រដ្ឋមន្ត្រីសុខាភិបាលតួកគី លោក MEHMET MIIEZZINOGLU អះអាងកាលពីថ្ងៃទី១៤ មីនា ថា តុល្យការនៃការវាយប្រហារដោយគ្រឿងផ្ទុះក្នុងរដ្ឋធានីតួកគីក្រុងអង់ការ៉ា អ្នកស្លាប់ឡើងដល់៣៧នាក់ ។
លោកគូសបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់មានភេរវករម្នាក់ ហើយនារីភេរវករម្នាក់អាចស្ថិតក្នុងនោះដែរ ។ អ្នករបួស១៩នាក់ ក្នុងចំណោមអ្នករបួស៧១នាក់ បញ្ជូនមកមន្ទីរពេទ្យស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
ការបំផ្ទុះរថយន្តផ្ទុកគ្រឿងផ្ទុះមួយកើតមាននាវេលាម៉ោង១៨និង៣៥នាទីម៉ោងក្នុងស្រុកនៅទីលាន KIZILAY កណ្តាលក្រុងអង់ការ៉ាជិតចំណតរថយន្តបឺស និងសួនសាធារណៈមួយ ។
កាលពីយប់ថ្ងៃទី១៣ មីនា ប្រធានាធិបតីតួកគី លោករីស៊ីបតៃយីបអ័រដូហ្គាន ថ្លែងថា ប្រទេសតួកគីក្លាយជាគោលដៅនៃការវាយប្រហារភេរវកម្មមកពីអស្ថេរភាពក្នុងតំបន់។
បន្ទាប់ពីការវាយប្រហារយ៉ាងបង្ហូរឈាមនេះ កងយន្តហោះយោធាតួកគីបានចេញទៅទម្លាក់គ្រាប់បែកលើជំរំនានារបស់ក្រុមគណបក្សពលករឃើតឌីស្ថាន PKK កាលពីថ្ងៃទី១៤ មីនា នៅភាគខាងជើងអីុរ៉ាក់ ។ ការវាយប្រហារភេរវកម្មនៅក្រុងអង់ការ៉ា បើតាមបណ្តាអ្នកទទួលខុសត្រូវតួកគីថា ធ្វើឡើងដោយយុទ្ធជនក្រុម PKK ២នាក់គឺ បុរសម្នាក់ និងនារីម្នាក់ ៕
ចែករំលែកព័តមាននេះ