ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​វត្ត​អារាម​នៅ​បន្ត​បិទទ្វារ​តើ​ព្រះសង្ឃរ​ស់បាន​ដល់​ពេល​ណា ?

2 ឆ្នាំ មុន

ការ​ចិញ្ចឹមជីវិត​របស់​អ្នកបួស​ដោយ​បច្ច័យ​៤ ចាំបាច់​ត្រូវ​អាស្រ័យ​នឹង​អ្នកស្រុក​ទំនុកបម្រុង​ទើប​ញុំ​ា​ង​សរីរយន្ត​ឱ្យ​ប្រព្រឹត្ត​ទៅ​បាន តែ​ជា​អកុសល​វត្ត​ទាំងអស់​នៅ​ក្នុង​រាជធានី​ត្រូវ​បិទទ្វារ​មិន​ឱ្យ​មានការ​និមន្ត​ចេញចូល​ដោយ​សិរី ព្រះសង្ឃ​មិន​អាច​និមន្ត​បិណ្ឌបាត​បាន​ព្រោះ​ខ្លាច​ចម្លង​កូ​វី​ដ​១៩ ចំណែកឯ​អ្នកស្រុក​ក៏​ត្រូវ​រង​សម្ពាធ​ប៉ះពាល់​ធ្ងន់​ខាង​សេដ្ឋកិច្ច​គ្រួសារ មិន​អាច​ផ្គត់ផ្គង់​ចង្ហាន់​ព្រះសង្ឃ​ជា​និច្ចកាល​បាន បើ​សង្គម​សាសនា​នៅ​តែ​បន្ត​អូស​បន្លាយ​ក្នុង​សភាព​បែប​នេះ តើ​ព្រះសង្ឃ​អាច​ទ្រទ្រង់​ឧត្តមភេទ​ដល់​ពេល​ណា ? អ្នកបួស​រស់​អាស្រ័យ​នឹង​ការ​និមន្ត​បិណ្ឌបាត​ដូចដែល​ព្រះសម្មាសម្ពុទ្ធ​ត្រាស់​សម្តែង​ថា…

ការ​ចិញ្ចឹមជីវិត​របស់​អ្នកបួស​ដោយ​បច្ច័យ​៤ ចាំបាច់​ត្រូវ​អាស្រ័យ​នឹង​អ្នកស្រុក​ទំនុកបម្រុង​ទើប​ញុំ​ា​ង​សរីរយន្ត​ឱ្យ​ប្រព្រឹត្ត​ទៅ​បាន តែ​ជា​អកុសល​វត្ត​ទាំងអស់​នៅ​ក្នុង​រាជធានី​ត្រូវ​បិទទ្វារ​មិន​ឱ្យ​មានការ​និមន្ត​ចេញចូល​ដោយ​សិរី ព្រះសង្ឃ​មិន​អាច​និមន្ត​បិណ្ឌបាត​បាន​ព្រោះ​ខ្លាច​ចម្លង​កូ​វី​ដ​១៩ ចំណែកឯ​អ្នកស្រុក​ក៏​ត្រូវ​រង​សម្ពាធ​ប៉ះពាល់​ធ្ងន់​ខាង​សេដ្ឋកិច្ច​គ្រួសារ មិន​អាច​ផ្គត់ផ្គង់​ចង្ហាន់​ព្រះសង្ឃ​ជា​និច្ចកាល​បាន បើ​សង្គម​សាសនា​នៅ​តែ​បន្ត​អូស​បន្លាយ​ក្នុង​សភាព​បែប​នេះ តើ​ព្រះសង្ឃ​អាច​ទ្រទ្រង់​ឧត្តមភេទ​ដល់​ពេល​ណា ?

អ្នកបួស​រស់​អាស្រ័យ​នឹង​ការ​និមន្ត​បិណ្ឌបាត​ដូចដែល​ព្រះសម្មាសម្ពុទ្ធ​ត្រាស់​សម្តែង​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ចូរ​អ្នក​រាល់គ្នា​ចិញ្ចឹមជីវិត​ដោយ​អាជីវ​បរិសុទ្ធិ គឺ​ការ​ចិញ្ចឹមជីវិត​ដោយ​សេចក្តី​បរិសុទ្ធ​ចុះ ចូរ​អ្នក​រាល់គ្នា​ចិញ្ចឹមជីវិត​ដោយ​ប្រើ​កម្លាំ​ង​ស្មង​ត្រាច់​ទៅ​ដើម្បី​បិណ្ឌបាត​អាហារ​អំពី​អ្នកស្រុក ។ បុគ្គល​ណា​គេ​ដាក់​បាត្រ​ក៏​អនុមោទនា តែបើ​គេ​មិន​មាន​សទ្ធា​ក៏​គប្បី​ចៀស​ចេញ​ទៅ តែ​អ្នក​រាល់គ្នា​ត្រូវ​តាំងចិត្ត​ដោយ​សេចក្តី​ស្ងប់​ចុះ ។

ម្នាល​ភិក្ខុ​ទាំងឡាយ នៅ​ពេល​ដែល​អ្នក​ទាំងឡាយ​ត្រាច់​ទៅ​ដើម្បី​អាហារ ចូរ​អ្នក​រាល់គ្នា​ពិចារណា​ថា អាកប្បកិរិយា​ដើរ​ឯណា​របស់​ពួក​គ្រហស្ថ គឺ​ការ​ឈាន​ជើង​ដោយ​មិន​កំណត់ ការ​អើត​.​ក​សម្លឹង​រំពៃ​ទៅ​កាន់​ទី​ដទៃ អាត្មាអញ​គប្បី​ធ្វើ​អាកប្បកិរិយា​ឲ្យ​ប្លែក​ផ្សេង​អំពី​អាកប្បកិរិយា​របស់​គ្រហស្ថ​នោះ យើង​គប្បី​មាន​ឥន្ទ្រិយ​ស្ងប់រម្ងាប់ មានចិត្ត​ស្ងប់ស្ងាត់ សម្លឹង​មើល​តែ​មួយ​ជួរ​នឹម ឈាន​ជើង​សន្សឹម​ៗ មិន​ឈាន​ជើងវែង​ពេក គប្បី​ដើរទៅ​ដូច​នាំ​រទេះ​ផ្ទុក​ទឹក​ទៅ​ក្នុង​ទី​មិន​រាបស្មើ ។ ព្រោះថា បព្វជិត​កាល​ពិចារណា​យ៉ាងនេះ​ហើយ រមែង​មាន​អាកប្បកិរិយា​ប្រព្រឹត្ត​ទៅ​យ៉ាង​សមរម្យ សង្រួម​ល្អ មាន​ឥន្ទ្រិយ​គួរ​ជាទី​ជ្រះថ្លា ។ សេចក្តី​សង្រួម​ក្នុង​ទ្វារ​ទាំង​៣​គឺ ការ​សង្រួមកាយ វាចា ចិត្ត បព្វជិត​គប្បី​បដិបត្តិ​ឱ្យ​បានជា​រឿយ​ៗ ពិសេស​នៅ​ពេល​ដែល​អ្នក​រាល់គ្នា​ត្រាច់​ទៅ​ដើម្បី​ភិក្ខា ។

តែ​គួរ​អនិច្ចា អ្វី​ៗ​ត្រូវ​ប្រែប្រួល ផ្លាស់​ប្តូរ​អស់ហើយ​នៅ​សម័យកាល​នេះ វត្ត​អារាម​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស ពិសេស​នៅ​រាជធានី​ភ្នំពេញ​ត្រូវ​បិទទ្វារ​ចាប់តាំងពី​រដូវ​បុណ្យកាន់បិណ្ឌ​ទី​៤​មករ​ហូត​ដល់​ពេល​នេះ​ចប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ទៅ​ហើយ វត្ត​អារាម​ភាគច្រើន​នៅ​តែ​បន្ត​បិទទ្វារ​នៅឡើយ​ដោយ​មានការ​រឹតត្បិត​មិន​ឱ្យ​ព្រះសង្ឃ​និមន្ត​ចេញពី​បរិវេណ​វត្ត​បាន​ទេ ចំណែក​ទាយក​ទាយិកា​អាច​យក​ចង្ហាន់ ឬ​ទេយ្យទាន​មក​ប្រគេន​លោក​នៅ​ត្រឹម​ខ្លោងទ្វារវត្ត មិន​អនុញ្ញាត​ឱ្យ​ចូល​ទៅ​ប្រគេន​ដល់​ខាងក្នុង​ទី​អារាម​បាន​ឡើយ ប្រសិនបើ​វត្ត​នោះ​ធ្លាប់​មាន​ប្រវត្តិ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។ ប៉ុន្តែ​ជាមួយ​គ្នា​នេះ​ក៏​មាន​វត្ត​អារាម​ខ្លះ​បើក​ឱ្យ​អ្នកស្រុក​ចូល​ទៅ​ធ្វើបុណ្យ​បំពេញ​ទាន​ដែរ​ដោយ​តម្រូវ​ឱ្យ​ម្ចាស់​ទាន​ទាំងនោះ​អនុវត្ត​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​«៣​កុំ ៣​ការពារ​»​ដាច់ខាត និង​តម្រូវ​ឱ្យ​ពាក់​ម៉ាស លាងដៃ​នឹង​អាល់កុល ឬ​ជែ​ល​ឱ្យ​បាន​ញឹកញាប់ ។

ទោះជា​យ៉ាងណា​ជីវភាព​របស់​ព្រះសង្ឃ​មិន​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​បាន​ទេ ពិសេស​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​វត្ត​ភាគច្រើន​ព្រះសង្ឃ​ត្រូវ​ដោះស្រាយ​ដោយ​ព្រះ​អង្គ​ឯង​មានការ​លំបាក​ខ្លាំង​ក្នុង​ការ​ទ្រទ្រង់​ជីវភាព​រាល់​ថ្ងៃនេះ ខ្វះមុខខ្វះក្រោយ ឆាន់​មិន​គ្រប់គ្រាន់ ដែល​តាម​ធម្មតា​ព្រះសង្ឃ​តូចតាច​មិន​មាន​តួនាទី មុខ​តំណែង លោក​តែង​មិន​មន្ត​បិណ្ឌបាត​ចង្ហាន់​រាល់ថ្ងៃ​ដើម្បី​ឆាន់ បើ​ទោះជា​មិនសូវ​បរិបូណ៌ ក៏​គង់​ញុំ​ា​ង​ជីវភាព​របស់​ខ្លួន​ឱ្យ​ប្រព្រឹត្ត​ទៅ​បាន​ដែរ ។

តែ​ឥឡូវ​វត្ត​អារាម​ទាំងឡាយ​ត្រូវ​បិទទ្វារ ព្រះសង្ឃ​មិន​អាច​និមន្ត​ចេញ​បិណ្ឌ​ចង្ហាន់​បាន វា​ជា​ឧបសគ្គ​ធំធេង​ណាស់​សម្រាប់​ព្រះសង្ឃ​តូចតាច​ដែល​អាស្រ័យ​នឹង​ការ​បិណ្ឌបាត តែ​សម្រាប់​ព្រះសង្ឃ​ធំ​ៗ ដែល​ជា​មន្ត្រី​សង្ឃ ជា​រាជាគណៈ មិន​ខ្វះខាត​ចង្ហាន់​ទេ និង​អាច​ញុំ​ា​ង​ជីវភាព​របស់​ព្រះ​អង្គ​ឱ្យ​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា ។

ថ្វីបើ​យ៉ាងនេះ​ក្តី បើ​តាម​អ្នក​ទស្សនវិជ្ជា​ព្រះពុទ្ធ​សាសនា​បាន​មើលឃើញ​ថា បើ​បញ្ហា​កូ​វី​ដ​នៅ​តែ​អូស​បន្លាយ​យូរ វត្ត​អារាម​ទាំងឡាយ​នៅ​តែ​បន្ត​បិទទ្វារ​ទៀត​នោះ អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា​នឹង​រង​ការ​ប៉ះពាល់​ជួប​ផល​លំបាក​នឹង​ជីវភាព​រស់នៅ​កាន់តែ​អាក្រក់​ទៅ​ៗ ហើយ​បើ​តែ​យ៉ាងហ្នឹង តើ​អ្នកបួស​រស់នៅ​ដល់​ពេល​ណា ? សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ