ពស់ រហូត​ដល់​មាត់ច្រាំង​រមណីយដ្ឋាន​របស់​គាត់​ហើយ ។ ប្រភព​បន្ត​ទៀត​ថា ដោយ​មានការ​ព្រួយបារម្ភ គាត់​ប្រញាប់​បើករថយន្ត​ទៅ​ក្រុងប៉ៃលិន ដើម្បី​ទិញ​ខ្សែពួរ យក​ទៅ​ចង​សសរ​ខ្យុ​ស​ភ្ជាប់​នឹង​ដើមឈើ ដើម្បី​កុំឱ្យរ​សាត់អណ្តែត​តាម​ផ្ទៃ​ទឹក នាំ​ឱ្យ​មានការ​ខូចខាត ។ គាត់​បញ្ជាក់​ថា ខ្យុ​ស​នៅ​ក្នុង​រមណីយដ្ឋាន​របស់​គាត់​ប្រមាណ​៥៤​ខ្នង ស្ថិត​នៅ​ក្បែរ​មាត់​ស្ទឹង​ប​រយ៉ា​ខា កំពុង​តែ​ត្រូវ​បាន​ទឹក​ឡើង​ដល់​ជើង​សសរ​ហើយ ពិតជា​ធ្វើ​ឱ្យ​គាត់​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ។

ម្ចាស់​រមណីយដ្ឋាន​ខាងលើ​បញ្ជាក់​ទៀត​ថា បើសិនជា​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ខ្លាំង​បែប​នេះ រហូត​ដល់​ពេល​ល្ងាច​ទៀត ទឹកស្ទឹង​ប​រយ៉ា​ខា នឹង​ស្ទុះ​ហក់​ឡើង​កាន់តែ​ខ្លាំង អាច​នឹង​បង្ក​ឱ្យ​លិចលង់ ដំណាំ​ដាំ​ដុះ​របស់​ប្រជាពលរដ្ឋ​នៅ​ផ្នែក​ខាងក្រោម ជា​ពិសេស​គឺ​ស្រុក​សាលា​ក្រៅ​តែ​ម្តង ។ ទោះបីជា​យ៉ាងណា ក៏​គាត់​រួម​ជាមួយ​ប្រពន្ធ​កូន កំពុង​ត្រៀមខ្លួន​ជា​ស្រេច ក្នុង​ការ​មើលថែ​សម្ភារ​លេង​កម្សាន្ត​ក្នុង​កន្លែង​របស់​ខ្លួន ក្នុង​រមណីយដ្ឋាន​ម្លប់​សាវម៉ាវ ដើម្បី​កុំឱ្យ​ជំនន់​ទឹកភ្លៀង​នេះ ហូរ​នាំ​យក​ទៅ​ក្រោម ធ្វើ​ឱ្យ​ខាតបង់​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ