ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល៩ខែពន្ធដារប្រមូលចំណូលពន្ធចូលជាតិ ជាង២ពាន់លានដុល្លារស្មើនឹង៩៤% នៃផែនការ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ឲ្យ​ដឹង​ថា រយៈពេល​៩​ខែ ឆ្នាំ​២០២១ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ប្រមូល​ចំណូល​ពន្ធ​សម្រាប់​ថវិកាជាតិ​ប្រមាណ​ជា​ង២​ពាន់​លាន​ដុល្លារ​ ស្មើនឹង​៩៤%​នៃ​ផែនការ​ច្បាប់ ។ ឯកឧត្តម គង់…

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ឲ្យ​ដឹង​ថា រយៈពេល​៩​ខែ ឆ្នាំ​២០២១ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ប្រមូល​ចំណូល​ពន្ធ​សម្រាប់​ថវិកាជាតិ​ប្រមាណ​ជា​ង២​ពាន់​លាន​ដុល្លារ​ ស្មើនឹង​៩៤%​នៃ​ផែនការ​ច្បាប់ ។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ឲ្យ​ដឹង​ថា រយៈពេល​៩​ខែ ឆ្នាំ​២០២១ អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ប្រមូល​ចំណូល​ពន្ធ​សម្រាប់​ថវិកាជាតិ ប្រមាណ​ជា ២,១១១.០៩​លាន​ដុល្លារ​ស្មើនឹង ៩៤.១២% នៃ​ផែនការ​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២១ ។

បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ អគ្គនាយកដ្ឋាន​ពន្ធដារ ស្ដី​ពី​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែកញ្ញា និង​ត្រីមាស​ទី​៣ ឆ្នាំ​២០២១ ព្រមទាំង​ទិស​ដៅ​សម្រាប់​អនុវត្ត​បន្ដ​របស់ អគ្គនាយកដ្ឋាន​ពន្ធដារ នា​ថ្ងៃ​ទី​១៤ តុលា លោក គង់ វិបុល បា​នប​ង្ហ​ញ​ថា ក្នុង​ខែកញ្ញា ឆ្នាំ​២០២១ ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បាន​ចំនួន​៨១៦,៧៤​ប៊ី​លាន​រៀល (​ប្រមាណ​ជា​២០១,៦៦​លាន​ដុល្លារ​អា​មេ​រិ​ក​) ស្មើនឹង​៨,៩៩% នៃ​ផែនការ​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង ឆ្នាំ​២០២១ ។

ប្រភព​បាន​បញ្ជាក់​ថា «​រយៈពេល​៩​ខែ ឆ្នាំ​២០២១ ចំណូល​ពន្ធ អាករ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ ប្រមូល​បាន (​តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ ចំណូល​អន​ឡាញ​របស់ អគ្គនាយកដ្ឋាន​ពន្ធដារ​) មាន​ចំនួន ៨,៥៤៩.៩០​ប៊ី​លាន​រៀល (​ប្រមាណ​ជា ២,១១១.០៩​លាន​ដុល្លារ​) ស្មើនឹង ៩៤.១២% នៃ​ផែនការ​ច្បាប់​ហិរញ្ញវត្ថុ សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២១ ធៀប​នឹង​ចំណូល​ពន្ធ​-​អាករ​ក្នុង​រយៈពេល​ដូច​គ្នា ឆ្នាំ​២០២០ ឃើញ​ថា​ថយ​ចុះ​ចំនួន ៥៥០.២២ ប៊ី​លាន​រៀល (​ប្រមាណ​ជា​១៣៥.៨៦​លាន​ដុល្លារ​) ស្មើនឹង​-៦.០៥%»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ