ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ថា​ប្រ​ព​ន្ឋ​ផិត ខឹង​ចិត្ត​ផឹកស្រា​វឹង​ចាប់​កូនប្រុស​អាយុ​២​ខែ​បោក​សម្លា.ប់

9 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​ម្នាក់​បាន​ត្រូវ​សមត្ថកិច្ច​ឃាត់​ចាប់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​ជន​នេះ​បាន​ចាប់​កូនប្រុស​អាយុ​០២​ខែ​ដែល​កំពុង​ដេក​អង្រឹង​បោក​បណ្តាល​ឲ្យ​ស្លា.ប់ ព្រោះតែ​ស្រវឹងស្រា​និង​ចោទ​ប្រ​ព​ន្ឋ​មាន​សាហា​យ​ផិតក្បត់

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​ម្នាក់​បាន​ត្រូវ​សមត្ថកិច្ច​ឃាត់​ចាប់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​ជន​នេះ​បាន​ចាប់​កូនប្រុស​អាយុ​០២​ខែ​ដែល​កំពុង​ដេក​អង្រឹង​បោក​បណ្តាល​ឲ្យ​ស្លាប់ ព្រោះតែ​ស្រវឹងស្រា​និង​ចោទ​ប្រ​ព​ន្ឋ​មាន​សាហា​យ​ផិតក្បត់ ។

ហេតុការណ៍​បោក​សម្លាប់​កូនប្រុស​បង្កើត​នេះ បាន​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​១៥ មីនា ២០១៦ នៅ​ក្នុងភូមិ​ឈើខ្លឹម ឃុំ​រំចេក ស្រុក​មេមត់ ។ ជនសង្ស័យ​ឈ្មោះ អោ​ក ចាន់​ណា អាយុ​២០​ឆាំ្ន ប្រ​ព​ន្ឋ​ឈ្មោះ ចាន់ ណា​រី អាយុ​១៨​ឆ្នាំ រីឯ​កូនប្រុស​ដែល​ជន​នេះ​បោក​សម្លាប់​ឈ្មោះ រុំ ចាន់​នី​ត ។ នៅ​ពេល​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ផ្តន្ទាទោស​តាម​ច្បាប់ ៕