ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះសកម្មភាពកម្សាន្តក្នុងស្រុកកម្រើក តែដង្ហើមពិសេសស្តារវិស័យទេសចរណ៍ គឺភ្ញៀវបរទេស

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្ពុជាកំពុងឆ្ពោះទៅបើកវិស័យទេសចរណ៍សម្រាប់ភ្ញៀវបរទេសដែលបានចាក់វ៉ាក់សំាងហើយនៅពេលខាងមុខឆាប់ៗនេះ ។ នៅ ពេលនេះគេសង្កេតឃើញថា សេវាកម្មបម្រើឲ្យឧស្សាហកម្មគ្មានផ្សែងបានកំពុងត្រៀម និងបើកទ្វារឡើងវិញបណ្តើរៗ ក្រោយពីបានរងផលប៉ះពាល់ធ្ងន់ធ្ងរពីមេរោគកូវីដ ១៩…

រាជធានីភ្នំពេញ ៖ កម្ពុជាកំពុងឆ្ពោះទៅបើកវិស័យទេសចរណ៍សម្រាប់ភ្ញៀវបរទេសដែលបានចាក់វ៉ាក់សំាងហើយនៅពេលខាងមុខឆាប់ៗនេះ ។ នៅ ពេលនេះគេសង្កេតឃើញថា សេវាកម្មបម្រើឲ្យឧស្សាហកម្មគ្មានផ្សែងបានកំពុងត្រៀម និងបើកទ្វារឡើងវិញបណ្តើរៗ ក្រោយពីបានរងផលប៉ះពាល់ធ្ងន់ធ្ងរពីមេរោគកូវីដ ១៩ ជាង ២ ឆ្នាំមកនោះ តែប្រភពពីមន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ថា អាជីវកម្មទេសចរណ៍ជាច្រើនទៀតនៅ បន្តបិទទ្វារ និងផ្អាកអាជីវកម្មនៅឡើយ ។  

លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍បានប្រាប់អ្នកសារព័ត៌ថា អាជីវកម្មទេសចរណ៍មួយចំនួនបានចាប់ផ្តើមបើកដំណើរការឡើងវិញបណ្តើរៗក្រោយចរន្តទេសចរណ៍ផ្ទៃក្នុងចេញដើរកម្សាន្តនាពេលកន្លងមក ។  លោកបានឱ្យដឹងថា ទោះបីជាស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ហាក់ធូរស្រាលជាងមុនបន្តិចក្តី និងការចេញដើរកម្សាន្តរបស់ទេសចរណ៍ផ្ទៃក្នុងចាប់ផ្តើមងើបឡើងវិញ ជាពិសេសក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌក៏ដោយ ប៉ុន្តែមូលដ្ឋានអាជីវកម្មទេសចរណ៍ប្រមាណ ៣០ ភាគរយ ដែលបានបិទទ្វារផ្អាកអាជីវកម្មកាលពីដើមឆ្នាំ មិនទាន់បានបើកទាំងអស់នោះទេ ទើបនឹង បើកឡើងវិញបានមួយចំនួនប៉ុណ្ណោះ ដោយសារអាជីវកម្មមួយចំនួនមិនទាន់មានបុគ្គលិកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ គ្រប់ចំនួនតាមការកំណត់របស់រាជរដ្ឋាភិបាល ដូចនេះក្រសួងមិនអនុញ្ញាតឱ្យបើកដំណើរឡើយ ។ 

កាលពីប៉ុន្មានខែមុន លោកស្រី ឆាយ សីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរកម្ពុជាបាន ឲ្យដឹងថា ពេលជំងឺកូវីដ ១៩ រាតត្បាតកន្លងមកនេះ បានបង្ខំឲ្យក្រុមហ៊ុនភ្នាក់ងារទេសចរនៅកម្ពុជាប្រមាណជាង ៧០០ ក្រុមហ៊ុនបិទទ្វារ និងបុគ្គលិកក្រុមហ៊ុនភ្នាក់ងារទេសចរស្ទើរតែទាំងអស់ត្រូវបានកាត់រំសាយ ។ អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ប្រមាណ ៦ ម៉ឺននាក់ ទៅប្រកបកិច្ចកិច្ចការផ្សេង ។ លោកស្រីបញ្ជាក់ថា ការបើកដំណើរការទេសចរណ៍អន្តរជាតិឡើងវិញ នឹងជួយឱ្យអាជីវកម្មដែលបិទទ្វារ និងផ្អាកដំណើរមានសកម្មភាពឡើងវិញ ហើយបុគ្គលិក នឹងចូលមកកាន់កន្លែងការងារវិញជាមួយនឹងប្រាក់ចំណូលសម្រាប់ចិញ្ចឹមគ្រួសារ ។

លោក តុប សុភ័ក បានបញ្ជាក់ថា មូលដ្ឋានអាជីវកម្មទេសចរណ៍ដែលបានចាប់ផ្តើមដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញបណ្តើរៗនោះ មាននៅប៉ែកតំបន់ឆ្នេរ និងភូមិភាគឦសាន ខណៈដែលសៀមរាប មូលដ្ឋានអាជីវកម្មប្រមាណ ៩០% នៅតែបន្តបិទទ្វារនៅឡើយ។លោកថា មូលដ្ឋានអាជីវកម្មដូចជានៅខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងសៀមរាបជាដើម ។ 

មន្រ្តីបានបញ្ជាក់ថា  បើទោះ បីជាភ្ញៀវក្នុងស្រុកចាប់ផ្តើមដើរកម្សាន្តឡើងវិញក៏ពិតមែន ប៉ុន្តែអាចស្រោចស្រង់អាជីវក ម្មទេសចរណ៍បានតិចតួចប៉ុណ្ណោះ ដូចនេះមានតែការបើកប្រទេសទទួលភ្ញៀវអន្តរជាតិ ទើបអាចជួយស្រោចស្រង់វិស័យទេសចរណ៍ ឱ្យដំណើរការល្អប្រសើរឡើងបាន ។ មានទេសចរក្នុងស្រុងជា ៩០ ម៉ឺននាក់បានចេញដើរកម្សាន្តនាឱកាសភ្ជុំបុណ្យបីថ្ងៃកន្លងមកថ្មីនេះៗ ៕ 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ