ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យស​តែង​ចម្រើន​ដល់​បុគ្គល​ដែល​មាន​សេចក្ដី​ប្រឹងប្រែង

2 ឆ្នាំ មុន

នៅ​ក្នុង​អដ្ឋកថា​ធម្មបទ បិដក​ភាគ​៥២ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ថា យស​តែង​ចម្រើន​ដល់​បុគ្គល​អ្នកមាន​សេចក្តី​ប្រឹងប្រែង​គឺ​អ្នក​មិន​ដាក់ធុរៈ​ឡើយ ។ ធម៌​ទាំង​៧​ប្រការ​រមែង​នាំ​បុគ្គល​អ្នក​ប្រតិបត្តិ​ទៅ​កាន់​ទី​ដ៏​ខ្ពង់ខ្ពស់ ៖ ១.​ឧដ្ឋាន​វ​តោ បុគ្គល​អ្នកមាន​សេចក្ដី​ប្រឹងប្រែង ២….

នៅ​ក្នុង​អដ្ឋកថា​ធម្មបទ បិដក​ភាគ​៥២ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ថា យស​តែង​ចម្រើន​ដល់​បុគ្គល​អ្នកមាន​សេចក្តី​ប្រឹងប្រែង​គឺ​អ្នក​មិន​ដាក់ធុរៈ​ឡើយ ។ ធម៌​ទាំង​៧​ប្រការ​រមែង​នាំ​បុគ្គល​អ្នក​ប្រតិបត្តិ​ទៅ​កាន់​ទី​ដ៏​ខ្ពង់ខ្ពស់ ៖

១.​ឧដ្ឋាន​វ​តោ បុគ្គល​អ្នកមាន​សេចក្ដី​ប្រឹងប្រែង

២. សតី​ម​តោ បុគ្គល​អ្នកមាន​ស្មារតី

៣. សុចិកម្ម​ស្ស បុគ្គល​អ្នកមាន​ការងារ​ស្អាត (​ការងារ​ឥត​ទោស​)

៤. និ​សម្ម​កា​រិ​នោ បុគ្គល​អ្នក​ពិចារណា​រួច​ហើយ​ទើប​ធ្វើ (​គិត​មុន​គូរ​)

៥. ស​ញ្ញ​ត​ស្ស បុគ្គល​អ្នក​សង្រួម (​ឥន្ទ្រិយ​)

៦. ធម្ម​ជី​វិ​នោ រស់នៅ​ដោយ​ធម៌

៧. អប្ប​មត្ត​ស្ស បុគ្គល​អ្នក​មិន​មាន​សេចក្ដី​ប្រមាទ (​មិន​ធ្វេសប្រហែស​)

បុគ្គល​ណា​ប្រតិបត្តិ​តាម​ពុទ្ធោវាទ​ទាំង​៧​ប្រកា​នេះ​បរិបូណ៌​ហើយ បុគ្គល​នោះ​រមែង​ជា​អ្នក​រុងរឿង​ដោយ​សេចក្តីចម្រើន​សព្វ​ៗ​កាល ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ