ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​៨០​គ្រួសារ​ក្នុង​ឃុំ​ជ្រៃ​បាក់​ លើកគ្នា​តវ៉ា​ក្រុមហ៊ុន ជីក​​ប្រឡាយ​បិទផ្លូវ​

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ជាង៨០គ្រួសារមក​ពី​ច្រើន​ភូមិ ក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ នៅ​ព្រឹក​ថ្ងៃ​ទី១៣ ខែតុលា ឆ្នាំ​២០២១ បាន​នាំ​គ្នា​តវ៉ា​នៅ​ចំណុចអន្លង់​ភ្លង ក្នុង​ឃុំ​ជ្រៃ​បាក់…


ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ជាង៨០គ្រួសារមក​ពី​ច្រើន​ភូមិ ក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ នៅ​ព្រឹក​ថ្ងៃ​ទី១៣ ខែតុលា ឆ្នាំ​២០២១ បាន​នាំ​គ្នា​តវ៉ា​នៅ​ចំណុចអន្លង់​ភ្លង ក្នុង​ឃុំ​ជ្រៃ​បាក់ ជា​ចំណុច​ដែល​ពួក​គាត់​ជីក​យក​ដី​ដើម្បី​ផលិត​ស្មូនឆ្នាំង ហើយ​ត្រូវ​បានភាគី ក្រុមហ៊ុន​ជីក​ប្រឡាយ​បិទផ្លូវ មិន​អនុញ្ញាត​ឲ្យ​ពួក​គាត់​ចូល​យក​ដី​មក​ធ្វើ​ស្មូន​ឆ្នាំងដូច​សព្វដង​ឡើយ ។ ប្រជាពលរដ្ឋ​ទាំងនោះ​បាន​បញ្ជាក់​ថា ​ពួក​គាត់​ជា​អ្នក​ស្មូនឆ្នាំង រស់​ក្នុង ភូមិ​ចំនួន​៨ ក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ , សុ​ទ្ឋ​តែ​ជា​អ្នក​ប្រកប​មុខរបរ​ស្មូនឆ្នាំង តាំង​ពី​ដូនតា​ដល់​បច្ចុប្បន្ន​។​

ចំពោះទីតាំង​ដែល​ពួក​គាត់​កំពុង​យក​ដី​ធ្វើ​ស្មូនឆ្នាំង ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ ត្រូវ​បាន​ក្រុមហ៊ុន​ជីក​ប្រឡាយ​បិទផ្លូវ មិន​ឲ្យ​ពួក​គាត់​ចូល​យក​ដី​ធ្វើ​ស្មូនឆ្នាំង​ឡើយ ។ ពួក​គាត់​បាន​បញ្ជាក់​ថា​៖​កន្លង​ទៅ​កាលពី​ប្រមាណ​ជាង៣​ឆ្នាំ​មុន ភាគី​ក្រុមហ៊ុន​បាន​បិទផ្លូវ​មិន​ឲ្យ​គាត់​យក​ដី​ម្ដង​ហើយ ក្រោយមក​ពួក​គាត់​ក៏​បាន​ស្នើ​សុំ និង​តវ៉ាដោយ​មានការ​សម្របសម្រួល​របស់​អាជ្ញាធរ​មូលដ្ឋាន ទើប​ភាគី​ខាង​ក្រុមហ៊ុន បាន​អនុញ្ញាត​ឱ្យ​ដី​ទំហំ៤ ហិ​កតា​សម្រាប់ ពួក​គាត់​ចូល​យក​ដី​ធ្វើ​ស្មូនឆ្នាំង ។ ប៉ុន្តែ​កាល​ណោះ ពួក​គាត់​បាន​ទីតាំង​ដី​ទំហំ​៤​ហិ​កតា ពិតមែន ប៉ុន្តែ ដី​ក្នុង​ទីតាំង​នោះ​មិន​អាច​ធ្វើ​ស្មូនឆ្នាំង​បាន​ទេ ព្រោះ​ជា​ដីខ្មៅ ដី​មិន​ស្អិត និង ពេល​ដុត​ទៅ​ផ្ទុះ ប្រេះ​បែកជាដើម​។ ម្ល៉ោះហើយ​ពួក​គាត់ ក៏​ទៅ​ជីក​នៅ​កន្លែង​ផ្សេង ក្រៅពី​ទីតាំង​ដែល​ក្រុមហ៊ុន​កំណត់​ឱ្យ​៤​ហិ​កតា ។​កាល​ណោះ​ក្រុមហ៊ុន​មិន​ដែល​រករឿង​ឡើយ ព្រោះ​ទីតាំង​ដែល​កំណត់​ឱ្យ​ពួក​គាត់​៤​ហិ​កតា ក៍​ត្រូវ​បាន​ក្រុមហ៊ុន​ជីក​យក​ដី​គ្រួ​ស​ក្រហម ទៅ​ប្រើ​ការ​ដែរ ។

ដោយឡែក ​ទើបតែ​ថ្មី​ៗ​នេះ ក្រុមហ៊ុន​បាន​បិទផ្លូវ មិន​ឲ្យ​គាត់​យក​ដី​ធ្វើ​ស្មូនឆ្នាំង​ជា​ថ្មី​ម្ដងទៀត​ទើប​ពួក​គាត់​តវ៉ា និង​សូម សំណូមពរ​ដល់​អាជ្ញាធរ ស្រុក ខេត្ត និង​មន្ត្រី​ជំនាញ ជួយ​សម្របសម្រួល ដោះ​ដូរ​ទីតាំង​ថ្មី ដែល​មាន​ដី​អាច​ផលិត​ស្មួ​ន​ឆ្នាំង បាន ដើម្បី​ប្រកប​របរ ចិញ្ចឹមជីវិត​ផង​។ ជុំវិញ​បញ្ហា​នេះ ភាគី​ក្រុមហ៊ុន​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ប៉ុន្តែ លោក តាំង ប៊ុ​ន​ទត មេឃុំ​ជ្រៃ​បាក់ ដែល​បាន​ចូល​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា​៖ ក្រោយ​ពេល​មានការ​សម្របសម្រួល ភាគី​ក្រុមហ៊ុន​បាន​ផ្ដល់​ដី​ចំនួន​៤ ហិ​កតា ឲ្យ​ពួក​ប្រជាពលរដ្ឋ ចូល​យក​ដី​ផលិត​ស្មូនឆ្នាំង​ពិតមែន ប៉ុន្តែ​ដី​នោះ​មិន​អាច​យក​ផលិត​ស្មូនឆ្នាំង​បាន ទើប​ប្រជាពលរដ្ឋ​ចេះ​តែ​ទៅ ជីក កាយ​យក​ដី នៅ​ទីតាំង​ផ្សេង ខុស​ពី​ទីតាំង​កំណត់​ក្នុង​៤​ហិ​កតា ដែល​ក្រុមហ៊ុន​ប្រគល់​ឱ្យ​។

ប្រជាពលរដ្ឋ​បាន​ទៅ​ជីក​យក​ដី ធ្វើ​ស្មូនឆ្នាំង ក្នុង​រណ្តៅ​ដី​ដែល​ក្រុមហ៊ុន បាន​ជីក​យក​ដី​គ្រួ​ស​ក្រហម​នៅ​ស្រទាប់​ខាងលើ សល់​ដី​បាត​រណ្តៅ​ជា​ដីស្អិត ធ្វើ​ស្មូនឆ្នាំង​បាន ដែល​អាច​ជា​ហេតុ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ខឹង​ទើប​សម្រេច​ជីក​ប្រឡាយ​បិទផ្លូវ​បែប​នេះ​។​យ៉ាងនេះ​ក្តី​លោក​សូម​ទទួលយក​សំណូមពរ​ប្រជាពលរដ្ឋ ទៅ​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន​ដើម្បី​ដោះ​ដូរ​យក​ទីតាំង​ថ្មី​វិញ បើ​ពុំនោះ​ទេ​ប្រជា​ពលរដ្ឋ គ្មាន​ដី ផលិត​ស្មូនឆ្នាំង សម្រាប់​ចិ​ញ្ជឹ​ម​ជីវិត​បាន​ឡើយ ហើយ​របរ​ស្មូនឆ្នាំង​ក៍​ជា​អត្តសញ្ញាណ​អ្នក​កំពង់ឆ្នាំង​ផង​ដែរ​។ សូម​បញ្ជាក់​ថា​៖ មិនមែន​តែ​អ្នក​រស់នៅ​ឃុំ​ជ្រៃ​បាក់​នោះ​ទេ ដែល​មក​យក​ដី​នៅ​ទីតាំង​ខាងលើ​ទៅ​ផលិត​ស្មូនឆ្នាំង គឺ​មាន​អ្នក​ភូមិ​ក្តី​ត្នោត ភូមិ​អណ្តូង​ឬ​ស្សី ក្នុង​ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ក៏មក​យក​ដី​នៅ​ទីនោះ​ដែរ​៕​​

អត្ថបទសរសេរ ដោយ