ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វេ​ស​ប៊ុក កែប្រែ​គោលនយោបាយ​ដើម្បី​បង្កើន​ការ​ការពារ​បុគ្គល​សាធារណៈ

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Facebook នឹង​រាប់​ប​ញ្ជូ​ល​សកម្មជន និង​អ្នកកាសែត​ជា​បុគ្គល​សាធារណៈ និង​បង្កើន​ការ​ការពារ​

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Facebook នឹង​រាប់​ប​ញ្ជូ​ល​សកម្មជន និង​អ្នកកាសែត​ជា​បុគ្គល​សាធារណៈ និង​បង្កើន​ការ​ការពារ​ប្រឆាំង​ការ​យាយី និង​ការ​សម្លុត​គំ​រា​.​ម​កំហែង​លើ​ពួក​គេ​។ នេះ​បើ​យោង​តាម​ការ​ថ្លែង​របស់​ប្រធាន​សុវត្ថិភាព​សកល​របស់ Facebook ក្នុង​ស​ប្តា​ហ៍​នេះ​។

ហ្វេ​ស​ប៊ុក​​កំពុង​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​យ៉ាង​ខ្លាំង​ពី​សំណាក់​សមាជិក​សភា និង​និយតករ​ទូ​ទាំង​ពិភពលោក ជុំវិញ​ការ​អនុវត្តន៍​ខ្លឹមសារ និង​ការ​ប៉ះពាល់​ទាក់ទង​នឹង​វេទិការ​របស់​ខ្លួន ហើយ​ការ​បែកធ្លាយ​ឯកសារ​ផ្ទៃក្នុង​បង្កើត​បានជា​មូលដ្ឋាន​សម្រាប់​សវនាការ​របស់​ព្រឹទ្ធិ​សភា​អា​មេ​រិ​ក​កាលពី​ស​ប្តា​ហ៍​មុន​។

របៀប​ដែល​ក្រុមហ៊ុន Facebook បាន​ប្រព្រឹត្តិ​លើ​បុគ្គល​សាធារណៈ និង​ខ្លឹមសារ​បង្ហោះ​ដោយ ឬ​អំពី​បុគ្គល​សា​ធា​ណៈ​ទាំងនោះ បាន​ក្លាយជា​ចំនុច​នៃ​ជជែក​យ៉ាង​ខ្លាំង​។ ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ប្រព័ន្ធ Cross Check របស់ Facebook កំពុង​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សាធារណៈជន​។

Facebook ក៏​បាន​កំណត់​ពី​ភាព​ខុស​គ្នា​រវាង​បុគ្គល​សាធារណៈ និង​បុគ្គល​ឯកជន​ផង​ដែរ​។ ឧទាហរណ៍ អ្នក​ប្រើប្រាស់​ជា​ទូទៅ ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​និយាយ​ពី​ការ​ស្លា​.​ប់​របស់​បុគ្គល​ល្បី​ណា​ម្នាក់​ក្នុង​កិច្ច​ពិភាក្សា​លើ​វេទិការ ដរាបណា​ពួក​គេ​មិន​លើក​ពី​ឈ្មោះ​ចំ​របស់​បុគ្គល​ទាំងនោះ​។ អ្នក​ប្រើប្រាស់​មិន​អាច​និយាយ​ពី​ការ​ស្លា.ប់​របស់​បុគ្គល​ឯកជន ឬ​អ្នកកាសែត​បាន​ឡើយ​ក្រោម​គោលនយោបាយ​របស់ Facebook​។

ទោះ​យ៉ាងណា ក្រុមហ៊ុន​យក្ស​នេះ​បដិសេធ​ចែ​ល​រំលែក​បញ្ជី​ឈ្មោះ​របស់​បុគ្គល​សាធារណៈ​ផ្សេង​ៗ​ទៀត ប៉ុន្តែ​និយាយ​ថា អ្នក​ទាំងនោះ​ត្រូវ​បាន​វា​.​យ​តម្លៃ​តាម​ករណី​នីមួយ​ៗ​។ កាលពីដើម​ឆ្នាំ​នេះ Facebook បាន​និយាយ​ថា​ខ្លួន​បាន​លុប​ចោល​ខ្លឹមសារ​ទាក់ទង​នឹង​ការ​អបអរ ការ​សរសើរ ឬ​ការ​សើក​ចំអក​ចំពោះ​ការ​ស្លា​.​ប់រប​ស់លោក George Floyd ពីព្រោះ​លោក​ត្រូវ​គេ​ចាត់ទុកជា​បុគ្គល​សាធារណៈ​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ