រថយន្តធុនយក្សដឹកដំឡូងក្តៅស្អុះពេកប្រាសខ្លួនដេក
ខេត្តត្បូងឃ្មុំ ៖ រថយន្តម៉ាក FUSO ធុនយក្ស៥មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3B-0305 ដឹកដំឡូងមីស្រស់មានទង្ងន់៤០តោន បានក្រឡាប់ចាក់ដំឡូងចោលនៅត្រង់ចំនុចបារាសច្រកដូង៧
ខេត្តត្បូងឃ្មុំ ៖ រថយន្តម៉ាក FUSO ធុនយក្ស៥មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3B-0305 ដឹកដំឡូងមីស្រស់មានទង្ងន់៤០តោន បានក្រឡាប់ចាក់ដំឡូងចោលនៅត្រង់ចំនុចបារាសច្រកដូង៧
ខេត្តត្បូងឃ្មុំ ៖ រថយន្តម៉ាក FUSO ធុនយក្ស៥មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3B-0305 ដឹកដំឡូងមីស្រស់មានទង្ងន់៤០តោន បានក្រឡាប់ចាក់ដំឡូងចោលនៅត្រង់ចំនុចបារាសច្រកដូង៧ដើម ក្នុងឃុំដារ ស្រុកមេមត់ ជាប់ព្រំដែននឹងប្រទេសវៀតណាម ។ ហេតុការណ៏នោះបានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ ប៉ុន្ដែសំណាងល្អមិនមានអ្នកណាម្នាក់រងគ្រោះដល់អាយុជីវិតទេ។
តាមអ្នកបើកបររថយន្តឈ្មោះ ឆៃ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ បានប្រាប់ឲ្យដឹងថា ដំឡូងនេះបានដឹកចេញមកពីជាចស្រុកតំបែរ មានបរិមាណខាងលើដើម្បីឆ្ពោះយកទោះលក់នៅប្រទេសវៀតណាមដោយបានបើកចេញតាមច្រកដូង៧ដើម។អ្នកបើកបររថយន្តរូបនេះបានប្រាប់បន្តឲ្យដឹងទៀតថាស្របពេលដែលរថយន្តរបស់លោកបានបើកឆ្លងកាត់បារាសរបស់ខ្មែរបានបន្តិច ស្រាប់តែរលត់ម៉ាស៊ីនរថយន្តដោយចៃដន្យ ពេលនោះបានប្រឹងកាច់ដេរដើម្បីបញ្ឆេះឡើងវិញ តែមិនឆេះទាល់តែសោះ ទោះបីជាប្រឹងកាច់ចង្កូតយ៉ាងណាក្តីក៏កាច់មិនរួចដែរ។
ហើយហ្វ្រាំងវិញក៏ជាន់មិនស៊ីទៀត ហើយបានទាញចង្កូមកឆ្វេងក្រឡាប់ចាក់ដំឡូងចោលតែម្តង តែក្នុងហេតុការណ៏នេះអ្នកបើកបរមិនបានរងគ្រោះថ្នាក់នោះទេតែព្រលឹងនៅចុងសក់ផងដែរ។សមត្ថកិច្ចនៅប្រចាំច្រកដូង៧ដើមមួយរូបបានប្រាប់ឲ្យដឹងថា ដំឡូងមីស្រស់នៅលើរថយន្តធំខាងលើកំពុងតែត្រូវបានថៅកែដំឡូងឈ្មោះ គង់ នៅស្រុកតំបែរ កំពុងតែប្រើកម្មករកើបដំឡូងដាក់រថយន្ត១គ្រឿងទៀតដើម្បីបន្តដំណើរទៅលក់នៅគោលដៅក្នុងដីប្រទេសវៀតណាម។
រហូតមកដល់វេលាម៉ោង១០យប់ថ្ងៃដដែលរថយន្តម៉ាកFUSO ទាន់ត្រូវបានស្ទូចយកចេញនូវឡើយទេ។ សាក្សីបានឃើញហេតុការណ៍និយាយថា នៅពេលដែលរថយន្តធុនយក្សដឹកដំឡូងមី ដាច់ហ្វ្រាំងនោះសំណាងនៅពីខាងមុខមិនមានអ្នកធ្វើដំណើរមក ព្រោះចំពេលថ្ងៃត្រង់ក្តៅហែងរាងស្ងាត់មនុស្សផង៕
ចែករំលែកព័តមាននេះ