ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចព្រមព្រៀង RCEP នឹងចូលជាធរមានឆាប់ៗ និងគ្រោងបញ្ជូនទៅអគ្គលេខាធិការដ្ឋានអាស៊ាន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ច្បាប់ ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ត្រូវ​បាន​រដ្ឋ​សភាជាតិ និង​ព្រឹទ្ធសភា ផ្តល់​សច្ចាប័ន ហើយ​កាលពី​ខែកញ្ញា កន្លង​ទៅ…

រាជធានី​ភ្នំពេញ ៖ ច្បាប់ ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ត្រូវ​បាន​រដ្ឋ​សភាជាតិ និង​ព្រឹទ្ធសភា ផ្តល់​សច្ចាប័ន ហើយ​កាលពី​ខែកញ្ញា កន្លង​ទៅ តែ​យ៉ាងណាមិញ គិត​ត្រឹម​ថ្ងៃ​ទី ១២ ខែតុលា ម្សិលមិញ​នេះ កម្ពុជា​នៅ​មិន​ទាន់​បាន​លិខិត​ស្នាម ពាក់ព័ន្ធ​នឹង​កម្ពុជា​ដែល​បាន​ផ្តល់ សច្ចាប័ន លើ​កិច្ចព្រមព្រៀង​នេះ ទៅ​កាន់​អគ្គលេខាធិការដ្ឋាន​អាស៊ាន​នៅឡើយ​ទេ ។

ថ្លែងប្រាប់សារព័ត៌មានកោះសន្តិភាពនៅរសៀលថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១ នេះ ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កម្ពុជាគ្រោងនឹងបញ្ជូនកិច្ចព្រមព្រៀង RCEPT ទៅ​កាន់​អគ្គលេខាធិការដ្ឋាន​អាស៊ាន​ ឆាប់ៗនេះ ព្រោះ ឯកឧត្ដម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខាលើលិខិតជូនឯកឧត្ដមឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្នើឲ្យជូនដំណឹងទៅអគ្គលេខាធិការអាស៊ាន អំពីការបញ្ចប់នីតិវិធីផ្ទៃក្នុង ក្នុងការធ្វើសច្ចាប័នកិច្ចព្រមព្រៀង RCEP ។

សូមបញ្ជាក់ថា RCEP ត្រូវ​បាន​គេ​ស្គាល់​ជា​ភាសា​ខ្មែរ «​កិច្ចព្រមព្រៀង​ស្តី​ពី​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​» និង​ជា​ភាសា​អង់គ្លេស «Regional Comprehensive Economic Partnership»​។ RCEP នេះ គឺជា​កិច្ចព្រមព្រៀង​ដោះ​ដូរ​ពាណិជ្ជកម្ម​សេរី ដែល​មាន​សមាជិក​សរុប​ចំនួន ១៥ ប្រទេស រួម​មាន​សមាជិក​អាស៊ាន​ទាំង​១០​ប្រទេស និង​ប្រទេស​ជា​ដៃគូ​អាស៊ាន​ទាំង​៥ គឺ​ចិន ជប៉ុន កូរ៉េ​ខាងត្បូង អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ ។

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ ​ធ្លាប់​មាន​ប្រសាសន៍​កន្លង​មក​ថា កិច្ចព្រមព្រៀង RCEP មាន​សារៈសំខាន់ ដែល​នឹង​បង្កើត​នូវ​ក្រប​ខណ្ឌ​ភាព​ជា​ដៃគូ​ដែល​មាន​លក្ខណៈ​ទំនើប ទូលំទូលាយ គុណភាព​ខ្ពស់ ព្រមទាំង​ផ្តល់​អត្ថប្រយោជន៍​សេដ្ឋកិច្ច​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដែល​នឹង​សម្រួល​ដល់​ការ​ពង្រីក​ខ្សែ​ច្រវាក់​ផ្គត់​ផ្ត​ង់​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​ក្នុង​តំបន់ ការ​ផ្តល់​សញ្ញា​ទៅ​កាន់​ពិភពលោក​អំពី​ការ​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​សេរី​ពហុភាគី​ដែល​ផ្អែក​លើ​គោលការណ៍​ច្បាប់ និង​ជា​ពិសេស​ការ​ចូលរួម​ចំណែក​ក្នុង​ការ​ស្តារ​សេដ្ឋកិច្ច​កម្ពុជា និង​តំបន់​ឡើង​វិញ​បាន​ឆាប់រហ័ស​ពី​វិបត្តិ​កូ​វី​ដ​-១៩​។ និង​កម្ពុជា​រំពឹង​ថា កិច្ចព្រមព្រៀង​នេះ​អាច​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី ១ ខែមករា ឆ្នាំ ២០២២ ខាង​មុខ​។

ឯកឧត្តម បានបញ្ជាក់បន្តថា ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខាលើលិខិតជូនឯកឧត្ដមឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្នើឲ្យជូនដំណឹងទៅអគ្គលេខាធិការអាស៊ាន អំពីការបញ្ចប់នីតិវិធីផ្ទៃក្នុង ក្នុងការធ្វើសច្ចាប័នកិច្ចព្រមព្រៀង RCEP។

ឯកឧត្តម ក៏​បាន​ពន្យល់​បន្ថែម​ថា «​ ​នីតិវិធី​បន្ត គឺ​ក្រសួងពាណិជ្ជកម្ម​នឹង​ធ្វើ​លិខិត​ជូន​ទៅ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ហើយ​ក្រសួងការបរទេស​នឹង​ធ្វើ​លិខិត​ទៅ​អគ្គលេខាធិការដ្ឋាន​អាស៊ាន ដោយ​ភ្ជាប់​នូវ​លិខិត​តូប​ករ​ណ៍​បញ្ជាក់​ពី​ការ​ចូល​ជា​ធរមាន​នៃ​កិច្ចព្រមព្រៀង​នេះ​របស់​កម្ពុជា​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ