ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​គោ​ចម្លែក​ភ្នែក​កែក មុខ​ដូច​មនុស្ស​…​ចេះ​ស្រែ​កថាម៉ែៗ

8 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ស្ថិត​នៅ​ភូមិ​ព្រៃ​សា​គុំ ឃុំ​ព្រៃធំ ស្រុក​កំពង់​រោ​ទិ៍ មានរឿង​ចម្លែក​កើតឡើង​ក្នុង​ក្រុម​គ្រួសារ​មួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​អស់អ្នក​ស្រុក​នាំ​គ្នា​មក​ចោមរោម

ខេត្តស្វាយរៀង ៖ ស្ថិត​នៅ​ភូមិ​ព្រៃ​សា​គុំ ឃុំ​ព្រៃធំ ស្រុក​កំពង់​រោ​ទិ៍ មានរឿង​ចម្លែក​កើតឡើង​ក្នុង​ក្រុម​គ្រួសារ​មួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​អស់អ្នក​ស្រុក​នាំ​គ្នា​មក​ចោមរោម​មើល​កូន​គោ​ចម្លែក​កម្រ​មាន កើតមក​មានមុខមាត់​ដូច​មុខ​តារា​កំប្លែង​ខ្មែរ​យើង​ម្នាក់​។ បើ​តាម​អ្នក​មីង​ឃួ​ន សា​ផាត អាយុ​៤៩​ឆ្នាំ ជា​ម្ចាស់​គោ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា​គាត់​បាន​ចិញ្ចឹម​មេគោ​នេះ​ច្រើន​ឆ្នាំ​មក​ហើយ កូន​គោ​ទាំងអស់​កើតមក​ធម្មតា​ទេ តែ​ចម្លែក​កូន​ទី​៣​នេះ​បែរជា​មានមុខមាត់​ដូច​មនុស្ស​ទៅ​វិញ​ហើយ​អវយវៈ​ដូច​គោ​ធម្មតា​។អ្នក​មីង​បាន​បន្ត​ទៀត​ថា​មុន​ពេល​មេគោ​មួយ​ក្បាល​នេះ​កើតកូន​គឺ​វា​ចម្លែក​ជាង​មុន​ៗ ព្រោះ​វា​បង្រាស​ខុស​ប្លែក​មុន​ពេល​កើត​។

អ្នក​មីង​បាន​បន្ត​ថា​មេគោ​កើតកូន​នៅ​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​យប់ ហើយ​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ ពេល​កូន​គោមួយក្បាល​នេះ​កើតមក​ភ្លាម កូន​គោ​នេះ​ចេះ​ស្រែ​កថា​ម៉ែ​ៗៗៗៗ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​ពួក​គាត់​ភ្ញាក់ផ្អើល​ស្រឡាំងកាំង​ព្រោះ​ឃើញ​កូន​គោ​មុខ​ចំឡែក​មិន​ដូច​ជា​សត្វ​គោ​បែរជា​មុខ​ប្រហាក់ប្រហែល​មនុស្ស​ទៅ​វិញ ហើយ​ចេះ​ស្រែកហៅ​ថា​ម៉ែ​ៗៗៗ​ទៀត​ពិតជា​ចម្លែក​ខ្លាំង​ណាស់​។ រហូត​មក​ដល់​ថ្ងៃ​ទី​១៥ មីនា​ម៉ោង​៩​និង​២៥​នាទី កូន​គោ​នេះ​នៅ​រស់​នៅឡើយ​ពីព្រោះ​មាន​មនុស្ស​មក​មើ​លត​ៗ​គ្នា​ជា​ច្រើន​គេ​នាំ​គ្នា​ទិញ​ទឹកដោះ​មក​បញ្ចុក និង​ចោមរោម​មើល​ថា​ដូច​ជាតា​រា​កំប្លែង ចម្លែក​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា​មែន ៕