ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាមានយុទ្ធសាស្រ្ត ៣ សម្រាប់ការពារជីវិតពលរដ្ឋ និងសេដ្ឋកិច្ចជាមួយជំងឺកូវីដ ១៩

4 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងពីផែនការស្ដារសេដ្ឋកិច្ចឡើងវិញរបស់កម្ពុជា នៅក្រោយវិបត្ដិជំងឺកូវីដ-១៩ ។ ជាយុទ្ធសាស្រ្តដែលមានរយៈពេលពីឆ្នាំ ២០២១-២០២៣ ឬជាអភិក្រមចំនួន…

រាជធានីភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងពីផែនការស្ដារសេដ្ឋកិច្ចឡើងវិញរបស់កម្ពុជា នៅក្រោយវិបត្ដិជំងឺកូវីដ-១៩ ។ ជាយុទ្ធសាស្រ្តដែលមានរយៈពេលពីឆ្នាំ ២០២១-២០២៣ ឬជាអភិក្រមចំនួន ៣ ។ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនៅក្នុងជំនួបជាមួយនាយកថ្មី ធនាគារពិភពលោក ដែលជាដៃគូអភិវឌ្ឍន៍សំខាន់មួយ បានបង្ហាញអភិក្រមទំាងបីនោះមាន ទី ១- ការរស់ឡើងវិញ និងរស់រានមានជីវិត ៖ ដោយគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ និងរក្សាឱ្យបាននូវដង្ហើមសេដ្ឋកិច្ច និងការរស់រានរបស់ប្រជាជន ព្រមទាំងការស្តារ និងកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចឡើងវិញ, ២)- កំណែទម្រង់ ៖ ប្រែក្លាយវិបត្តិទៅជាឱកាសដោយបង្កើនការធ្វើពិពិធកម្មនិងបង្កើនភាពប្រកួតប្រជែងសេដ្ឋកិច្ច ក្នុងនោះជាពិសេសតាមរយៈការធ្វើឌីជីថលនីយកម្ម និង ៣)- ពង្រឹងភាពធន់ ៖ តាមរយៈការពង្រឹង និងត្រៀមខ្លួន នៅក្នុងស្ថាប័នសាធារណៈ វិស័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុធនធានមនុស្ស រួមទាំងប្រព័ន្ធសុខភាពសាធារណៈ បណ្តុះបណ្តាលជំនាញ និងសុវត្ថិភាពសង្គម ដើម្បីឆ្លើយតបទៅនឹងបញ្ហាស្រដៀងគ្នា ដែលអាចនឹងផ្ទុះឡើងនាពេលអនាគត ។

Picture

មន្រ្តីជាន់ខ្ពស់កម្ពុជា បានលើកឡើងថា ជំនួយបច្ចេកទេស  និងជំនួយប្រឹក្សាយោបល់ ពីធនាគារពិភពលោក នៅតែជាកត្តាសំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងធនធានមនុស្ស ។ លោក វិស្សុត បានសំណូមពរឱ្យធនាគារពិភពលោកជួយកៀរគរធនធានជាហិរញ្ញប្បទានឥតសំណងសម្រាប់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ និងគាំពារសង្គម ដូចជាគម្រោងអប់រំ អភិវឌ្ឍន៍ជំនាញ និងសុខាភិបាលជាដើម ដែលកំពុងមានតម្រូវការកាន់តែច្រើន ជាពិសេសក្នុងបរិការណ៍ក្រោយជំងឺកូវីដ-១៩ និងលើកកម្ពស់ការផ្សារភ្ជាប់លើជំនួយបច្ចេកទេសនេះ ជាមួយនឹងការរៀបចំគម្រោងជាក់ស្តែង ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

Picture

លោកស្រី Maryam Salim ប្រធានគ្រប់គ្រងថ្មីរបស់ការិយាល័យ ធនាគារពិភពលោកប្រចាំកម្ពុជា ដែលជួបលោក វង្សី វិស្សុត តាមអនឡាញកាលពីថ្ងៃទី ១៣ តុលានោះ បញ្ជាក់ពីគារគំាទ្រយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងត្រៀមធ្វើកិច្ចសហការជាមួយក្រសួង លើការងារសិក្ខាសាលា ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពរួមគ្នាលើឯកសារនេះ ក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជា ៕ 

Picture