រាជធានីភ្នំពេញ ៖ ដោយមានការណែនាំពីលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.) កាលពីថ្ងៃទី១៣ តុលា ២០២១ មន្ត្រីជំនាញ ប្រចាំសាខារាជធានីភ្នំពេញ បាននាំយករថយន្តពិសោធន៍ចល័ត ចុះទៅត្រួតពិនិត្យគុណភាពគ្រឿងសមុទ្រ នៅផ្សារលក់គ្រឿងសមុទ្រ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៥៨៩ (ផ្លូវត្រឡោកបែក) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នៅក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញមិនបានរកឃើញសារធាតុ Formaline លើគ្រឿងសមុទ្រទាំងនោះឡើយ តែបានរកឃើញថាបង្គា និងបង្កងទឹកសាបចំនួន ៥០.៥០គីឡូក្រាម មានចាក់បញ្ចូលសារធាតុចាហួយ ដើម្បីកេងប្រវ័ញ្ចលើប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ។
ក្រោយពីបានត្រួតពិនិត្យឃើញដូច្នេះ មន្ត្រីជំនាញបានធ្វើការពិន័យ និងណែនាំដល់ម្ចាស់អាជីវកម្ម ឲ្យឈប់ប្រព្រឹត្តល្មើសនឹងច្បាប់ ៕











ចែករំលែកព័តមាននេះ