ចាប់ខ្លួនកញ្ចាស់តណ្ហាក្រាស់ រំលោភក្មេងស្រីអាយុ៥ឆ្នាំ
ខេត្តបន្ទាយមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់បានចាប់រំលោភក្មេងស្រីអាយុ៥ឆ្នាំបានសម្រេច ត្រូវចាប់ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃទី១៥
ខេត្តបន្ទាយមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់បានចាប់រំលោភក្មេងស្រីអាយុ៥ឆ្នាំបានសម្រេច ត្រូវចាប់ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃទី១៥
ខេត្តបន្ទាយមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់បានចាប់រំលោភក្មេងស្រីអាយុ៥ឆ្នាំបានសម្រេច ត្រូវចាប់ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦។ ជនសង្ស័យកញ្ចាស់តណ្ហាក្រាស់មានឈ្មោះ ភឹម ភាព ហៅយក្ស ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី ជា ដា មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា ក្រោយទទួលពាក្យបណ្តឹងពីស្ត្រីឈ្មោះ គង់ សុខលី អាយុ៣៤ឆ្នាំ ជាម្តាយកុមារីរងគ្រោះឈ្មោះ ខុម លាភហេង អាយុ៥ឆ្នាំ ទៅលើជនសង្ស័យឈ្មោះ ភឹម ភាព ហៅយក្ស បានចាប់កូនស្រីរបស់ខ្លួនរំលោភ ដោយបានធ្វើសកម្មភាពយកប្រដាប់ភេទខ្លួនទៅញ៉ុលនឹងប្រដាប់ភេទកុមារីរងគ្រោះ ដើម្បីសម្រេចតុណ្ហាខ្លួនឯង នៅពេលដែលនាងទៅលេងផ្ទះជនសង្ស័យ ។
លោកវរសេនីយ៍ត្រី ជា ដា បានបន្តថា សកម្មភាពរំលោភគឺតាំងពីអំឡុងខែធ្នូ ឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង៤និង៣០នាទី ទើបបែកការ ដល់អាណាព្យាបាលកុមារីរងគ្រោះបានដាក់ពាក្យប្តឹង ហើយឈានដល់ការចាប់ខ្លួន នៅភូមិសាមគ្គីមានជ័យសង្កាត់/ក្រុងប៉ោយប៉ែត។ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានប្រាប់ថា ក្រោយពេលឃាត់ខ្លួនជនសង្ស័យតាមពាក្យបណ្តឹង និងតាមចម្លើយសារភាព ជនសង្ស័យពិតជាបានប្រព្រឹត្តលើកុមារីរងគ្រោះ ដូចនេះកញ្ចាស់តណ្ហាក្រាស់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ៕
ចែករំលែកព័តមាននេះ