ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងព័ត៌មានគ្រោងនឹងបោះពុម្ពផ្សាព្វផ្សាយស្ថាប័នព័ត៌មាន សមាគមព័ត៌មាននៅចុងឆ្នាំ២០២១

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​ថា​ក្រសួង​គ្រោង​នឹង​រៀបចំ​ពោះ​ពុម្ព​ផ្សា​ព្វ​ផ្សាយ​ស្ថាប័ន​ព័ត៌មាន សមាគម​សារព័ត៌មាន​ទាំងអស់​នៅ​ចុងឆ្នាំ​២០២១​នេះ ដើម្បី​ឲ្យ​សាធារណៈជន​បានដឹង ។ លោក ផុស សុវណ្ណ…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​ថា​ក្រសួង​គ្រោង​នឹង​រៀបចំ​ពោះ​ពុម្ព​ផ្សា​ព្វ​ផ្សាយ​ស្ថាប័ន​ព័ត៌មាន សមាគម​សារព័ត៌មាន​ទាំងអស់​នៅ​ចុងឆ្នាំ​២០២១​នេះ ដើម្បី​ឲ្យ​សាធារណៈជន​បានដឹង ។

លោក ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោទ​ទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​បាន​គូសបញ្ជាក់​ថា ក្នុង​កិច្ច​ពិភាក្សា​ស្តី​ពី​«​ការ​ចុះបញ្ជី​ស្ថាប័ន និង​អង្គភាព​សារព័ត៌មាន​» តាម​ប្រព័ន្ធ​វី​ឌី​អូ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១​ថា គិត​មក​ដល់​បច្ចុប្បន្ន​នេះ ក្រសួង​ព័ត៌មាន​បាន​ទទួល​ចុះបញ្ជី​សមាគម​ព៍​ត៌​មាន​(​សមាគម​ទូរទស្សន៍ សមាគម​វិទ្យុ សមាគម​សិល្បៈករ​) មាន​ចំនួន​៥០​អង្គភាព និង​មិន​ដល់​១០​អង្គភាព នៅឡើយ​ទេ​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ។

លោក​បាន​លើក​ឡើង​ថា ក្នុង​ចំណោម​អង្គភាព​៥០​នេះ ត្រូវ​បាន​ទទួល​លិខិត​អនុ​ញ្ញ​ពី​គណៈរដ្ឋមន្ត្រី​ទទួលស្គាល់​តាំងពី​២០០៦ ឬ​២០០៧ ហើយ​មក​ដល់ បច្ចុប្បន្ន​នេះ​គាត់​មិន​ទទួល​បាន​តាម​ការ​កំណត់​ពី​ក្រសួងមហាផ្ទៃ​នោះ​ទេ ។ ចំណុច​នេះ​ក្រសួង​បាន​ជំរុញ​ឲ្យ​ស្ថាប័ន​អង្គភាព​ទាំងអស់​ដែល​មិន​ទាន់​បាន​បាន​ធ្វើ​តាម​ការ​កំណត់​របស់​ក្រសួងមហាផ្ទៃ​ជា​ផ្លូវការ​សុំ​ទៅ​បំពេញ ។

ជាមួយ​គ្នា​នោះ​ដែរ​លោក ផុស សុវណ្ណ បាន​ក៏​បាន​ឲ្យ​ដឹង​ថា ៖« ត្រឹម​ខែធ្នូ ឆ្នាំ​២០២១​នេះ ក្រសួង​ព័ត៌មាន​នឹង​ធ្វើការ​បោះពុម្ព​នូវ​ចំនួន​ស្ថិតិ​ផ្លូវការ​សារព័ត៌មាន សមាគម​ព័ត៌មាន​វិទ្យុ ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន​ឡាញ​ទាំងអស់ ខណៈ​បច្ចុប្បន្ន​នេះ​កំពុង​តែ​ធ្វើការ ស្រង់​ទិន្ន័យ​ឬ​អាច​ដែ​ត​»​។

លោក​ផុស សុវណ្ណ បាន​លើក​ឡើង​ថា ការ​ធ្វើ​បែប​នេះ​ក៏​ត្រូវការ​មានការ​ដោះ​ដូរ​គ្នា រវាង​ក្រសួងពាណិជ្ជកម្ម និង​ក្រសួងមហាផ្ទៃ ពីព្រោះ​ថា​មាន​អង្គភាព​សារព័ត៌មាន​ខ្លះ​បាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​យូរហើយ ប៉ុន្តែ​មិន​បាន​យក​មក​ដល់​ក្រសួង​ព័ត៌មាន​នោះ​ទេ ។

យ៉ាងណា​ក្តី លោក ផុស​សុវណ្ណ​បាន​អះអាង​ថា ក្នុង​សម័យ​កូ​វី​ដ​១៩​នេះ​ការ​ប្រមូល​ទិន្ន័យ​នៃ​ការ​ចុះបញ្ជី​អង្គភាព​សារព័ត៌មាន ទាំង​សមាគម​អ្នក​សារព័ត៌​មានការ​ពិបាក​ផង​ដែរ ។ លោក​ថា​៖«​និយាយ​ឲ្យ​ត្រង់​តែ​ម្តង យើង​មិន​នៅ​ជុំ​គ្នា​ពេល​ខ្លះ​សួ​នា​ទៅ​គេ​ថា​តំបន់​នេះ បិទ​ដោយសារ​ករណី​កូ​វី​ដ​…​។ និយាយ​ឲ្យ​ត្រង់​ទៅ​ក្រសួង​នឹង​ធ្វើការ​ឲ្យ​រួចរាល់​នៅ​ក្នុ ង​ឆ្នាំ​២០២១​នេះ​»​។

ក្នុង​កិច្ចប្រជុំ​នោះ​ដែរ​លោក ផុស សុវណ្ណ ក៏​បាន​លើក​ឡើង​ថា​ក្រសួង​នឹង​រៀបចំ​ឲ្យ​មានការ​រៀបចំ ចំពោះ​ការ​ស្នើ​សុំ​ចុះបញ្ជី​អង្គភាព​សារព័ត៌មាន​ជា​ថ្នាល​មួយ​ដើម្បី​ជៀសវាង​ការ​ស្នើ​សុំ​តាម​មន្ត្រី​ក្រសួង​ម្នាក់​នេះ ម្នាក់​នោះ ដែល​ជា​ចំណុច​មួយ​ប្រឈម​ផង​ដែរ​។

លោក​បន្ថែម​កន្លង​មកនេះ មាន​មន្ត្រី​ក្រសួង​មួយ​ចំនួន​ដែល​មិន​បាន​ធ្វើការ​ជំនាញ​ក្នុង​ការ​ទទួល​ចុះបញ្ជី​អង្គភាព​សារព័ត៌មាន ហើយ​មានការ​ពឹងពាក់​គ្នា​រហូត​មានការ​យក​លុយ​ជា​ថ្ងូរ ក្នុង​កា​រត់ការ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​ក្រសួង ។ ចាប់ពី​ឆ្នាំ​២០២២​ទៅ​នឹង​មានការ​រៀប​ចំការ​បញ្ជៀ​ស​កុំ​ជួប​មុខ​គ្នា​រវាង់​អ្នក​ស្នើ​សុំ​ចុះបញ្ជី​សារព័ត៌មាន​ជាមួយ​មន្ត្រី​ដើម្បី​កុំ​ឲ្យ​មានការ​យក​លុយ​ជា​ថ្នូ​នឹង​សេវា ។

លោក​គាន ណា​រិ​ន អនុប្រធាន​នាយកដ្ឋាន​កិច្ចការ​សហ​គម និង​គណបក្ស​នយោបាយ​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​ថា​មក​ដល់​ពេល នេះ​ក្រសួង​មិន​ទាន់​បាន​បែងចែក​ច្បាស់លាស់​ពី​ចំនួន​សមាគម​អ្នក​សារព័ត៌មាន​មាន​ចំនួន​ប៉ុន្មាន​នៅឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ