រាជធានីភ្នំពេញ ៖ នារីម្នាក់ចេញពីក្លឹបជិះម៉ូតូដើររកផ្ទះសំណាក់ចូលដេក ត្រូវចោរភ្ជង់ប្លន់យកម៉ូតូទៅបាត់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១៦ មីនា នៅទល់មុខផ្ទះអត់លេខ ផ្លូវលេខ៤៨០ ស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
នារីរងគ្រោះឈ្មោះលីន អាយុ២១ឆ្នាំ ស្នាក់នៅខណ្ឌមានជ័យ បាននិយាយថា មុនពេលកើតហេតុ នាងទើបចេញពីក្លឹបនៅម្តុំវត្តភ្នំ គោលបំណងមករកផ្ទះសំណាក់ដេកនៅក្បែររង្វង់មូលផ្សារដើមថ្កូវ ដោយជិះម៉ូតូតែម្នាក់ឯង ម៉ាកZOOMER.X ពណ៌ទឹកសមុទ្រ ធ្វើដំណើរតាមផ្លូវ៤៨០ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជន២នាក់ជិះម៉ូតូម៉ាកវ៉េវ១គ្រឿង មិនចាំស្លាកលេខ មកកៀរម៉ូតូនាងឱ្យឈប់រួចដកកាំភ្លើងខ្លីភ្ជង់គំរាមប្លន់យកម៉ូតូជិះទៅបាត់ដោយសុវត្តិភាព ។
ក្រោយពេលកើតហេតុ ម្ចាស់ម៉ូតូមិនបានដាក់ពាក្យបណ្តឹងនៅប៉ុស្ត៍នគរបាលផ្សារដើមថ្កូវដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍នោះទេ ៕
ចែករំលែកព័តមាននេះ