ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មី​ទៀត​ហើយ ​! ​មួក​សម័យ​ពេញ​និយមថ្លៃ​ជាងគេ​លើ​លោក

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ នៅ​ក្នុង​បញ្ជី​មួក​ម៉ូដ​សម័យ​ពេញ​និយម ថ្លៃ​ជាងគេ​លើ​លោក មួក Chapeau D ’Amour ត្រូវ​បាន​ជាប់​ចំណាត់ថ្នាក់​ទី​ ១…

រាជធានីភ្នំពេញ ​៖ នៅ​ក្នុង​បញ្ជី​មួក​ម៉ូដ​សម័យ​ពេញ​និយម ថ្លៃ​ជាងគេ​លើ​លោក មួក Chapeau D ’Amour ត្រូវ​បាន​ជាប់​ចំណាត់ថ្នាក់​ទី​ ១ ដែល​ថ្លៃ​ជាងគេ​បំផុត​ក្នុង​លោក ​។ មួក Chapeau D ’Amour មាន​តម្លៃ ២,៧ លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​ក្នុង​លោក នៃ​ប្រភេទ​មួក​បែប fashion ដែល​វា​បាន​រចនា​ឡើង​ដោយ លោក Louis Mariette ដែល​ជា​អ្នក​រចនា​ម៉ូ​ដ​សំលៀក​បំពាក់​ល្បី​ៗ សម្រាប់​តារា​ ។ មួក​នេះ​ផង​ដែរ បាន​បង្ហាញខ្លួន​ជា​លើក​ដំបូងនៅ​សាល​វិចិត្រ​គ្រី​ស្ទី នៅ​ទីក្រុង​ឡុ​ងដ៍ ដោយពេល​នោះ Victoria Beckham បាន​ពាក់​វា​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដសម្រាប់​ស្ត្រី​អាយុ​ជាង ៤០ ឆ្នាំ ​។

នៅ​ពីក្រោយ Chapeau D ’Amour ដែល​ឈ្មោះ​មួក​ដ៏​ស្រស់​ស្អាត​មួយ​នេះ មាន​ប្រវត្តិ​ដែល​មនុស្ស​ភាគច្រើន​បាន ភ្ជាប់​វា​ទៅ​នឹង​ឃ្លា​មនោសញ្ចេតនា​នៃ​ភាសា​បារាំង ដែល​អាច​បក​មក​ជា​ភាសា​អង់គ្លេស ថា “love’s cap” «មួក​នៃ​សេចក្តី​ស្នេហា​» ។ ក្រោយមក​តារា​សម្តែង​ហូ​លី​វូ​ដ​ម្នាក់​ទៀត​ឈ្មោះ Alicia Witt ក៏​បាន​ពាក់មួក​នេះ​ដែរ នៅ​ពេល​នាង​ស្លៀកពាក់​រ៉ូ​ប​ផ្តាច់មុខ ពី Oscar de la Renta ដោយ​នាង​ពាក់​ទៅ​ក្នុង​កម្មវិធី ស​ប្តា​ហ៍​ម៉ូដ​ញូ​វ​យ៉​ក នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ ២០០៨ ដែល​បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍ ជាមួយនឹង​សំលៀក​បំពាក់​ដ៏​ថ្លៃថ្នូរ​ធ្វើ​ពី​ស្បែក​ពណ៌​បៃតង ផ្គូផ្គង​ជាមួយនឹង​ភ្នែក​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​នា រួម​ជាមួយ​ការ​ពាក់​ស្បែកជើង​កែង​ព្រះ​នាង ស៊ី​ន​ដឺ​រេ​ឡា ថែម​ទៀត​នោះ ក៏​បាន​នាំ​ឱ្យ​មហាជន មក​សួរនាំ​យ៉ាងច្រើន​ ។

មួក Chapeau D ’Amour មើលទៅ​ដូច​រាង​ត្រីកោណ ដែល​មាន​ផ្នែក​បន្ថែម​រោមសត្វ បង្កើត​ការ​រចនា​រាង​អក្សរ​យូ​ធំ នៅ​ខាងក្រោយ​ក្បាល​របស់​អ្នក​ពាក់ ហើយ​វា​ក៏​បាន​ធ្វើ​ពី​ក្រណាត់​ផ្លា​ទី​ន​សុទ្ធ និង​មាន​ដាំ​ត្បូង​ពេជ្រ​ផង​ដែរ​ ៕ ប្រភព ​៖ fashionablehats

អត្ថបទសរសេរ ដោយ