ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទិល​ជា​ឧបសគ្គ​ធំ

2 ឆ្នាំ មុន

បិដក​ភាគ​៤៨ ទំព័រ​៨៣ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា មន្ទិល​ជា​ឧបសគ្គ​ធំ​នាំ​ឱ្យ​រាំងស្ទះ​គ្រប់​កិច្ចការ​ទាំងអស់​មិន​ឱ្យ​សម្រេច​ផល​ល្អ ។ មន្ទិល​នោះ​មាន​៨​យ៉ាងៈ ១. មន្ត​ទាំងឡាយ​មានការ​មិន​ស្វាធ្យាយ​ជា​មន្ទិល ។ ២….

បិដក​ភាគ​៤៨ ទំព័រ​៨៣ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា មន្ទិល​ជា​ឧបសគ្គ​ធំ​នាំ​ឱ្យ​រាំងស្ទះ​គ្រប់​កិច្ចការ​ទាំងអស់​មិន​ឱ្យ​សម្រេច​ផល​ល្អ ។ មន្ទិល​នោះ​មាន​៨​យ៉ាងៈ

១. មន្ត​ទាំងឡាយ​មានការ​មិន​ស្វាធ្យាយ​ជា​មន្ទិល ។

២. ផ្ទះ​ទាំងឡាយ​មានការ​មិន​ថែទាំ​ជា​មន្ទិល ។

៣. ការ​ខ្ជិលច្រអូស​ជា​មន្ទិល​នៃ​សប្បុរ​សរីរ​: ។

៤. ការ​ប្រហែសធ្វេស ជា​មន្ទិល​នៃ​អ្នក​ថែរក្សា ។

៥. ការ​ប្រព្រឹត្ត​ក្បត់ចិត្ត​ប្ដី ជា​មន្ទិល​របស់​ស្ត្រី ។

៦. សេចក្ដី​កំណាញ់ ជា​មន្ទិល​របស់​អ្នក​ឲ្យ ។

៧. អកុសល​ដ៏​លាមក​ជា​មន្ទិល​របស់​ក្នុង​លោក​នេះ​និង​លោក​ខាង​មុខ ។

៨. មន្ទិល​ដ៏​លើស​ជាង​មន្ទិល​ទាំងនោះ​គឺ​អវិជ្ជា​ជា​មន្ទិល​យ៉ាង​ក្រៃ​លែង ។

បុគ្គល​ណា​មាន​សេចក្ដី​ត្រជាក់ត្រជំ ឥត​មាន​មន្ទិល បន្ទោបង់​សេចក្ដី​ក្រវល់ក្រវាយ​ក្នុង​ហរ​ទ័យ មិន​បាន​ប្រឡាក់​ក្នុង​កាម​មន្ទិល​ទាំងឡាយ បុគ្គល​នោះ​រមែង​ដល់​នូវ​ប្រាជ្ញា​ស្មារតី​ដ៏​ភ្លឺ​ថ្លា មានចិត្ត​ស្ងប់រម្ងាប់​ហើយ​រមែង​ដេក​នៅ​ជា​សុខ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ