ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរបុរស​ដឹកនាំ​ការ​សង្គ្រោះ​ក្មេង​ៗ​ចេញពី​ល្អាង​ភ្នំ ​នឹង​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ថៃ

2 ឆ្នាំ មុន

ថៃ ៖ អភិបាលខេត្ត Pathum Thani របស់​ថៃ លោក Narongsak Osottanakorn ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​វីរបុរស​ក្នុង​ការ​

ថៃ ៖ អភិបាលខេត្ត Pathum Thani របស់​ថៃ លោក Narongsak Osottanakorn ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​វីរបុរស​ក្នុង​ការ​ជួយ​សង្គ្រោះ​ក្មេង​ប្រុស​ជាប់​ក្នុង​ល្អាង​ភ្នំ​កាលពី​ឆ្នាំ ២០១៨ អាច​ក្លាយជា​ជម្រើស​ទី ២​នៃ​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​គណបក្សកាន់អំណាច សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ​។

លទ្ធភាព​នៃ​ការ​ឈរឈ្មោះ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​លោក អាច​កើតឡើង ចំ​ពេល​មាន​សេចក្តីរាយការណ៍​ថា លោក​បាន​ជួប​ជាមួយនឹង​មេដឹកនាំ​គណបក្ស Palang Pracharath គឺ​លោក Prawit Wongsuwon កាលពី​ស​ប្តា​ហ៍​មុន​។

រឿង​នេះ​ទំនងជា​អាច​កើតឡើង ប្រសិនជា​លោកនាយក​រដ្ឋមន្ត្រី Chan-o-cha សម្រេចចិត្ត​មិន​ឈរឈ្មោះ​ក្នុង​គណបក្ស​។

ទោះ​យ៉ាងណា លោក Narongsak Osottanakorn បញ្ជាក់​ថា​លោក​នឹង​មិន​ទទួលយក​ការ​តែងតាំង​នោះ​ឡើយ​។ លោក​បាន​ទទួលស្គាល់​ថា​បាន​ជួប​ជាមួយនឹង​លោក Prawit Wongsuwon ពិតមែន ប៉ុន្តែ​គ្រាន់តែ​ពិភាក្សា​គ្នា​អំពី​បញ្ហា​គ្រប់គ្រង​ទឹក​ប៉ុណ្ណោះ​។

សូម​រម្លឹក​ថា កាលពី​ខែមិថុនា ឆ្នាំ ២០១៨ ក្មេង​ប្រុស​ចំនួន ១២​នាក់​ព្រមទាំង​គ្រូបង្វឹក​បាត់​ទាត់​របស់​ពួក​គេ​ម្នាក់ បាន​ជាប់​នៅ​ក្នុង​ល្អាង​ភ្នំ Tham Luang ស្ថិត​ក្នុង​ខេត្ត Chiang Rai អស់​រយៈពេល ២​ស​ប្តា​ហ៍​។ លោក Narongsak Osottanakorn ដែល​ពេល​នោះ​ជា​អភិបាលខេត្ត Chiang Rai ត្រូវ​បាន​គេ​ចាត់ទុកជា​វីរបុរស​បន្ទាប់​ពី​ដឹកនាំ​ការ​ជួយ​សង្គ្រោះ​ពួក​គេ​បាន​ជោគជ័យ​៕ (​យោង​តាម​ប្រភព​៖ Bangkok Post)

លោក Narongsak Osottanakorn

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ