ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ឈាមរាវ​២​នាក់​ស្ទាក់​វាយ​មន្ត្រី​ប៉ូលិស ត្រូវ​ជាប់​ខ្នោះ

10 ឆ្នាំ មុន

ខេត្តសៀមរាប ៖ បុរស​ឈាមរាវ​២​នាក់ បាន​នាំ​គ្នា​ពួនស្ទាក់​វ៉ៃ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោក​ដូង​ម្នាក់ ខណៈ​កំពុង​ដើរ​ល្បាត​ក្នុង​មូលដ្ឋាន​ឱ្យ​រង​របួសធ្ងន់ មូលហេតុ​ផ្តើម​ចេញពី​ភ្លើង​គំនុំ​អស់

ខេត្តសៀមរាប ៖ បុរស​ឈាមរាវ​២​នាក់ បាន​នាំ​គ្នា​ពួនស្ទាក់​វាយមន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោក​ដូង​ម្នាក់ ខណៈ​កំពុង​ដើរ​ល្បាត​ក្នុង​មូលដ្ឋាន​ឱ្យ​រង​របួសធ្ងន់ មូលហេតុ​ផ្តើម​ចេញពី​ភ្លើង​គំនុំ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ដែល​មន្ដ្រី​នគរបាល​ស្រុក​អង្គរជុំ បាន​ចាប់​សាច់ញាតិ​របស់​ខ្លួន​ដាក់គុក ទើប​ពួក​គេ​មាន​គំនុំ​យ៉ាង​ដូច្នេះ​។ ករណី​ឃាត់ខ្លួន​យុវជន​ឈាមរាវ​ទាំង​២​នាក់​នេះ កើតឡើង​នៅ​យប់​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ដូន​អែម ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប​។

លោក​វរសេនីយ៍ត្រី ម៉ា​ន់ សុ​ខាត់ អធិការ​នគរបាល​ស្រុក​អង្គរជុំ បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៦​នេះ​ថា ក្នុង​ហេតុការណ៍​នោះ ដែល​បាន​កើតឡើង​បន្ទាប់​ពី​កម្លាំង​របស់​លោក​បាន​ចុះ​ការពារ និង​ល្បាត​តាម​ភូមិ ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​។ ជាក់ស្តែង​នៅ​យប់​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៦ ជន​រង​គ្រោះ​ដែល​ត្រូវ​យុវជន​ស្ទាវ​ស្ទាក់​វាយ​នោះ គឺ លោក ផាត់ ភឿន អាយុ​៥៥​ឆ្នាំ ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោក​ដូង ត្រូវ​បាន​ជនសង្ស័យ ១​ក្រុម​ស្ទាក់​វ៉ៃ រួច​គេចខ្លួន​ចូល​ក្មុ​ង​ព្រៃ​បាត់ នៅ​ចំណុច​ភូមិ​ដូន​អែម ឃុំ​គោក​ដូង ស្រុក​អង្គរជុំ​។​លោក​បន្ត​ថា នៅ​ក្នុង​ពេល​នោះ​មន្ត្រី​នគរបាល​ដែល​រង​គ្រោះ បាន​ធ្វើការ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅ​កម្លាំង​សមត្ថកិច្ច​រួមការ​ងារ​ក្នុង​ការ​ចុះ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ នោះ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​សហការ​គ្នា​រួច​ព័ទ្ធ កន្លែង​ដែល​ក្រុម​ក្មេង​ទាំងនោះ​បាន​រត់​ចូល​ព្រៃ ទើប​ឈាន​ដល់​ធ្វើការ​ចាប់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២​នាក់​ភ្លាម​ៗ នាំ​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរជុំ​តែ​ម្តង​។ លោក​បាន​បន្ថែម​ទៀត​ថា ជនសង្ស័យ​ទាំង​២​នាក់​ដែល​វាយ​ទៅ​លើ​នគរបាល មាន​ទី​១/​ឈ្មោះ ឡាក់ ផា​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​ទី​២/​ឈ្មោះ អួន ឃាត់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជន​ទាំង​០២​នាក់​រស់នៅ​ភូមិ​ដូន​អែម ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពី​ធ្វើការ​សួរនាំ​រួម​មក ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាព​ថា មូលហេតុ​ដែល​ពួក​គេ​ស្ទាក់​វាយ​នគរបាល​រូប​នោះ ដោយសារ​ខឹង​នគ​រា​បាល​រូប​នោះ ដែល​បាន​ចាប់​បងប្អូន​គេ កាលពី​ឆ្នាំ​២០១៣ រួច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​ករណី​ឃា​ដ​កម្ម​ស្ទាក់​វាយ​ពលរដ្ឋ​បណ្តាល​ឱ្យ​ស្លាប់​ចំនួន​២​នាក់ ដូច្នេះ​ពួក​ខ្ញុំ​ក៏​មានចិត្ត​ខឹង​ក៏​ធ្វើ​ដូច្នេះ​ទៅ​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត  ដើម្បី ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕