ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Galaxy S7 Mini នឹង​ប្រកួត​ជាមួយ iPhone SE

8 ឆ្នាំ មុន

យោង​តាម​ប្រភព​ព័ត៌មាន​ពី​តៃវ៉ាន់​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​សាំ​ស៊ុ​ង​នឹង​ណែនាំ​ស្មា​ត​ហ្វូ​ន​ដើម្បី​ឆ្លើយ​តប​នឹង​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ដែល​មាន​អេ​ក្រង់​៤​អីុ​ង​របស់​ក្រុមហ៊ុន Apple គឺ iPhone SE ។ ស្មា​ត​ហ្វូ​ន​ដែល​ក្រុមហ៊ុន​សាំ​ស៊ុង​

យោង​តាម​ប្រភព​ព័ត៌មាន​ពី​តៃវ៉ាន់​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​សាំ​ស៊ុ​ង​នឹង​ណែនាំ​ស្មា​ត​ហ្វូ​ន​ដើម្បី​ឆ្លើយ​តប​នឹង​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ដែល​មាន​អេ​ក្រង់​៤​អីុ​ង​របស់​ក្រុមហ៊ុន Apple គឺ iPhone SE ។ ស្មា​ត​ហ្វូ​ន​ដែល​ក្រុមហ៊ុន​សាំ​ស៊ុង​នឹង​យក​មក​ប្រកួតប្រជែង​គឺ Galaxy S7 Mini ។

ក្រុមហ៊ុន​សាំ​ស៊ុ​ង​ទើបតែ​ប្រកាស Galaxy S7 និង S7 Edge ខណៈ​ក្រុមហ៊ុន Apple ត្រៀម​បញ្ចេញ iPhone និង iPad ស៊េរី​ទំនើប​នៅ​ថ្ងៃ​ទី​២១ មីនា​ខាង​មុខ ។ Galaxy S7 Mini នឹង​មាន​ទំហំ ៤.៦​អីុ​ង កម្រិត​ភ្លឺ​ច្បាស់​៧២០ ភិ​ច​ស៊ែ​ល ។ បំពាក់​ដោយ​បន្ទះ Chip ប្រភេទ Snapdragon 820 ឬ​ប្រភេទ​Exynos 8890​។ RAM 3 ជី ។ កាមេរ៉ា​ក្រោយ​១២​ម៉េ​ហ្កា​ភិ​ច​ស៊ែ​ល ខណៈ​កាមេរ៉ា​មុខ​មិន​ទាន់​ដឹង ។

យ៉ាងណាមិញ​ក្រុមហ៊ុន​មិន​ទាន់​ប្រកាស​ពី​ស៊េរី​ទូរស័ព្ទ​តូច Galaxy S7 Mini ជា​ផ្លូវការ​នៅឡើយ​ទេ តែ​បណ្តាសារ​ព័ត៌មាន​ផ្សេង​នៅ​តែ​បន្ត​តាមដាន​ពី​ព័ត៌មាន​នេះ ៕