រថយន្តអត់ពន្ធទំនើប៨គ្រឿង បង្ក្រាបដោយកម្លាំងគយចល័ត
រាជធានីភ្នំពេញ ៖ គ្រាន់តែរយះពេល២ថ្ងៃ កម្លាំងគយចល័តដឹកនាំផ្ទាល់ដោយលោក ព្រាប គារ៉ាត់ ប្រធានការិយាល័យស្រាវជ្រាវបទល្មើសគេចពន្ធ ហៅ (គយចល័ត) ដោយមានការសហការ
រាជធានីភ្នំពេញ ៖ គ្រាន់តែរយះពេល២ថ្ងៃ កម្លាំងគយចល័តដឹកនាំផ្ទាល់ដោយលោក ព្រាប គារ៉ាត់ ប្រធានការិយាល័យស្រាវជ្រាវបទល្មើសគេចពន្ធ ហៅ (គយចល័ត) ដោយមានការសហការ
រាជធានីភ្នំពេញ ៖ គ្រាន់តែរយះពេល២ថ្ងៃ កម្លាំងគយចល័តដឹកនាំផ្ទាល់ដោយលោក ព្រាប គារ៉ាត់ ប្រធានការិយាល័យស្រាវជ្រាវបទល្មើសគេចពន្ធ ហៅ (គយចល័ត) ដោយមានការសហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសនឹងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាររង មាស ចាន់ពិសិទ្ឋ បានចុះចាប់រថយន្តសេរីទំនើបៗតាមផ្លូវសាធារណៈ ក្នុងខណ្ឌចំនួន៣នៅរាជធានីភ្នំពេញ ដោយធ្វើការឃាត់បានរថយន្តចំនួន៨គ្រឿង។
លោក ព្រាប គារ៉ាត ប្រធានការិយាល័យស្រាវជ្រាវបទល្មើសគេចពន្ធ ហៅគយចល័ត បានឱ្យដឹងថា រយះពេល២ថ្ងៃ គឺគិតចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៦ថ្ងៃ ខែមីនា ឆ្នាំ២០១៦ នេះ គឺកម្លាំងគយចល័តរបស់លោកបានចុះចាប់បានរថយន្តទំនើបៗក្នុងខណ្ឌចំនួន៣ គឺនៅខណ្ឌសែនសុខ ខណ្ឌចំការមន នឹងខណ្ឌដូនពេញ បានរហូត៨គ្រឿង ក្នុងនោះមានរថយន្តឡិចស៊ីស៥៧០ ៣គ្រឿង ឡង់គ្រីស័រ២គ្រឿង ហាយលឡែនឌ័រមួយគ្រឿង រ៉េនរ៉ូវើលមួយគ្រឿង នឹងរថយន្តកាមរី០១៤មួយគ្រឿងទៀត ។
លោក ព្រាប គារ៉ាត ក៏បានបញ្ជាក់ផងដែរថា ក្នុងចំណោមរថយន្តទាំង៨គ្រឿងដែលកម្លាំងគយបានចាប់នោះ មានរថយន្តឡិចស៊ីស៥៧០ ពណ៌ស មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AB-1817 ដែលកម្លាំងលោកចុះចាប់នៅទល់មុខក្រុមហ៊ុនមេឌា អ៊ែតសិន ខូអិលធីឌី ក្នុងសង្កាត់ភ្នំពញថ្មី ខណ្ឌសែនសុខ នឹងត្រូវក៏សាងសំណុំរឿងបញ្ចូនទៅតុលាការចាក់ការទៅតាមផ្លូវច្បាប់ ។ ពាក់ព័ន្ឋនឹងករណីក្លែងបន្លំឯកសាររថយន្ត និងមិនព្រមសហការជាមួយសមត្ថកិច្ចគយ ថែមទាំងឱ្យមនុស្ស២នាក់ធ្វើការនៅក្នុងក្រុមហ៊ុននោះមកប្រើប្រាស់ ដោយប្រើពាក្បមិនសមរម្យលើកម្លាំងសមត្ថកិច្ចគយនឹងមន្ត្រីតុលារការថែមទៀតផង ហើយក៏ត្រូវព្រះរាជអាជ្ញាររង បញ្ជាឱ្យឃាត់ខ្លួនមនុស្ស២នាក់នោះ រួមទាំងរថយន្តដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការចាក់ការទៅតាមនីតិវីធីច្បាប់ផងដែរ។
លោក ព្រាប គារ៉ាត់ ក៏បានបញ្ចាក់ទៀតថា កម្លាំងគយចល័តនឹងបន្តចុះចាប់រថយន្តអត់ពន្ឋមួយចំនួនទៀតទៅដល់គេហដ្ឋាន ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ឬម្ចាស់យានយន្តមិនព្រមយករថយន្តមកបង់ពន្ធតាមផ្លូវច្បាប់។ ទោះបីយ៉ាងណានាយកដ្ឋានគយ និងរដ្ឋាករ សូមអំពាវនាវឲ្យម្ចាស់យានយន្តទាំងអស់ មេត្តារួសរាន់មកធ្វើការបង់ពន្ធតាមផ្លូវច្បាប់ និងទាន់ពេលវេលា ដើម្បីចៀសវាងការចុះចាប់ដល់គេហឋាន នាំឲ្យមានភ្ញាក់ផ្អើល និងប៉ះពាល់កិត្តិយស។ បច្ចុបន្យ រថយន្តស៊េរីទំនើបៗអត់ពន្ធទាំង៨គ្រឿងត្រូវបានយកទៅរក្សាទុកនៅមជ្ឈមណ្ឌលឃ្លាំងគយចល័យ ដើម្បីធ្វើការផាកពិន័យទៅតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ