ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ប្លន់​ប្រដាប់​អាវុធ លើ​ថៅកែ​ដំឡូង​មី

8 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ មុន​នេះ​បន្តិច ថ្ងៃ​ទី​១៦ មីនា មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​លើ​ថៅកែ​ដំឡូង​មី ដោយ​បាន​ប្រមូល​យក​ទ្រព្យ​ស​ម្ប​តិ្ដ​អស់​មួយ​ចំនួន

ខេត្តស្ទឹងត្រែង ៖ មុន​នេះ​បន្តិច ថ្ងៃ​ទី​១៦ មីនា មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​លើ​ថៅកែ​ដំឡូង​មី ដោយ​បាន​ប្រមូល​យក​ទ្រព្យ​ស​ម្ប​តិ្ដ​អស់​មួយ​ចំនួន​។ ក្រុម​ចោរប្លន់​មាន​គ្នា​បី​នាក់​ប្រដាប់​ដោយ​អាវុធ បាន​ប្លន់​ផ្ទះ​ថៅកែ​ដំឡូង​មី នៅ​ចំណុច​ផ្លូវ​លេខ​៧៨ ចម្ងាយ​ពី​អូ​ពងមាន់​ប្រហែល​៥​គីឡូម៉ែត្រ ត្រង់​ចំណុច​ភូមិ​រាជា​ណុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្រុម​ចោរប្លន់​មាន​គ្នា​៣​នាក់​ប្រដាប់​អាវុធ​៣​ដើម កាំភ្លើងខ្លី​២​ដើម អាកា​មួយ​ដើម បាន​ធ្វើ​សកម្មភាព​ប្លន់​ទៅ​លើ​ជន​រង​គ្រោះ ដោយ​បាន​ប្រតាយប្រតប​គ្នា និង​បាន​បាញ់​ចំនួន​មួយ​គ្រាប់​ចំ​ចុងដង្ហើម​ធ្លាយ​ទៅ​ក្រោយ​បណ្ដាល​ឱ្យ​រង​របួសធ្ងន់ រួច​ប្រ​មួល​ទ្រព្យ​ស​ម្ប​ត្ដ​គេចខ្លួន​ដោយ​សុវត្ថិភាព​។

ជន​រង​គ្រោះ​ឈ្មោះ លាង សុខ​ឡែ​ន អាយុ​២៥​ឆ្នាំ ជា​អ្នក​ដើរ​ប្រមូល​ទិញ​ដំឡូង​មី មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​រំ​ចេ​ក ស្រុក​កំពង់សៀម ខេត្ត​កំពុងចាម ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត​។  ភ្លាម​ៗ​នោះ​លោកស្នងកា​ខេត្ត​រួម​ជាមួយ​សមត្ថកិច្ច​បាន​ដាក់​កម្លាំង​ធ្វើការ​ពួនស្ទាក់​និង​តាមដាន​គ្រប់​ច្រក​ល្លក ដើម្បី​ស្វែងរក​ក្រុម​ចោរប្លន់​ទាំងនោះ ចំណែក​ទ្រព្យ​ស​ម្ប​ត្ដ​ដែល​ក្រុម​ចោរប្លន់​បាន មាន​ប្រាក់​៥០​ម៉ឺន​រៀល​និង​ទ្រព្យសម្បត្ដិ​មួយ​ចំនួន​ថែម​ទៀត​។

គួ​រំលឹក​ផង​ដែរ​ថា នៅ​គ្រប់​តំបន់​តែងតែមាន​ករណី​ប្លន់​កើត​ឡើងជា​រឿយ​ៗ​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យ​ខ្លា​ម ដូច្នេះ​សមត្ថកិច្ច​គួ​ចាត់វិធានការ​រឹត​បន្ដឹងបន្ថែម ដើម្បី​ធានា​ឱ្យ​បាន​នូវ​សុវត្ថិភាព​៕