បង្ក្រាបមុខសញ្ញាជួញដូរនូវសារធាតុញៀនខុសច្បាប់
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលក្រុងសិរីសោភ័ណ ធ្វើការបង្ក្រាបចាប់ឃាត់ខ្លួនពីបទ ជួញដូរគ្រឿងញៀន
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលក្រុងសិរីសោភ័ណ ធ្វើការបង្ក្រាបចាប់ឃាត់ខ្លួនពីបទ ជួញដូរគ្រឿងញៀន
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលក្រុងសិរីសោភ័ណ ធ្វើការបង្ក្រាបចាប់ឃាត់ខ្លួនពីបទ ជួញដូរគ្រឿងញៀន នៅវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ នៅចំណុចខាងត្បូងរបងវេទិកា ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ ធិន ស៊ិនដេត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យឈ្មោះ គុយ កុសល់ ហៅអាទុយ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតនៅភូមិអ្នកតា ឃុំនិងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ននៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ លោកនាយការិយាល័យបានបញ្ជាក់ថា ជាមួយនឹងការចុះបង្ក្រាបនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនអាយស៍(ខេទឹកកក)ចំនួន៥កូនថង់តូច ទម្ងន់ស្មើ១,៣ក្រាមទូ ស័ព្ទដៃ១គ្រឿង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជារកស៊ីលក់គ្រឿងញៀនពិតប្រាកដមែន។ដោយផ្អែកទៅលើចម្លើយសារភាពរបស់ជនសង្ស័យនិងការដកហូតបានវត្ថុតាងជាក់ស្តែង និងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ ការតាមនិតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ