ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជោគវាសនា​​​ម្ចាស់​ប្រេងឥន្ធនៈ​ដេប៉ូ​តេ​លា​ដែល​លួច​​លី​ត្រ​ពី​អតិថិជន​​របស់​​ខ្លួន

4 ថ្ងៃ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ​កាលពីរសៀល​ថ្ងៃ​ទី​១៣ ខែតុលា​ លោក ជា សុខ​ហៀ​ង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កណ្តាល បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ថៅកែ​កា​រ៉ា​ស់​សាំង​ចំនួន៣​នាក់ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​«លែងបន្លំ​គុណភាព និង​បរិមាណ​ប្រេង​,…

ខេត្តកណ្តាល ៖ ​កាលពីរសៀល​ថ្ងៃ​ទី​១៣ ខែតុលា​ លោក ជា សុខ​ហៀ​ង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កណ្តាល បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ថៅកែ​កា​រ៉ា​ស់​សាំង​ចំនួន៣​នាក់ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​«លែងបន្លំ​គុណភាព និង​បរិមាណ​ប្រេង​, ប្រកប​សកម្មភាព​ពាណិជ្ជកម្ម​មិន​ស្របច្បាប់​,​ឆបោក​និង​បំផ្លិចបំផ្លាញ ឬ​គៃបំបាត់​វត្ថុ​ដែល​មាន​បិទ​ស្លាក​បោះត្រា​» ។ សូមរំលឹក៖ ម្ចាស់​​ប្រេងឥន្ធនៈដេប៉ូតេលា២ទីតាំងដែល​លួច​លី​ត្រ​ពី​អតិ​ថិ​ជន​ត្រូវ​បញ្ជូនទៅតុលាការ​

Picture

សូមបញ្ជាក់ថា តាម​មាត្រា ៣៧៧,៣៧៨,៥៣៥,៥៣៦, នៃ​ក្រមព្រហ្មទណ្ឌ​និង​មាត្រា​៤០,៤១,៤៨ នៃ​ច្បាប់​ស្ដី​ពី​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ មាត្រា​៤០​នៃ​ច្បាប់​ស្ដី​ពី​វិធាន​ពាណិជ្ជកម្ម​និង​បញ្ជី​ពាណិជ្ជក​ម្ជ​។ ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ស្ថានីយប្រេងឥន្ធនៈ​តេ​លា​ដេប៉ូ ចាន់​ធឿ​ន និង​ដេប៉ូ ម៉ាក់ ម៉ី ម៉ី ស្ថិត​នៅ​ភូមិ​ព្រែក​ខ្សៀវ សង្កាត់​រការ​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​១១ ​តុលា ឆ្នាំ​
២០២១ ។ ជន​ត្រូវ​ចោទ ឈ្មោះ ហ៊ុយ សុខ​ហ៊ា​ងç ឈ្មោះ មួយ វ៉ា​ន់ ឌឿ​ន និង​ឈ្មោះ ថូ សុ​ផាត ។

Picture

មន្ត្រីជាន់ខ្ពស់​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​ប្រាប់​អោយ​ដឹង​ថា ក្រុម​គណៈកម្មាធិការ​ចម្រុះ មាន​កាំកុងត្រូល ប្រចាំ​ខេត្ដកណ្តាល និងកម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដោយ​មានការ​ដឹកនាំ​សម្របសម្រួល​និ​តិ​វិធី​ពី លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២១ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​ចំណុច​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​តេ​លា​ដេប៉ូ ចាន់​ធឿ​ន និង ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​តេ​លា​ដេប៉ូ ម៉ាក់ ម៉ី​ម៉ី ដែល​ស្ថិត​នៅ​ភូមិ​ព្រែក​ខ្សេវ សង្កាត់​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ហើយ​ក៏​បាន​ពិនិត្យ​ឃើញ​ថា មាន​មិន​ប្រក្រតី មួយ​ចំនួន និង ធ្វើការ​ឃាត់ខ្លួន​ម្ចាស់​ទីតាំង ចាត់ការ​តាម​ផ្លូវច្បាប់ តែ​ម្តង ។

Picture

ប្រភព​ព័ត៌មាន ដដែល​បន្ត​ថា ដេប៉ូ ម៉ាក់ ម៉ី​ម៉ី ប្រេងសាំង​ធម្មតា ខ្វះ​៧​លី​ត្រ ក្នុង​១០០​លី​ត្រ ។ ប្រេង​សាំ​ស៊ុប​ពែរ ខ្វះ​៨,៨​លី​ត្រ ក្នុង​១០០​លី​ត្រ​និង ប្រេងម៉ាស៊ូត ខ្វះ​៥,០៥​លី​ត្រ ក្នុង​១០០​លី​ត្រ ។ ចំណែក​ដេប៉ូ ចាន់ ធឿ​ន រក​ឃើញ ប្រេងសាំង​ធម្មតា ខ្វះ​៥,៣​លី​ត្រ ក្នុង​១០០​លី​ត្រ ។ ប្រេងសាំង​ស៊ុប​ពែរ ខ្វះ​៥,៨​លី​ត្រ ក្នុង​១០០​លី​ត្រ និង ប្រេងម៉ាស៊ូត ខ្វះ​៦,១៥​លី​ត្រ ក្នុង​១០០​លី​ត្រ ទើប​សមត្ថកិច្ច​បាន​ធ្វើការ​បិទសៀ​ល ទៅ​លើ​ដៃ​បូម​ប្រេង​ឥន្ទ​នៈ និង​ផ្អាក​ជា​បណ្តោះអាសន្ន នូវ​អាជីវកម្ម​របស់​ដេប៉ូ ប្រេង​ឥន្ទ​នៈ​ទាំង​២​នេះ​។

Picture
Picture
Picture
Picture
Picture